http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ក្រឡេកមើលវិធីរៀបចំបន្ទប់ជប៉ុនដ៏អស្ចារ្យ

ថ្វីត្បិតតែប្រទេសជប៉ុនមើលទៅហាក់ដូចជានៅមានដីទំនេរច្រើន ប៉ុន្តែជាក់ស្តែងមានតែ30%ទេដែលអាចអោយប្រជាជនរស់នៅបាន ក្រៅពីនេះគឺនៅដីមិនទាន់អភិវឌ្ឍន៏ ជាពិសេសនៅតាមទីក្រុងធំៗ បរិមាណប្រជាជនរស់នៅច្រើនហើយកន្លែងគឺមានកំណត់ ដូច្នេះការរិះរកមធ្យោបាយកែច្នៃបរិវេណរស់នៅអោយកាន់តែប្រសើរគឺជារឿងដែលមិនអាចរំលងបានចំពោះប្រជាជនជប៉ុន។

តើការរៀបចំនឹងសន្សំកន្លែងរស់នៅយ៉ាងដូចម្តេច?ម៉ាស៊ីនបោកខោអាវ

នៅតាមApartment ដែលមានតំលៃធូរថ្លៃឬផ្ទះចាស់ៗជាច្រើន ដើម្បីរក្សាទំហំផ្ទៃបន្ទប់ គេតែងធ្វើច្រកបង្ហូរទឹកតាមយ៉រផ្ទះ ហើយតំឡើងម៉ាស៊ីនបោកខោអាវអោយជាប់នៅទីនោះតែម្តង ពីព្រោះទោះជាមេឃភ្លៀងឬអាកាសធាតុមិនល្អក៏មិនប៉ះពាល់ដល់ម៉ាស៊ីនបោកខោអាវដែរ សំខាន់គឺវាចំនេញបានទំហំមួយម៉ាស៊ីននៅក្នុងបន្ទប់។

បន្ទប់ទឹក

ដូចគ្នា នៅក្នុងបន្ទប់ទឹកក្រៅពីចានបង្គន់ នឹងកន្លែងលាងដៃ (ផ្ទះខ្លះមានទំហំត្រឹមតែចានបង្គន់មួយគត់)គឺមិនមានកន្លែងសំរាប់ដាក់សំភារៈអ្វីផ្សេងទៀតទេ។

ផ្ទះបាយ
ងាកមកផ្ទះបាយវិញ ក្រៅពីមុំចង្រានពីរក៏មិនមានកន្លែងសំរាប់ដាក់ឡអាំងសាច់ដូចប្រទេសអឺរ៉ុប។សំណាងល្អដែលស្រ្តីមេផ្ទះជប៉ុនពូកែចម្អិនម្ហូបអាហារ ទោះជាកន្លែងតូចបន្តិចមែនប៉ុន្តែពួកគាត់នៅតែអាចរៀបចំអាហារឆ្ងាញ់បាន។

 

ចំណតឡាន

អ្វីដែលអ្នកនឹកស្មានមិនដល់គឺ បរិវេណខាងក្រៅផ្ទះក៏មានតំលៃថ្លៃដូចគ្នាអញ្ចឹង។អ្នកអាចទិញឡានជប៉ុនបានយ៉ាងងាយស្រួល ប៉ុន្តែអ្នកប្រហែលជាមិនមានកន្លែងចតឡាន ហើយបើជួលចំណតក៏មានតំលៃថ្លៃជាប្រទេសដទៃទៀតដែរ។

ប្រសិនបើអ្នកធ្លាប់ស្នាក់នៅបន្ទប់ជប៉ុនឬនៅប្រទេសដទៃទៀតក៏អាចចែករំលែកអំពីរបៀបរៀបចំប្លែកៗជាមួយគ្នាបានដែរ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?