http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / រឿងគួរឱ្យចាប់អារម្មណ៍ទាំង១២យ៉ាងដែលអ្នកមិនដែលដឹងពីប្រទេសជប៉ុន

 រឿងគួរឱ្យចាប់អារម្មណ៍ទាំង១២យ៉ាងដែលអ្នកមិនដែលដឹងពីប្រទេសជប៉ុន

#1.ប្រទេសជប៉ុនមានកោះច្រើនជាង6,800​ក្នុងប្រទេស

កោះほんしゅう(Honshū​ ​)គឺជាកោះសំខាន់និងធំជាងគេបំផុតរបស់ប្រទេសជប៉ុន ដោយឡែក ប្រទេសជប៉ុនមានកោះតូចៗចំនួន6,000ជាងកោះទៀត ដោយនៅក្នុងនោះមានកោះចំនួយ430​គឺគ្មានមនុស្សរស់នៅទេ។

#2. ខ្សែរថភ្លើងរបស់ប្រទេសជប៉ុនគឺទៀងម៉ោងជាងគេលើពិភពលោក

ជាមធ្យមខ្សែរថភ្លើងរបស់ប្រទេសជប៉ុនទោះជាយឺតបំផុតគឺតែ18 ​វិនាទីប៉ុណ្ណោះ នៅពេលដែលខ្សែរថភ្លើងចេញយឺត បុគ្គលិករថភ្លើងត្រូវប្រកាសជាសេចកក្តីជូនដំណឹង និងសូមអភ័យទោសដល់អ្នកដំណើរ ដោយមានលិខិតបញ្ចាក់ពីការចេញដំណើរយឺតអមមកជាមួយ។

#3.​​ ប្រទេសជប៉ុនមានមនុស្សចាស់អាយុលើសពី100ឆ្នាំ ចំនួន​ជាង​50,000អ្នក

អត្រានៃអាយុវែងរបស់ប្រជាជនជប៉ុនកំពុងកើនឡើង នៅឆ្នាំ2012 មានមនុស្សចាស់អាយុលើសពី100ឆ្នាំ ចំនួនរហូត​ដល់ជាង​50,000អ្នក។ សព្វថ្ងៃប្រទេសជប៉ុនមានថៃ្ងឈប់សំរាកជាតិ​ដើម្បីគោរពដល់មនុស្សវ័យចំណាស់។

#4.​​ ប្រជាជនជប៉ុនដាំឪឡឹករាងការេ

ដើម្បីកែលម្អការប្រើប្រាស់ទូរទឹកកកទំហំតូច កសិករជប៉ុនបានដាំឪឡឹកជារាងការេ។ការកែច្នៃដាំឪឡឹកជារាងការេត្រូវបានរកឃើញនៅឆ្នាំ1978​ ហើយសព្វថ្ងៃតំលៃឪឡឹករាងការេមានតំលៃថ្លៃជាងឪឡឹករាងមូលរហូតដល់3​ដង។ក្រៅពីឪឡឹករាងការេ នៅមានឪឡឹករាងបេះដូង​ និងរាងពីរ៉ាមីត។

#5. ក្នុងមួយឆ្នាំប្រជាជនជប៉ុន​ប្រើចង្កឹះអស់ជាង240លានគូរ

ជារៀងរាល់ឆ្នាំប្រជាជនជប៉ុនម្នាក់យ៉ាងហ៊ោចណាស់ប្រើចង្កឹះអស់200គូរ ស្មើនិង ​ប្រើចង្កឹះអស់ជាង240លានគូរប្រសិនបើគិតជាទូទាំងប្រទេសជារៀងរាល់ឆ្នាំ។

#6.​ប្រទេសជប៉ុនមានម៉ាស៊ីនផ្គត់ផ្គង់ស័្វយប្រវត្តិ5 លានគ្រឿង

ប្រទេសជប៉ុនមានម៉ាស៊ីនផ្គត់ផ្គង់ស័្វយប្រវត្តិចំនួន5 លានគ្រឿង ប្រៀបធៀបនឹងចំនួនមនុស្ស25នាក់គឺមានម៉ាស៊ីនផ្គត់ផ្គង់1គ្រឿង។ម៉ាស៊ីនផ្គត់ផ្គង់ស័្វយប្រវត្តិមានលក់ភេសជ្ជៈគ្រប់ប្រភេទចាប់ពីម៉ោង​5ព្រឹករហូតដល់ម៉ោង11យប់ ដោយ​ម៉ាស៊ីនផ្គត់ផ្គង់ខ្លះទៀតមានលក់អង្គរ ថ្មពិល ចំណី កាសែត និង​ ទស្សនាវដ្តីទៀតផង។

#​7. ប្រជាជនជប៉ុនមានអត្រាអក្ខរកម្មខ្ពស់

ជនជាតិជប៉ុនសឹងតែ100%​គឺចេះស្គាល់អក្សរ បើទោះបីជា​កាតព្វកិច្ចនៃការសិក្សាយ៉ាងហោចនៅថ្នាក់ទី9 តែមនុស្សគ្រប់រូបគឹអាចអាននិងសសេរអក្សរបានទាំងអស់គ្នា។

#​8. មូលហេតុដែលដាំផ្កាSakura​ នៅក្បែរមាត់ច្រាំងទន្លេ

កាលពីសម័យ Edo(1603-1868 CE)​(江戸時代えどじだい)មានមនុស្សម្នាក់បានគិតឃើញពីវិធីក្នុងការដាំផ្កាSakura​ នៅក្បែរមាត់ច្រាំងទន្លេ ដោយគិតថាប្រសិនបើដាំដើមឈើច្រើននៅក្បែរមាត់ច្រាំងនិងមានមនុស្សមកលេងកោះករ ហើយដីក្បែរទន្លេនឹងក្លាយជាដីរឹង​អាចជួយទប់ស្កាត់ទឹកជំនន់បានទៀតផង។

#​9. ​នៅក្នុងសាលាមិនមានអ្នកអនាម័យ

កូនសិស្សជប៉ុនសំអាតសាលារៀនរបស់ពួកគេដោយខ្លួនឯងផ្ទាល់, សាលាមិនមានអ្នកអនាម័យសំរាប់សម្អាតអោយទេ។ ដោយឆ្លងកាត់ការធ្វើអនាម័យក្នុងសាលា កូនសិស្សជប៉ុនមានការយល់ដឹងពីវិជ្ជាជីវៈសហគមន៍និងការទទួលខុសត្រូវខ្ពស់។

#​10. ​អ្នកសាក់រូបលើខ្លួនត្រូវបានហ៊ាមឃាត់ពេលចូលស្ប៉ា(ត្រាំទឹកក្តៅ)

កនែ្លងស្ប៉ា(ត្រាំទឹកក្តៅ)ជាច្រើនមិនអនុញ្ញាតឱ្យអ្នកសាក់រូបលើខ្លួនចូលទៅខាងក្នុងហាងទេ។នៅប្រទេសជប៉ុនអ្នកសាក់រូបលើខ្លួនត្រូវបានចាត់ទុកដូចក្រុមម៉ាហ្វី​(ក្រុមសង្គមងងឹត)។

#​11. ការប្រើក្រដាសគំនូរជីវចលមានចំនួនច្រើនជាងក្រដាសបង្គន់

នៅក្នុងប្រទេសជប៉ុន ការគូរគំនូរជីវចល(គំនូរឿងកំបែ្លង)ជាឧស្សាហកម្មដែលមានតំលៃពាន់លានដុល្លារ។ ក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមួយក្បាលប្រហែល 4 $ ខណៈពេលដែលទិន្នផលសរុបជិតមួយភាគបីនៃសៀវភៅទាំងអស់គឺជាសៀវភៅប្រភេទរឿងកំប្លែង។ ហើយការចេញផ្សាយជារៀងរាល់ឆ្នាំច្រើនជាង 5.56 លានក្បាល។

#​12. តាមពិត ឆ្មាTotoroឈ្មោះដើមមិនមែនឈ្មោះ Totoroទេ

តាមពិត ឈ្មោះដើមនៃតួអង្គមួយនេះមានឈ្មោះថា「Miminzuku (ミミンズク)」តែដោយសារកូនស្រីរបស់មិត្តភក្តិបានហៅទីក្រុង(Tokorozawa)」ទៅជា「Totorozawa」ហើយឈ្មោះឆ្មាTotoro​គឺបានហៅតគ្នាពីពេលនោះមកដែរ​ រហូតមកដល់ពេលនេះឆ្មាTotoro​មានអាយុ1302 ឆ្នាំហើយ។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?