http://4238-ch4-v53.uzlove.life Share To You

ជំនឿ / ឆ្មាបក់ដៃមានបង្កប់អត្ថន័យច្រើនទៀតដែរអ្នកនឹកស្មានមិនដល់

ឆ្មាបក់ដៃមានបង្កប់អត្ថន័យច្រើនទៀតដែរអ្នកនឹកស្មានមិនដល់

ឆ្មាបក់ដៃ Maneki neko បានក្លាយជារូបតាំងដ៏ពេញនិយមនៅប្រទេសជប៉ុននិងប្រទេសអាស៊ីអស់រយះពេលជាច្រើនឆ្នាំមកហើយ។ឆ្មាបក់ដៃគឺធ្វើឡើងពីសេរ៉ាមិចពណ៏ស លក្ខណៈពិសេសគឺលើកដៃម្ខាងខ្ពស់ដល់ក្បាល ប្រៀបដូចកំពុងបក់ដៃហៅមនុស្ស។

ឆ្មាបក់ដៃត្រូវបានផលិតតាំងពីសតវត្សទីដប់ប្រាំបី ហើយរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឆ្មាបក់ដៃក៏បានក្លាយជារូបតំណាងការហៅភ្ញៀវ នាំសំណាងដែលត្រូវបានដាក់តាំងតាមហាងនានា ជាពិសេសតាមភោជនីយដ្ឋាន។ជាក់ស្តែង ឆ្មាបក់ដៃមានបែងចែកដាក់តាមហាងនិងផ្ទះ ឆ្មាបក់ដៃដែលពេញនិយមដាក់តាមហាងគឺឆ្មាលើកដៃឆ្វេង​ តំណាងបក់ហៅភ្ញៀវ ហើយដៃស្តាំអោបកាក់មាស មានរូបរាងធំ។ ចំណែកដាក់តាមផ្ទះ គឺលើកដៃស្តាំ តំណាងបក់ហៅសុភមង្គល ទ្រព្យសម្បត្តិ មានរូបរាងតូច។ តែឥឡូវដើម្បីតំរូវការទីផ្សារ ក៏មានគេផលិតឆ្មាលើកដៃទាំងសងខាងដែរ។​តាមពិត មិនថាការរចនាម៉ូត ពណ៏ និងកាយវិការរបស់ឆ្មាបក់ដៃផ្សេងគ្នាគឺតំណាងអោយអត្ថន័យខុសគ្នា។ខាងក្រោមនេះជាការចែករំលែកទៅលើប្រភេទ ពណ៏ និងរូបរាង(រូបភាព)ឆ្មាបក់ដៃ។

 ឆ្មាបក់ដៃមានបែងចែកញីនិងឈ្មោល

ឆ្មាបក់ដៃញី លើកដៃឆ្វេង តំណាងការបក់ហៅភ្ញៀវ គេពេញនិយមដាក់តាមហាងរកស៊ី។

ឆ្មាបក់ដៃឈ្មោល : លើកដៃស្តាំ តំណាងការបក់ហៅទ្រព្យ គេពេញនិយមដាក់តាមផ្ទះ។

អត្ថន័យពណ៏ឆ្មាបក់ដៃ

ពណ៏ស(បូករួមឆ្មាបីពណ៏) : នាំលាភចូល បង្កើតលាភសំណាង

ពណ៏មាស : នាំទ្រព្យអោយហូរចូល

ពណ៏ខ្មៅ : រំដោះគ្រោះ ជៀសរឿងអពមង្គល

ពណ៏ផ្កាឈូក : ស្នេហាគ្មានឧបសគ្គ

ពណ៏ក្រហម : ជៀសរឿងចង្រៃច ជៀសជំងឺបៀតបៀន

ពណ៏បៃតង : ជាប់ឈ្មោះប្រលង

ពណ៏លឿង : សូមអោយជួបគូរ

ពណ៏ខៀវ : ជោគជ័យក្នុងការងារ

ពណ៏ស្វាយ : សុខភាពល្អ ស្រស់ស្អាត

រូបរាង(រូបភាព)ដែលបោះលើឆ្មាបក់ដៃ

ទូក : តំណាងអោយទ្រព្យសម្បត្តិ

ឥន្ទ្រី: តំណាងអោយសុបិន្ត និងឧត្តមគតិ

ផ្លែត្រាប់ : តំណាងអោយបំណងប្រាថ្នា និងការសំរេច

ភ្នំFuji : តំណាងអោយទ្រព្យសម្បត្តិ និងកេរ្ត៏ឈ្មោះ

អណ្តើក: តំណាងអោយអាយុវែង

ដើមស្រល់ ឬស្សី ផ្កាអង្គារសីល: តំណាងអោយកើតលាភសំណាង

មានកណ្តឹង : តំណាងសំណាងល្អ មានគូរព្រេង

ផ្កាសាគូរា: តំណាងអោយសេចក្តីស្នេហា ការងារជោគជ័យ

ត្រី : តំណាងសល់មានទ្រព្យសម្បត្តិគ្រប់ឆ្នាំ

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?