http://4238-ch4-v53.uzlove.life Share To You

ជំនឿ / អបិយជំនឿគួរអោយខ្លាចទាំង9នៅជប៉ុន

ទោះជាមានមនុស្សជាច្រើនមិនជឿថាមានរឿងខ្មោចលង តែអបិយជំនឿនៅតែបន្សល់ទុកអោយមនុស្សខ្លាចនិងធ្វើតាម។ខាងក្រោមនេះជាអបិយជំនឿដែលឥឡូវនៅតែមាននៅក្នុងជីវភាពរស់នៅរបស់ប្រជាជនជប៉ុន។

#1. ពេលឃើញឡានដឹកសពឬឡានពេទ្យ

នៅពេលឃើញឡានដឹកសពឬឡានពេទ្យឆ្លងកាត់ គេត្រូវយកម្រាមមេដៃញាត់ចូលកណ្តាប់ដៃ វាជាអបិយជំនឿជួយការពារឪពុកម្តាយអោយសុខសប្បាយ ពីព្រោះពាក្យម្រាមដៃមេ oyayubi មានអត្ថន័យស្រដៀងនឹងឪពុកម្តាយ។


#2. កាត់ក្រចកនៅពេលយប់

អបិយជំនឿកាត់ក្រចកនៅពេលយប់អាចនាំមកសំណាងអាក្រក់និងនៅពេលឪពុកម្តាយចែកឋានអ្នកមិនអាចកំដរពួកគាត់បាន។ជាក់ស្តែង អបិយជំនឿនេះគឺដោយសារពីជំនាន់មុនមិនមានភ្លើងប្រើប្រាស់គ្រប់គ្រាន់ ដូច្នេះចាស់ៗខ្លាចនៅពេលយប់ក្មេងកាត់ក្រចកអាចនឹងកាត់ត្រូវសាច់ខ្លួនឯង។


#3.ផ្លុំ​កញ្ចែឬហួចនៅពេលយប់គឺហៅចោរមកប្លន់

កាលពីសម័យមុន ក្រុមចោរប្លន់ឬឧក្រិដ្ធជនតែងផ្តល់សញ្ញាអោយគ្នាដោយផ្លុំ​កញ្ចែឬហួចទៅវិញទៅមក ដូច្នេះឥឡូវបើផ្លុំ​កញ្ចែនៅពេលយប់គឺមានន័យថាហៅជនមិនអាក្រក់មកក្បែរខ្លួន។


#4.យកចង្កឹះដោតបញ្ឍរនៅលើចានបាយ

ការធ្វើរបៀបនេះជាទង្វើរអសីលធម៏ ហើយនាំមកភាពចង្រៃទៀតផង។មូលហេតុគឺដោយសារមានតែពេលបុណ្យសពទេ ដែរគេធ្វើរបៀបនេះលើរបស់សែន។


#5.បាក់ក្រាស់សិតសក់ជាប្រផ្នូលអាក្រក់

វាជាប្រផ្នូលអាក្រក់ ប្រសិនបើអ្នកមិនប្រយ័ត្នធ្វើអោយក្រាស់សិតសក់ធ្លាក់បែក។តាមពិត មកពីជំនាន់មុន ក្រាស់សិតសក់ជារបស់មានតំលៃថ្លៃ ដូច្នេះអ្នកត្រូវចំណាយលុយច្រើនទៅទិញក្រាស់ថ្មីមួយទៀតនៅពេលអ្នកធ្វេសប្រហែស។


#6. បាំងផ្ចិតកុំអោយគេឃើញ

ចាស់ៗតែងតែមិនពេញចិត្តនៅពេលឃើញកូនចៅស្លៀកពាក់ខ្លីឬបញ្ចេញក្បាលពោះ ដូច្នេះក៏ប្រាប់កូនៗតាំងពីក្មេងថាបើសិនជាស្លៀកពាក់ចេញផ្ចិតនោះនឹងធ្វើអោយទេវតារន្ទះខឹងហើយមកចាប់ក្មេងនឹងជាមិនខាន។


#7.ហាមដេកបែរទៅទិសខាងជើង

មានតែមនុស្សស្លាប់ទេដែលគេដាក់អោយដេកបែរទៅទិសខាងជើង ដូច្នេះគេមានអបិយជំនឿប្រសិនបើដេកបែរទៅទិសខាងជើងនឹងអាចមានគ្រោះថ្នាក់ដល់ជិវិត។


#8. ហាមប្រើប៊ិចក្រហមសរសេរឈ្មោះ

ការសរសេរឈ្មោះដោយប្រើប៊ិចក្រហមគឺជាទង្វើមិនគួរសម និងនាំសំណាងអាក្រក់ ពីព្រោះមានតែឈ្មោះនៅលើផ្នូរខ្មោចរបស់សាច់ញាតិបងប្អូនទេទើបគេប្រើប៊ិចខ្មៅឬក្រហមមកសរសេរ។


#9. ជៀសវាងប្រើលេខ4

ដោយសារលេខ4មានសំលេងស្រដៀងពាក្យស្លាប់​ ដូច្នេះជាធម្មតារបស់របរដែលត្រូវបង់លេខ គឺមានតែលេខ3 ឬលេខ5 តែប៉ុណ្ណោះ។

 

នៅពេលអ្នកបានដឹងអំពីអបិយជំនឿរបស់ជប៉ុន ប្រៀបដូចជាអ្នកបានដឹងពីវប្បធម៏មួយផ្នែករបស់ជប៉ុនដូចគ្នា តើអ្នកបានដឹងពីអបិយជំនឿអ្វីផ្សេងទៀតដែរឬទេ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?