http://4238-ch4-v53.uzlove.life
ពេលទៅដើរលេងប្រទេសជប៉ុន ការគយគន់ផ្កាSakuraគឺជាទស្សនីយភាពមួយដែលមិនអាចរំលងបាន ជាក់ស្តែងមិនមែនដោយសារតែផ្កាSakuraគឺជាផ្កាតំណាងរបស់ប្រទេសជប៉ុននោះទេតែផ្កាSakuraគឺតំណាងអោយអត្ថន័យនៃកំលាំងស្មារតី និងសេចក្តីស្នេហា ដូច្នេះគូរសង្សារដែលទៅកំសាន្តនៅប្រទេសជប៉ុនគឺមិនដែលរំលងឱកាសនេះឡើយ។
នៅប្រទេសជប៉ុនមានតំបន់ផ្កាSakuraល្បីឈ្មោះជាច្រើនកន្លែង ផ្កាSakuraដែលដុះនៅតាមជាយក្រុងក្យូតូ ត្រូវបានអោយឈ្មោះថាជាផ្កាSakuraតំបន់ភ្នំ។ ដូច្នេះ តើផ្កាSakuraដែលមានលក្ខណៈខុសគ្នាតំណាងអោយអត្ថន័យអ្វីខ្លះទៅ?
អត្ថន័យរបស់ផ្កាSakura:សុភមង្គល ភាពកក់ក្តៅ ភាពបរិសុទ្ធ សេចក្តីថ្លៃថ្នូរ និងភាពស្រស់ថ្លា
អត្ថន័យរបស់ផ្កាSakuraនៅរដូវរងា:អាថ៍កំបាំងនៃភូមិភាគខាងកើត
អត្ថន័យរបស់ផ្កាSakuraដែលមានស្រទាប់លើគ្នា:តំណាងអោយភាទន់ភ្លន់និងស្ងប់ស្ងាត់
អត្ថន័យរបស់ស្មៅSakura:តំណាងអោយភាពយុវវ័យ (អត្ថន័យមួយទៀត :ស្រលាញ់អ្នកតែម្នាក់គត់)
អត្ថន័យរបស់ផ្កាSakuraនៅតំបន់ភ្នំ:ស្នាមញញឹម និង អារម្មណ៏ស្រស់ស្អាត
ផ្កាSakura ត្រូវបានសំគាល់ជានិមិត្តសញ្ញានៃការចាកចេញរបស់រដូវរងា និងនាំយកនិទាឃរដូវមកអោយប្រជាជនជប៉ុន ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១៥ ខែមិនា ដល់ ថ្ងៃទី១៥ ខែមេសា ត្រូវបានចាត់ទុកជារដូវផ្ការីករបស់ផ្កាSakura។
នៅពេលរដូវផ្ការីក ប្រជាជននាំគ្នាវេចខ្ជប់ស្រានឹងម្ហូបអាហារទៅញ៉ាំនៅក្រោមដើមផ្កាSakura ការសោយសុខដោយញ៉ាំបណ្តើរ និងគយគន់ផ្កាSakuraបណ្តើរ គឺពិតជាភាពអស្ចារ្យក្នុងឆាកជិវិត។
ប្រជាជនជប៉ុនយល់ថាឆាកជិវិតមនុស្សគឺខ្លី ដូច្នេះត្រូវរស់អោយស្គុះស្គាយ និងអស្ចារ្យដូចផ្កាSakura ហើយបើទោះបីជាស្លាប់ ក៏ត្រូវលាចាកដោយមុតមាំ។ នៅពេលផ្កាSakura រុះរោយ គឺស្ងប់ស្ងាត់ និងមុតស្រួច ដូច្នេះផ្កាSakuraបានក្លាយជានិមិត្តសញ្ញានៃកំលាំងស្មារតីរបស់ជប៉ុន។ ប្រជាជនជប៉ុនមិនត្រឹមតែចូលចិត្តគយគន់ផ្កាSakura ហើយថែមទាំងយកផ្កាSakura មកកែច្នៃជានំឬការ៉េម ដែលមានរស់ជាតិបែ្លកមួយបែបទៀត។
តាមពិតផ្កានីមួយៗតែងតែបង្កប់ប្រវត្តរឿងនិទានស្នេហានៅខាងក្នុង ចុះក្រៅពីផ្កាSakura តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?