http://4238-ch4-v53.uzlove.life Share To You

ទូទៅ / មិនចាំបាច់ព្រួយបារម្ភពីរឿងអ្វីខ្លះនៅប្រទេសជប៉ុន?

មិនចាំបាច់ព្រួយបារម្ភពីរឿងអ្វីខ្លះនៅប្រទេសជប៉ុន?

¤ ត្រូវចិត្តតែម្តងចំពោះអ្នកចូលចិត្តពណ៏ស មិនថាផ្លូវថ្នល់រឺបរិយាកាសនៅប្រទេសជប៉ុនគឺស្អាតជានិច្ច កុំអោយតែត្រូវបានគេជាន់ជើង បើមិនដូច្នេះទេ អ្នកអាចពាក់ស្បែកជើងពណ៏សបានរយះពេលមួយខែដោយមិនប្រលាក់ បើស្បែកជើងធម្មតាចាំកន្លះឆ្នាំលាងម្តងក៏បាន។

¤ មិនចាំបាច់បារម្ភពីលុយក្លែងក្លាយ ហើយក៏មិនចាំបាច់បារម្ភពីលុយអាប់មិនគ្រប់ ពីព្រោះនៅប្រទេសជប៉ុនមិនមានលុយក្លែងក្លាយទេ ។

¤ នៅពេលជិះរថភ្លើង ប្រជាជនមានសុជីវធម៏ ចេះតំរងជួរដោយខ្លួនឯង មិនដណ្តើមកន្លែងគ្នា។

¤ នៅប្រទេសជប៉ុនអ្នកអាចតែងខ្លួនតាមស្ទាយ(Style)របស់ខ្លួនឯង រឺតាមរូបតុក្កតាIdol មួយណាដែលអ្នកចូលចិត្តបានមួយរយភាគរយ គ្មានអ្នកណាមកComment អោយអ្នកទេ​(ចង្អុលលើក្រោម)។

¤ មិនចាំបាច់បារម្ភពីការតថ្លៃ ពីព្រោះតំលៃទាំងអស់គឺបិទលើទំនិញ និងប្រើម៉ាស៊ីនគិត។

¤ នៅរដូវក្តៅ​អាចពាក់អាវゆかたដើរលេងតាមផ្សារ និងមើលកាំកាំជ្រួច។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?