http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / ទាក់ទងនឹងទំនៀមទំលាប់ជូនកាដូ(អំណោយ)

ទាក់ទងនឹងទំនៀមទំលាប់ជូនកាដូ(អំណោយ)

មិនខុសពីប្រទេសមួយចំនួនទេ នៅជប៉ុនការជូនកាដូ(អំណោយ)អោយគ្នាក៏ត្រូវមើលទៅលើកាលៈទេសៈនិងកម្មពិធីខុសគ្នាដើម្បីជូនអំណោយផ្សេងគ្នាដែរ ដូចជាចូលរួមពិធីមង្គលការ ទៅសួរសុខទុក្ខឪពុកម្តាយទើបសម្រាលកូនក្នុងមន្ទីពេទ្រ ពិធីបុណ្យ។ល។ អ្នកប្រហែលជាអាចទទួលបានឬត្រូវជូនកាដូ(អំណោយ)ទៅមិត្តភក្តិ បងប្អូន ដូច្នេះការថ្លែងអំណរគុណទៅអ្នកជូនកាដូ និងជូនអំណោយត្រលប់ទៅវិញគឺជារឿងសំខាន់ខ្លាំងណាស់សំរាប់ជនជាតិជប៉ុន។

ទំនៀមទំលាប់ក្នុងការជូនកាដូ(អំណោយ)និងការសំដែងពីអំណរគុណទៅកាន់អ្នកជូនអំណោយរបស់ជនជាតិជប៉ុនត្រូវបានទទួលយកនិងបង្រៀនតាំងពីតូចមកម្លេះ ដូច្នេះពួកគាត់មិនមានប្រតិកម្មចំពោះការសំដែងអារម្មណ៏ទាំងនេះឡើយ ប៉ុន្តែប្រសិនបើអ្នកមិនមែនជាជនជាតិជប៉ុនគួរណាស្វែងយល់ពីទំនៀមទំលាប់ខ្លះៗរបស់ប្រទេសនេះថាតើការជូនកាដូ(អំណោយ)មានសភាពខុសគ្នាជាមួយប្រទេសយើងដូចម្តេចខ្លះ?

#1. ចិត្តគំនិត

ដើម្បីបង្ហាញពីការដឹងគុណឬការថ្លែងអំណរគុណ ការនិយាយពាក្យ”អរគុណ”គឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែប្រសិនបើមានកាដូដ៏សាកសមមួយជូនទៅកាន់គេវិញ វាពិតជាការឆ្លើយតបយ៉ាងវិសេសវិសាល។ហើយក៏ដោយសារឥរិយាបថនេះទើបធ្វើអោយទំនាក់ទំនងរវាងភាគីទាំងសងខាងកាន់តែស្និតស្នាលផងដែរ។ជាក់ស្តែង នៅពេលទទួលបានកាដូហើយ ការជ្រើសរើសពេលវេលានិងអំណោយជូនត្រលប់ទៅវិញក៏ជាសំពាធមួយដែរ ពីព្រោះប្រសិនបើតម្លៃនៃអំណោយរបស់អ្នកមិនស្មើនឹងពាក់កណ្តាលនៃតម្លៃដែលអ្នកទទួលបាន នោះនឹងធ្វើអោយគេមានអារម្មណ៏មិនល្អជាមួយទង្វើររបស់អ្នកជាមិនខាន។

#2. អបិយជំនឿ

នៅពេលជូនអំណោយត្រូវដឹងពីទស្សនៈអបិយជំនឿមួយចំនួនដូចជា មានអ្នកខ្លះយល់ថាការជូនកន្សែងដៃគឺមានន័យថាអ្នកចង់ផ្តាច់ទំនាក់ទំនងជាមួយគេ ពីព្រោះកន្សែងដៃគឺសំរាប់ជូតទឹកភ្នែក។

កន្ត្រៃគឺដាច់ខាតមិនអាចជូននៅពេលចូលរូមពិធីអាពាហ៏ពិពាហ៏ គេមានអបិយជំនឿថាវានឹងនាំរឿងអកុសលមកដល់អាពាហ៏ពិពាហ៏នេះ។នៅពេលចូលរួមពិធីបុណ្យសព “តែ”គឺជាអំណោយដ៏សាកសមបំផុតសំរាប់រំលឹកអនុស្សាវរីយ៏ពីមុនដែលអ្នកធ្លាប់ផឹកតែរួមតុជាមួយអ្នកចែកឋាន។

#3.ការវេចខ្ចប់

ការវេចខ្ចប់និងខ្សែរបូចងកាដូក៏មានការបែងចែកដែរ។ការចងខ្សែរបូត្រួតគ្នាគឺប្រើសំរាប់ពេលចូលរួមខួបកំណើតឬសំរាប់ជូនគ្រូបង្រៀនពេលកូនៗចូលសាលារៀនដំបូង។ប្រសិនបើខ្សែរបូចងតែមួយខ្សែរដោយលក្ខណៈសាមញ្ញគឺសំរាប់ចូលរួមពីធីមង្គលការឬបុណ្យសព ហើយពណ៏ប្រហមនិងពណ៏សគឺប្រើតែនៅក្នុងពិធីបុណ្យតែប៉ុណ្ណោះ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?