http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើអ្នកធ្លាប់ដឹងទេថានំKitKatមានប៉ុន្មានរសជាតិ?

នំKitKatគឺជានំសូកូឡាដែលពោរពេញដោយអនុស្សាវរីយ៏មិនអាចបំភ្លេចបានតាំងពីខ្ញុំនៅតូចមកម្លេះ ហើយអ្វីដែលសំខាន់នោះគឺនំKitKatដែលខ្ញុំធ្លាប់ស្គាល់គឺមានតែរសជាតិសូកូឡា ដូច្នេះនៅក្នុងអារម្មណ៏របស់ខ្ញុំតែងយល់ថានំKitKatមានរូរាងតែមួយ រសជាតិតែមួយគត់។ប៉ុន្តែ ខ្ញុំពិតជាខុសធ្ងន់ណាស់រហូតដល់ពេលបានមកប្រទេសជប៉ុន ពីព្រោះសូម្បីតែនំKitKatក៏ផ្ទុយពីការគិតរបស់ខ្ញុំទាំងស្រុងដែរ។រសជាតិនំKitKatនៅប្រទេសជប៉ុន​

ដូចបាននិយាយនៅខាងលើ នំKitKatនៅប្រទេសជាច្រើនមានតែរសជាតិសូកូឡាមួយមុខគត់។ប៉ុន្តែ នៅប្រទេសជប៉ុនអ្នកអាចញ៉ាំនំKitKatបានស្ទើរតែគ្រប់ពណ៏ និងគ្រប់រសជាតិអោយតែអ្នកគិតដល់ ដូចជារសជាតិ strawberry រសជាតិតែបៃតង រសជាតិនំពងទាឈីស រសជាតិនំដំឡូងដុត រសជាតិផ្លែស៊ុនដា រសជាតិ cherry រសជាតិសណ្តែក រសជាតិផ្លែpeach និងសូម្បីតែរសជាតិស្រាbrandyក៏មាន។ លើសពីនេះ រសជាតិនីមួយៗតែងមានបរិមាណកំណត់តាមរដូវកាលផ្សេងៗគ្នា ដូច្នេះប្រសិនបើអ្នកមានឃើញរសជាតិដែលអ្នកចូលចិត្តហើយត្រូវប្រញាប់ទិញអោយច្រើនណា ពីព្រោះប្រហែលជាលើកក្រោយអ្នកនឹងរករសជាតិដែលអ្នកចូលចិត្តលែងបានទៀតហើយ។

ការពេញនិយមយ៉ាងខ្លាំងរហូតដល់បើកហាងផ្តាច់មុខនំKitKat

នំKitKatនៅប្រទេសជប៉ុនពិតជាមានប្រជាប្រិយភាពនិងទទួលការគាំទ្រយ៉ាងពេញទំហឹង ហើយក៏ដោយសារការពេញនិយមនេះក្រុមហ៊ុនNestle​បានបើកហាងផ្តាច់មុខលក់នំKitKatជាលើកដំបូងនៅទីក្រុងតូក្យូ  ដោយជំរុញលក់តែរស់ជាតិបីមុខរបស់អ្នកផលិតសូកូឡាល្បីឈ្មោះTakagi។រសជាតិទាំងបីរួមមាន Sublime Bitter、Special Sakura Green Tea、Special Chilli។

តើអាចទិញនំKitKatនៅកន្លែងណាខ្លះ?

អ្នកអាចទិញនំKitKatរសជាតិធម្មតា(រសជាតិសូកូឡា)បាននៅគ្រប់ផ្សារទំនើប ឬកន្លែងលក់ស្ករគ្រាប់។ប៉ុន្តែ ប្រសិនបើអ្នកចង់សាករសជាតិប្លែកៗដូចរៀបរាប់ខាងលើ អាចស្វែងរកទិញបានតាមហាងលក់វត្ថុអនុស្សាវរីយ៍ ឬតាមហាងនៅប្រលានយន្តហោះ ពីព្រោះមានតែហាងទាំងនោះទើបមានរសជាតិនំKitKatតាមរដូវកាល។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?