http://4238-ch4-v53.uzlove.life Share To You

ប្រវត្តិសាស្រ្ត / តើអត្ថន័យរបស់ផ្កាតំណាងអោយអ្វី?

ពេលទៅដើរលេងប្រទេសជប៉ុន​ ការគយគន់ផ្កាSakura គឺជាទស្សនីយភាពមួយដែលមិនអាចរំលងបាន ជាក់ស្តែងមិនមែនដោយសារតែ​ផ្កាSakuraគឺជាផ្កាតំណាងរបស់ប្រទេសជប៉ុននោះទេ តែផ្កាSakuraគឺតំណាងអោយអត្ថន័យនៃកំលាំងស្មារតី និងសេចក្តីស្នេហា ដូច្នេះគូរសង្សារដែលទៅកំសាន្តនៅប្រទេសជប៉ុនគឺមិនដែលរំលងឱកាសនេះឡើយ។

នៅប្រទេសជប៉ុន​មានតំបន់ផ្កាSakuraល្បីឈ្មោះជាច្រើនកន្លែង ផ្កាSakuraដែលដុះនៅតាមជាយក្រុងក្យូតូ ត្រូវបានអោយឈ្មោះថាជាផ្កាSakura​តំបន់ភ្នំ។ ដូច្នេះ តើផ្កាSakuraដែលមានលក្ខណៈខុសគ្នាតំណាង​អោយអត្ថន័យអ្វីខ្លះទៅ​?​អត្ថន័យរបស់ផ្កាSakura

សុភមង្គល ភាពកក់ក្តៅ ភាពបរិសុទ្ធ

សេចក្តីថ្លៃថ្នូរ និងភាពស្រស់ថ្លា

 អត្ថន័យរបស់ផ្កាSakura​នៅរដូវរងា

អាថ៍កំបាំងនៃភូមិភាគខាងកើត

 

អត្ថន័យរបស់ផ្កាSakuraដែលមានស្រទាប់លើគ្នា

តំណាងអោយភាពទន់ភ្លន់និងស្ងប់ស្ងាត់
អត្ថន័យរបស់ស្មៅSakura

តំណាងអោយភាពយុវវ័យ​

អត្ថន័យមួយទៀត ស្រលាញ់អ្នកតែម្នាក់គត់

 អត្ថន័យរបស់ផ្កាSakura​នៅតំបន់ភ្នំ

ស្នាមញញឹម​ និង អារម្មណ៏ស្រស់ស្អាត

ផ្កាSakura​ ត្រូវបានសំគាល់ជានិមិត្តសញ្ញានៃការចាកចេញរបស់រដូវរងា និងនាំយកនិទាឃរដូវមកអោយប្រជាជនជប៉ុន ជារៀងរាល់ឆ្នាំ​ ចាប់ពីថ្ងៃទី១៥ ខែមិនា ដល់​ ​ថ្ងៃទី១៥ ខែមេសា ត្រូវបានចាត់ទុកជា​រដូវផ្ការីករបស់ផ្កាSakura។​នៅពេលរដូវផ្ការីក ប្រជាជននាំគ្នាវេចក្ចប់ស្រានឹងម្ហូបអាហារ​ទៅញ៉ាំនៅក្រោមដើមផ្កាSakura​ ការសោយសុខដោយញ៉ាំបណ្តើរ និង​គយគន់ផ្កាSakuraបណ្តើរ ​ គឺពិតជាភាពអស្ចារ្យក្នុងឆាកជិវិត។ប្រជាជនជប៉ុនយល់ថាឆាកជិវិតគឺ​ខ្លី ដូច្នេះត្រូវរស់អោយស្គុះស្គាយ​ និងអស្ចារ្យដូចផ្កាSakura​ ហើយបើទោះបីជាស្លាប់ ក៏ត្រូវលាចាកដោយមុតមាំ។ នៅពេលផ្កាSakura​ រុះរោយ គឺស្ងប់ស្ងាត់ និងមុតស្រួច ដូច្នេះផ្កាSakuraបានក្លាយជានិមិត្តសញ្ញានៃកំលាំងស្មារតីរបស់ជប៉ុន។ ប្រជាជនជប៉ុនមិនត្រឹមតែចូលចិត្តគយគន់ផ្កាSakura ហើយថែមទាំងយកផ្កាSakura មកកែច្នៃជានំ​​ឬការ៉េម ដែលមានរស់ជាតិបែ្លកមួយបែបទៀត។

តាមពិតផ្កានីមួយៗតែងតែបង្កប់ប្រវត្តរឿងនិទានស្នេហានៅខាងក្នុង ចុះក្រៅពីផ្កាSakura​

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?