http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / រឿងខ្លះដែលទាក់ទងជាមួយប្រពៃណីប្រទេសជប៉ុន

 

រឿងខ្លះដែលទាក់ទងជាមួយប្រពៃណីប្រទេសជប៉ុន

ការបត់ក្រដាស

ការបត់ក្រដាសគឺជាសិល្បះមួយបែបរបស់ប្រពៃណីជប៉ុន ដែលគេនិយមយកក្រដាសពណ៏千代紙(ちよがみ)មកបត់ជាសត្វ រុក្ខជាតិ ឬជារូបរាងផ្សេងទៀតដែលមាននៅក្នុងជីវភាពប្រចាំថ្ងៃ។ជនជាតិជប៉ុនមានទំលាប់ជូនក្រដាសចាប(កុក)មួយពាន់ក្បាល ដោយបត់ចាប(កុក)ទាំងនោះហើយចោះជាខ្សែភ្ជួរ ដោយភ្ជាប់ជាមួយពាក្យជូនពរ ដូចជាជូនពរអោយឆាប់ជាពីជំងឺ ឬទទួលជោគជ័យក្នុងការប្រកួត។

ការដាំរុក្ខជាតិក្នុងផើងតូច

ការដាំរុក្ខជាតិក្នុងផើងតូចៗ មើលទៅដូចជាការគយគន់ផ្កាស្មៅដែលបានតាក់តែងយ៉ាងស្អាត តាមពិតការដាំរុក្ខជាតិតូចៗនេះគឺដើម្បីអង្កេតមើលពីពេលវេលា អាកាសធាតុ និងការលូតលាស់របស់រុក្ខជាតិ ដើម្បីដាំដើមឈើរយះពេល10ឆ្នាំខាងមុខទៀត។ការដាំរុក្ខជាតិក្នុងផើងតូចជាលក្ខណពិសេសមួយនៃរប្បធម៏របស់ប្រទេសជប៉ុន ដែលមានប្រវតិ្តសាស្រ្តចាប់តាំងពីសតវត្សទី8~12មកម្លេ

ការចូលឆ្នាំរបស់ជប៉ុន

ជាទូទៅ ចាប់ពីថ្ងៃទី1ដល់ថ្ងៃទី3 ខែមករា ត្រូវបានចាត់ជាខែដំបូង ប៉ុន្តែក៏មានការប្រែប្រួលខ្លះតាមតំបន់ផ្សេងៗ។ក្នុអំឡុងពេលខែដំបូង ប្រជាជនជប៉ុនតែងយកដើមឬស្សី រឺដើមស្រល់ធ្វើជាសម្ភារៈតុបតែងនៅមុខផ្ទះ ហើយយកអង្ករធ្វើជានំចូលឆ្នាំដែលមានរាងមួល ដាក់នៅកណ្តាលផ្ទះ។ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី11 ខែមករា ប្រជាជនជប៉ុនមានទំលាប់ញ៉ាំនំចូលឆ្នាំជុំគ្នា។មានក្រុមហ៊ុនជាច្រើនជ្រើសយកថ្ងៃឈប់សំរាកចាប់ពីថ្ងៃទី29 ខែធ្នូដល់ ថ្ងៃទី3ខែមករា ជាក់ស្តែងក៏មានបុគ្គលិកជាច្រើនបានធ្វើដំណើរត្រលប់ទៅស្រុកកំណើតវិញក្នុងអំឡុងពេលនឹង ដែលធ្វើអោយមានចរាចរណ៏ចង្អៀតខ្លាំង។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?