http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / Cheer!ច្បាប់ទំលាប់គួរដឹងពេលរួមតុស្រានៅជប៉ុន

Cheer!ច្បាប់ទំលាប់គួរដឹងពេលរួមតុស្រានៅជប៉ុន

ទំនាក់រវាងសង្គមនិងការផឹកស្រា

វប្បធម៏ក្នុងការចូលចិត្តផឹកស្រាបានក្លាយជាផ្នែកមួយក្នុងសង្គមជប៉ុនជាយូរណាស់មកហើយ។ទោះជារហូតមកដល់ឥឡូវ ទំនៀមទំលាប់នេះក៏មិនសូវមានការផ្លាស់ប្តូរខ្លាំងដែរ ប្រជាជប៉ុនចូលចិត្តផឹកស្រា មិនថាពេលណា កន្លែងណាឬស្រាប្រភេទអ្វី ប៉ុន្តែភាគច្រើនគឺផឹកស្រាបៀរជាចម្បង ទោះជាក្នុងពិធីបុណ្យសពក៏មិនខុសគ្នាដែរ។ការផឹកស្រាអាចនិយាយបានថាជាកាតព្វកិច្ចសង្គម ទោះជាអ្នកមិនចេះផឹកស្រា ប៉ុន្តែដើម្បីចូលរួមក្នុងបរិយាកាសជាមួយអ្នកទាំងអស់គ្នាក៏ត្រូវផឹកប៉ុន្មានកែវដែរដើម្បីផ្សារភ្ជាប់ជាមួយការងារសង្គម ពិភាក្សារការងារអាជីវម្ម កម្មពិធីបុណ្យទានប្រពៃណី សឹងតែរាល់សកម្មភាពទាំងអស់គឺមិនឃ្លាតពីការផឹកស្រាជាមួយគ្នាឡើយ។

វិន័យក្នុងការផឹកស្រា

តើអ្នកដឹងទេសូម្បីតែផឹកស្រានៅប្រទេសជប៉ុនក៏មានវិន័យដែរ។មិនថានៅក្នុងកម្មពិធីអ្វីទេ កែវស្រាទីមួយគឺមានអត្ថន័យសំខាន់ដែលតំណាងអោយសេចក្តីអបអរសាទរពីការចាប់ផ្តើមកម្មពិធី ដូច្នេះប្រសិនបើអ្នកជាភ្ញៀវកិតិ្តយសចូលរួមកម្មពីធី នោះកែវស្រារបស់អ្នកនឹងតែងតែមានគេចាក់បំពេញអោយពេញរហូតដល់ចប់កម្មពិធី អ្នកមិនចាំបាច់មានអារម្មណ៏មិនស្រណុកក្នុងខ្លួនទេ ពីព្រោះនេះជាទំលាប់របស់ជនជាតិជប៉ុនក្នុងការទទួលរាក់ទាក់ភ្ញៀវ ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺសោយសុខក្នុងការជល់កែវជាមួយពួកគាត់ទៅគឺបានហើយ។

ជាក់ស្តែង ក៏មានវិន័យមួយទៀតគឺអ្នកដែលមានអាយុតិចជាងគេ ឬអ្នកដែលមានឋានៈទាបជាងគេត្រូវចាក់ស្រាជូនរៀនច្បង ឬអ្នកចាស់ទុំជាងខ្លួន។នៅពេលគេចាក់ស្រាអោយ យើងត្រូវលើកកែវស្រាឡើងបន្តិច ទោះជាកំពុងស្ថិតក្នុងពេលស្រវឹងក៏ដោយ នេះជាការសំដែងពីការអរគុណនិងគោរពទៅដល់អ្នកចាក់ស្រាអោយយើង។ការផឹកស្រាមិនត្រឹមតែមធ្យោបាយក្នុងការបង្កើនទំនាក់ទំនងគ្នាអោយកាន់តែល្អនោះទេ ថែមទាំងជាដំណោះស្រាយកាត់ស្រ្តេសដ៏មានប្រសិទ្ធិភាពទៀតផង។

Cheers!

ប្រសិនបើអ្នកពិតជាមិនចូលចិត្តផឹកស្រា ប៉ុន្តែចង់អង្គុយលេងក្នុងបរិយាកាសបែបនេះក៏បានដែរ។ អ្នកគ្រាន់តែរក្សារកែវស្រាអោយនៅពេញដដែរទៅគឺបានហើយ ពីព្រោះនៅពេលកែវស្រាពេញគឺមានន័យថាអ្នកឆ្អែត ឬឈប់ផឹកហើយ លើសពីនេះអ្នកក៏អាចជួយចាក់ស្រាជូនអ្នកដទៃម្តង ពីព្រោះនេះគឺជានិមិត្តសញ្ញានៃការគោរពរបស់អ្នក ហើយគេប្រាកដជាចូលចិត្តអ្នកដូចគ្នា។ជាទូទៅ នៅពេលជិតផឹកដល់ចុងបញ្ចប់ ម្នាក់ៗគឺប្តូរវេនក្នុងការចាក់ស្រាអោយគ្នាទៅវិញទៅមក នេះក៏ជាច្បាប់ទំលាប់ក្នុងការផឹកស្រាដែរ។

សង្ឃឹមថាអ្នកនឹងចូលចិត្តបរិយាកាសដ៏សប្បាយនេះនៅពេលចូលរួមតុស្រាជាមួយមិត្តភក្តិជប៉ុន។តោះ!ចាក់ស្រា! Cheers!

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?