http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើអ្នកបានដឹងអំពីរបៀបទទួលភ្ញៀវដោយប្រើកន្សែងお絞り(oshibori)ដែរឬទេ?

នៅពេលទៅភោជនីយដ្ឋានជប៉ុន អ្នកប្រាកដជាធ្លាប់ឃើញមុនពេលចាប់ផ្តើមបរិភោគអាហារ អ្នកបំរើនឹងដាក់កន្សែងសើមពណ៏សអាចក្តៅឬត្រជាក់តាមរដូវកាលនៅលើបន្ទះឬស្សី ឬចានដែលហៅថាお絞りអោយភ្ញៀវតាមតុនិមួយៗ។អ្នកខ្លះប្រហែលជាមិនបានចាប់អារម្មណ៏ពីរបៀបប្រើកន្សែងお絞りឬដើមកំណីតរបស់វាឡើយ។ជាក់ស្តែង បច្ចុប្បន្ន ការដាក់កន្សែងお絞りមានសឹងគ្រប់កន្លែង ដូចជាតាមប្រលានយន្តហោះ ភោជនីយដ្ឋាន​ សណ្ឋាគារ ហាងថែរក្សាសម្ផស្សឬកន្លែងស្ប៉ាជាដើម។


ដើមកំណើតនៃការប្រើប្រាស់កន្សែងお絞り(oshibori)

កន្សែងお絞り(oshibori) ក៏អាចហៅ手拭き(tefuki)បានដែរ ដោយមានអត្ថន័យដូចកន្សែងដៃ។ ការប្រើប្រាសកន្សែងក្តៅお絞りមានតាំងពីសតវត្សទី 17មកម្លេះ ដោយមានហាងលក់ទឹកតែជាច្រើនបានជូនកន្សែងお絞りអោយភ្ញៀវពេលចូលមកផឹកតែសំរាកលេង ហើយវាក៏បានក្លាយទៅជាការតំណាងចែករំលែកភាពកក់ក្តៅពីម្ចាស់ហាងទៅអោយភ្ញៀវផងដែរ ដូច្នេះការផ្តល់សេវាកម្មកន្សែងお絞りក៏បានបន្តជាប់រហូតមកដល់សព្វថ្ងៃ។មុនដំបូងគឺគេគ្រាន់តែយកប្រណាត់ត្រាំក្នុងទឹក រួចអោយភ្ញៀវប្រើតែម្តង ប៉ុន្តែឥឡូវគេបានកែច្នៃដោយជ្រើសរើសយកសាច់ក្រណាត់កន្សែងល្អ ហើយជ្រលក់ទឹករួចពូតអោយនៅសំនើមជាការស្រេច។


ការប្រើប្រាស់កន្សែងお絞り(oshibori)អោយបានត្រឹមត្រូវ

ជាទូទៅ កន្សែងお絞りគឺប្រើសំរាប់ជូតដៃ មិនមែនសំរាប់ជូតញើសទេ ទោះជាមានពេលអ្នកខ្លះអាចនឹងឃើញគេធ្វើដូច្នោះ ប៉ុន្តែវាជាទង្វើរមិនគួរសមនៅប្រទេសជប៉ុន។នៅពេលបរិភោគអាហាររួច អ្នកអាចយកកន្សែងお絞りមកបត់ហើយប្រើម្ខាងទៀតក៏បាន។


ការប្រើប្រាស់កន្សែងお絞り(oshibori)ផ្ទាល់ខ្លួន

ដោយសារប្រើប្រាស់កន្សែងお絞りជូតដៃនៅប្រទេសជប៉ុនមានសារៈសំខាន់ណាស់ ដូច្នេះជនជាតិជប៉ុនភាគច្រើនមានទុកដាក់កន្សែងお絞りផ្ទាល់ខ្លួន។ម្យ៉ាងទៀត នៅប្រទេសជប៉ុនមានប្រអប់ដាក់កន្សែងដែលមានរូប ពណ៏និងម៉ូតស្អាតៗជាច្រើនតាមអាយុនិងការចូលចិត្តប្លែកៗគ្នា។

លើកក្រោយបើបានទៅជប៉ុនកុំភ្លេចទិញកន្សែងお絞り(oshibori)ផ្ទាល់ខ្លួនមួយផងណា។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?