http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / ទាក់ទងនឹងអបិយជំនឿពេលយប់ទាំងបីនៅជប៉ុន

ទាក់ទងនឹងអបិយជំនឿពេលយប់ទាំងបីនៅជប៉ុន

ឆ្លងកាត់ការមើលកម្មវិធីទូរទស្សន៏ឬអានសៀវភៅជប៉ុន អ្នកប្រហែលជាបានដឹងអំពីអបិយជំនឿពិសេសៗមួយចំនួនរបស់ប្រទេសជប៉ុន ដូចជាចង្កឹះមិនអាចដោតចំពីលើចានបាយបាន លេខ4គឺជាលេខមិនល្អ។ល។ ជាក់ស្តែង មានអបិយជំនឿជាច្រើនទាក់ទងជាមួយរឿងព្រេងនិទាន សាសនា ឬដួងវិញ្ញាណរបស់ជនជាតិជប៉ុនដែលមានតាំងពីយូរលង់ណាស់មកហើយ។ យ៉ាងណាមិញ ក៏មានអបិយជំនឿមួយផ្នែកទៀតគឺជារឿងប្រឌិតដើម្បីអោយក្មេងៗស្តាប់ដំបូន្មាន ដោយមនុស្សចាស់តែងនិទានប្រាប់ក្មេងៗប្រសិនបើមាននរណាធ្វើរឿងទាំងអស់នេះនឹងមានរឿងមិនល្អកើតឡើង ឬសំណាងអាក្រក់ដល់ខ្លួនឯងមិនខាន។ខាងក្រោមនេះជាអបិយជំនឿនាពេលយប់ដែលប្រជាជនជប៉ុននៅតែជឿជាក់និងជៀសវាងទោះជារឿងទាំងនេះពិតឬមិនពិតក៏ដោយ។

#1. កាត់ក្រចកពេលយប់​

មើលទៅការកាត់ក្រចកពេលយប់ហាក់ដូចជាមិនមានផលប៉ះពាល់អ្វីទេ ប៉ុន្តែត្រូវបានជនជាតិជប៉ុនចាត់ទុកថាជារឿងមិនល្អ។តើមកពីមូលហេតុអ្វីទៅ?មកពីខ្លាចពេលកាត់ក្រចកពេលយប់ពន្លឺមិនគ្រប់គ្រាន់ហើយប៉ះពាល់ដល់ភ្នែក ឬកាត់ត្រូវសាច់ក្រចក? ចំលើយគឺ ទេ!​ ​អបិយជំនឿនេះគឺថាប្រសិនបើអ្នកកាត់ក្រចកនៅពេលយប់នឹងអាចស្លាប់បាន។តាមពិត សកម្មភាពដ៏សាមញ្ញនេះអាចបណ្តាលអោយឆាប់ស្លាប់ក៏ដោយសារតែគេជឿថាដួងព្រលឹងមួយផ្នែករបស់មនុស្សគឺផ្ទុកនៅក្នុងក្រចកដៃ ដូច្នេះនៅពេលអ្នកកាត់ក្រចកដៃនៅពេលយប់ ហាក់ដូចជាកំពុងដេញព្រលឹងក្នុងខ្លួនចេញ ហើយហៅព្រលឹងអាក្រក់ចូលជំនួសវិញ។

#2. ឃើញសត្វពីងពាង

ប្រសិនបើអ្នកនៅជប៉ុន  ចៃដន្យបានឃើញសត្វពីងពាងនាពេលព្រឹក តំណាងថាអ្នកនឹងមានលាភចូល ជួបរឿងល្អក្នុងមួយថ្ងៃហ្នឹង។ប៉ុន្តែ ប្រសិនបើអ្នកឃើញសត្វពីងពាងនាពេលយប់ គឺតំណាងអោយសំណាងអាក្រក់ ដូច្នេះប្រសិនបើអាចគួរបោះវាចោលទៅខាងក្រៅអោយលឿន។

#3. ពាក់ស្បែកជើងថ្មីពេលយប់

កុំពាក់ស្បែកជើងថ្មីនិងមានពណ៏ស្រស់នៅពេលយប់ ពីព្រោះវាតំណាងអោយសំណាងអាក្រក់!ហើយរឹតតែមិនអាចពាក់ស្បែកជើងថ្មីនៅក្នុងផ្ទះបាន ថ្វីត្បិតតែវាជាស្បែកជើងថ្មី ប៉ុន្តែប្រសិនបើអ្នក​មិនប្រយ័ត្នហើយជាន់លើTatami  មានន័យថាមុខជំនួញរបស់អ្នកនឹងអាចដួលរលំនាពេលអនាគត។

នៅមានអបិយជំនឿពេលយប់ខ្លះទៀត ដូចជាកុំហួចឬផ្លុំកញ្ចែនៅពេលយប់ជាដើម ពីព្រោះវាហាក់ដូចជាកំពុងហៅមនុស្សអាក្រក់មកក្បែរខ្លួនអ្នក។តើអបិយជំនឿទាំងនេះមានប្រភពមកពីណា?ពិតប្រាកដណាស់ មិនមាននរណាម្នាក់អាចផ្តល់ចំលើយយ៉ាងជាក់លាក់បានទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកអាចដេកបានយ៉ាងស្ងប់ ប្រសិនបើមិនបានធ្វើរឿងទាំងអស់នេះ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?