http://4238-ch4-v53.uzlove.life Share To You

ជីវភាព / ទាក់ទងនឹងជីវភាពប្រចាំថ្ងៃខ្លះៗរបស់ប្រទេសជប៉ុន

ទាក់ទងនឹងជីវភាពប្រចាំថ្ងៃខ្លះៗរបស់ប្រទេសជប៉ុន​

ប្រើត្រាជំនួសការការចុះហត្ថលេខា

ប្រជាជនជប៉ុនភាគច្រើនគឺប្រើត្រាជំនួសការការចុះហត្ថលេខា ហើយការប្រើប្រាស់ត្រាមានច្រើនប្រភេទនិងខុសៗគ្នាដោយអាស្រ័យលើការងារ ដូចជា ការទទួលយកសំបុត្រឬរបស់ផ្ញើរ ទៅធនាគារ ដកលុយ វេរលុយ ទិញលក់អចលនទ្រព្យ ឡាន។ល។ជាក់ស្តែង ជនជាតិបរទេសក៏អាចស្នើរធ្វើត្រាបានដែរ អ្នកអាចឆ្លាក់ជាអក្សរកាន់ជី រឺអក្សរជប៉ុន ប៉ុន្តែនៅពេលស្នើរសុំត្រូវបំពេញបែបបទទៅលើតារាងពត៏មានសំរាប់ជនបរទេសជាមុនសិន។

ការចោលសំរាម

ប្រសិនបើអ្នកមិនបានដឹងពីវិន័យនៃការចោលសំរាមនៅប្រទេសជប៉ុន នោះសំរាមរបស់អ្នកនឹងអាចនៅកន្លែងដដែរក៏ថាបាន។ដោយសាររាជរដ្ឋាភិបាលជប៉ុនមានកំណត់ថ្ងៃ និងពេលវេលា ក្នុងការប្រមួលជំពូកសំរាមផ្សេងគ្នា ហើយតារាងបែងចែកសំរាមនិងពេលវេលាអាចទៅយកបាននៅភ្នាក់ងាររដ្ឋាភិបាល។ដោយឡែក ប្រសិនបើអ្នកចង់បោះគ្រឿងសង្ហារឹមឬឧបករណ៍អគ្គិសនីចោល អ្នកត្រូវធ្វើការស្នើរសុំ និងបង់ប្រាក់ជាមុនសិនទើបអាចធ្វើការចោលសំរាមនេះបាន។

ការហៅរថយន្តសង្គ្រោះបន្ទាន់

ប្រសិនបើអ្នកឬអ្នកជុំវិញមានជំងឺ របួសអាសន្នត្រូវសង្គ្រោះបន្ទាន់ អ្នកអាចទូរស័ព្ទទៅលេខ 119 ដើម្បីហៅរថយន្តសង្គ្រោះបន្ទាន់។ការហៅចេញដោយឥតគិតថ្លៃគឺគ្រាន់តែចុចប៊ូតុងក្រហមរបស់ទូរស័ព្ទសាធារណៈរួចទើបចុច119ជាការស្រេច ប៉ុន្តែប្រសិនបើមិនមានប៊ូតុងក្រហមអ្នកក៏អាចចុច119បានតែម្តង។សេវាដឹកជញ្ជូនរបស់រថយន្តសង្គ្រោះបន្ទាន់គឺឥតគិតថ្លៃ លើកលែងតែអ្នកទទួលយកការព្យាបាលនៅក្នុងមន្ទីរពេទ្យ នោះទើបត្រូវទូទាត់ទៅលើការចំណាយផ្សេងៗ។

ការត្រាំទឹកក្តៅ

ការងូតទឹករបស់ប្រជាជនជប៉ុន មិនមែនគ្រាន់តែងូតទឹកលាងសំអាតខ្លួននោះទេ ការត្រាំទឹកក្តៅគឺជារឿងចាំបាច់មួយក្នុងដំណើរការងូតទឹក ដោយគេលាងសំអាតខ្លួនខាងក្រៅហើយទើបចុះទៅត្រាំទឹកក្តៅ ហើយវាជាការបន្ធូរភាពតានតឹង(សំពាធ) បានយ៉ាងមានប្រសិទ្ធិភាព។ ពីមុនតាមផ្ទះគឺពុំសូវមានអាងត្រាំទឹកក្តៅទេ ដូច្នេះភាគច្រើនគឺគេប្រើអាងត្រាំទឹកក្តៅសាធារណៈ។ជាក់ស្តែង កំដៅទឹកក្តៅដែលដាក់ក្នុងអាងត្រាំគឺប្រហែល38℃។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?