http://4238-ch4-v53.uzlove.life Share To You

ទូទៅ / អ្នករៀនភាសាជប៉ុន គួរមានទឹកចិត្តទាំងនេះ

1.ត្រូវគិតជាមុនថាអ្នករៀនភាសាជប៉ុនដើម្បីអ្វី​?

មានមនុស្សជាច្រើនយល់ថាបើចេះភាសាជប៉ុននឹងអាចទាក់ទងជាមួយជនជាតិជប៉ុនបាន ប៉ុន្តែប្រសិនបើអ្នកមិនមានគោលដៅច្បាស់លាស់​ ដូចជាចង់ធ្វើការជាមួយជនជាតិជប៉ុន ចង់រៀនបន្តនៅប្រទេសជប៉ុន ចង់ដឹងពីវប្បធម៏ អក្សរសាស្រ្តជប៉ុននោះទេ ការរៀនសូត្ររបស់អ្នកនឹងក្លាយទៅជាចំណង់ចំណូលចិត្តតែមួយរយះពេលខ្លី។ យ៉ាងណាម៉ិញ អោយតែនៅក្នុងចិត្តរបស់អ្នកមានគំរោងរួចរាល់ហើយចាំធ្វើការសំរេចចិត្តជាក្រោយ ពីព្រោះការរៀនភាសាគឺត្រូវភ្ជាប់ជាមួយឆន្ទៈមោះមុតនិងពេលវេលាហ្វឹតហាត់យូរទើបជោគជ័យ។

2. ក្រៅពីម៉ោងរៀនភាសាជប៉ុន តើអ្នកមានឱកាសក្នុងការប្រើប្រាស់ដែររឺទេ?

ដូចដែរបានរៀបរាប់នៅខាងលើ ការរៀនភាសាគឺត្រូវការឆន្ទៈនិងពេលវេលា។ប្រសិនបើអ្នកមិនបានរៀបចំgroup lesson អោយបានច្រើន​នោះអ្នកនឹងតាមមិនទាន់។ពីព្រោះភាសាជប៉ុនគឺមិនអាចប្រើរយះពេលមួយឬពីរសប្តាហ៏ក្នុងការយល់ពីវេយ្យាករណ៏ទាំងអស់នោះទេ។ ប្រៀបធៀបនឹងការរៀនភាសាមិនមែនដូចជារៀនជំនាញណាមួយ​ ដោយអាចឃើញលទ្ធផលក្នុងរយះពេលខ្លីបាន​ ដូច្នេះអ្នកត្រូវចេះរៀបចំពេលវេលាឬឱកាសក្នុងការប្រើប្រាស់។

3. នៅពេលរៀនភាសាជប៉ុនគឺតែងតែប្រឈមមុខជាមួយការធុញថប់ តើអ្នកអាចតស៊ូទៅរួចរឺអត់?

ការធុញថប់នៅទីនេះគឺសំដៅលើការទន្ទេញពាក្យ​ ឃ្លា ប្រយោគ ការហ្វឹតហាត់សរសេរ។ល។ ដូចដែរយើងបានដឹងស្រាប់ ភាសាជប៉ុនគឺជាភាសាដែលមានប្រយោគវែង មានលាយអក្សរជប៉ុននិង KanJi។ ប្រសិនបើអ្នកមិនអាចយកចិត្តដាក់​ រឺតស៊ូក្នុងការហ្វឹតហាត់ថ្នាក់មូលដ្ធានគ្រឹះអោយមាំនោះទេ អ្នកនឹងពិបាកបន្តទៅមុខទៀតណាស់។

4. ក្រៅពីម៉ោងរៀនភាសាជប៉ុន តើអ្នកនៅមានម៉ោងរំលឹកមេរៀនឬអត់?

ជាក់ស្តែង អ្នកត្រូវចេះរៀបschedule អោយបានត្រឹមត្រូវក្នុងការរំលឹកមេរៀន​ ក្រៅពីម៉ោងរៀនជប៉ុន។កុំយល់ថាចាំមានពេលទំនេរចាំរំលឹកមេរៀន ឬមានការងារផ្សេងៗធ្វើមិនចេះអស់សោះ ទាំងអស់នេះគ្រាន់តែជាលេសក្នុងការពន្យាពេលវេលាតែប៉ុណ្ណោះ ប្រសិនបើអ្នកគ្មានពេលវេលារំលឹកមេរៀន ហើយចាំតែម៉ោងរៀនជប៉ុនក្នុងមួយថ្ងៃមួយម៉ោង រឺពីរម៉ោង អ្នកនឹងមិនមានលទ្ធផលអ្វីទាំងអស់។

5. អ្នកជាមនុស្សហ៊ានទទួលយកការបរាជ័យដែររឺទេ?

របៀបរៀនភាសាជប៉ុនអោយឆាប់ចេះ គឺហ៊ាននិយាយ ទោះបីជានិយាយខុសក៏អាចនិយាយបាន ពីព្រោះមានតែការប្រើប្រាស់ជាប្រចាំទេ ទើបធ្វើអោយយើងរីកចំរើន។ប្រសិនបើអ្នកខ្លាចគេសើច ខ្លាចគេថាអោយ អ្នកនឹងដើរថយក្រោយដោយមិនដឹងខ្លួនជាមិនខាន។​

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?