http://4238-ch4-v53.uzlove.life Share To You

ទូទៅ / វត្ថុអនុស្សាវរីយ៍ទាំង5ដែលធ្វើអោយអ្នកដក់ជាប់ក្នុងចិត្ត

វត្ថុអនុស្សាវរីយ៍ទាំង5ដែលធ្វើអោយអ្នកដក់ជាប់ក្នុងចិត្ត

ពេលវេលាដែលពិបាកជាងគេបំផុតគឺខិតជិតដល់ថ្ងៃត្រលប់មកផ្ទះវិញហើយ នៅមិនដឹងថាត្រូវទិញអ្វីជូនសាច់ញាតិ មិត្ត​ភក្តិទៀត។ស្ទើរតែគ្រប់កន្លែងតាមតំបន់ទេសចរណ៏ក្នុងប្រទេសជប៉ុន គឺមានលក់វត្ថុអនុស្សាវរីយ៍គ្រប់បែបយ៉ាង ប៉ុន្តែគួរទិញរបស់អ្វីខ្លះទើបមានអត្ថន័យនិងបង្ហាយពីវប្បធម៏របស់ប្រទេសជប៉ុនទៅ?ខាងក្រោមនេះជាការចែករំលែកវត្ថុអនុស្សាវរីយ៍ដែលអាចតំណាងពីវប្បធម៏របស់ប្រទេសជប៉ុនបាន ហើយក៏អាចធ្វើជាកាដូរជូនគេឬដាក់តាំងក្នុងផ្ទះឬហាងក៏បាន។

#1. កន្តឹងខ្យល់បែបជប៉ុន​

ប្រសិនបើដំណើរទេសចរណ៏របស់អ្នកគឺនៅក្នុងរដូវក្តៅ កន្តឹងខ្យល់គឺជាវត្ថុអនុស្សាវរីយ៍មិនគួររំលងមួយ។ជាពិសេស កន្តឹងខ្យល់ជប៉ុនភាគច្រើនគឺ មានផ្ជាប់បន្ទះក្រដាស់ ដែលអាចសរសេរសេចក្តីប្រាថ្នា ឬពាក្យជូនពរបាន នៅពេលខ្យល់បក់ម្តងៗ បន្ទះក្រដាស់នឹងយោលយោគតាមកំលាំងខ្យល់ លឺសូរសំលេងដ៏ពិរោះ។ជនជាតិជប៉ុនយល់ថាសំលេងកន្តឹងអាចជួយការពារភាពចង្រៃបានជាធម្មតាកន្តឹងបែបនេះមានលក់តាមហាងក្បែរវត្តអារាម។

#2. រូបតុក្កតាឈើរាងមនុស្ស

តុក្កតាឈើនេះជាសិប្បកម្មដែលពេញនិយមនៅជប៉ុន វាមានរូបរាងដូចមនុស្សមានមុខមូល ខ្លួនវែង ប៉ុន្តែអត់មានដៃជើង។រូបតុក្កតាទាំងនេះតំណាងអោយវប្បធម៏របស់ជប៉ុន ពីព្រោះសំលៀកបំពាក់វាមានគ្រប់ពណ៏ដូចសំលៀកបំពាក់បុរាណរបស់ជប៉ុនអញ្ចឹង។គេមានជំនឿថា ប្រសិនបើដាក់រូបតុក្កតានេះនៅក្នុងផ្ទះ និងអាចជួយការពារកុំអោយមានគ្រោះអគី្គភ័យបាន។នៅតាមតំបន់ទេសចរណ៏ជាច្រើនកន្លែងមានលក់រូបតុក្កតានេះ ហើយនៅកន្លែងស្បាខ្លះបានយករូបតុក្កតានេះជាកាដូរជូនដល់ភ្ញៀវទៀតផង។

#3. ចង្កៀងគោមបែបជប៉ុន

ជឿជាក់ថាអ្នកដែលធ្លាប់ទៅប្រទេសជប៉ុន សុទ្ធតែធ្លាប់ឃើញចង្កៀងគោមប្រភេទនេះបំពាក់តាមដងផ្លូវនាពេលយប់។ប្រភេទគោមនេះភាគច្រើនគឺមានរាងមូល ធ្វើពីឬស្សី និងក្រដាសWashi។កាលពីសម័យមុន គេប្រើគោមប្រភេទនេះសំរាប់បំភ្លឺផ្លូវ ប៉ុន្តែឥឡូវវាបានក្លាយជាឧបករណ៏តុបតែង ភាគច្រើនត្រូវបានព្យួរតាមមុខភោជនីយដ្ឋាន។

#4. ផ្លិតបត់

ប្រសិនបើអ្នកឃើញមានគេតែងខ្លួនជាមួយសំលៀកបំពាក់បុរាណ នោះក្នុងដៃនឹងមានកាន់ផ្លិតបត់នេះជាមិនខាន។ផ្លិតប្រភេទនេះគឺធ្វើពីឬស្សីជាជួរហើយមានរាងកោង គេយកក្រដាស់ពណ៏បិតនៅពីលើគ្រោងឬស្សី។អ្នកធ្វើផ្លិតនេះបានអោយដឹងថា ចំនួយឆ្អឹងផ្លិតកាន់តែច្រើន ភាពធន់របស់ផ្លិតគឺទុកបានកាន់តែយូរ។ ជាក់ស្តែងក្រៅពីក្រដាស​ក៏អាចប្តូរជាក្រណាត់ឬរូបភាពផ្សេងទៀត ដោយបំពាក់នៅលើគ្រោងផ្លិតជាការស្រេច។មានផ្លិតមួយប្រភេទទៀតគឺមានរាងមូលមិនអាចបត់បាន គឺគេយកក្រដាសរាងមូលបិទនៅពីលើគ្រោងឬស្សីដែលរៀបរួចតែម្តង។

#5. ឆ័ត្រជប៉ុន​

ឆ័ត្រប្រភេទនេះគឺធ្វើពីឬស្សីនិងក្រដាស​ ដែលជាឆ័ត្រតាំងពីបុរាណមកម្លេះ។ ភាពទាក់ទាញរបស់ឆ័ត្រនេះគឺមានរូបរាងស្អាត ហើយគ្រោងឆ្អឹងដ៏អស្ចារ្យនៅពីក្រោមឆ័ត្រ ធ្លាប់មានឆ័ត្រមួយនោះមានគ្រោងឆ្អឹងរហូតដល់70 ដើម។ ជនជាតិជប៉ុនយកថាការប្រើឆ័ត្រជប៉ុនមិនត្រឹមតែជួយ រក្សាបរិស្ថានទេ ហើយនៅពេលវាខូចក៏អាចជួសជុលបានទៀត។ឆ័ត្រប្រភេទនេះអាចការពារទឹកបានយ៉ាងល្អ ប្រសិនបើអ្នកចេះថែរក្សារ ឆ័ត្រមួយអាចប្រើបានរយះពេល20ឆ្នាំក៏មាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?