http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ឃើញរបស់Cute គ្រប់មុខនៅពេលទៅដើរលេងប្រទេសជប៉ុន

 ឃើញរបស់Cute គ្រប់មុខនៅពេលទៅដើរលេងប្រទេសជប៉ុន

ជឿជាក់ថាអ្នកពិតជាមិនខកបំណងទេ ប្រសិនបើលើកនេះអ្នកគឺជ្រើសរើសដំណើរកំសាន្តទៅលេងប្រទេសជប៉ុន ពីព្រោះមិនថាដើរទៅដល់កន្លែងណាក៏អាចប្រទះឃើញរបស់គួរអោយស្រលាញ់និងការរចនាម៉ូតប្លែកៗរបស់ប្រទេសមួយនេះបាន។ជាធម្មតា អ្នកប្រហែលជាមិនដែលគិតថាអាហារញ៉ាំ សំភារៈតុបតែងផ្ទះ ឬឧបករណ៏ប្រើប្រាស់អាចច្នៃបានCuteយ៉ាងនេះទេ ប៉ុន្តែនៅប្រទេសជប៉ុនគឺពិតជាអាចធ្វើអោយអ្វីៗទាំងអស់ភ្ជាប់គ្នាជាមួយពាក្យ Cuteបាន។ មើលផលិតផលខាងក្រោមនេះហើយ តើអ្នកមានអារម្មណ៏ចង់ទិញដើម្បីទុកជូនខ្លួនឯង មិត្តភក្តិឬមនុស្សជាទីស្រលាញ់ដែរឬអត់?

សិល្បះក្នុងការរៀបចំអាហារ

មានមនុស្សជាច្រើនចូលចិត្តញ៉ាំអាហារជប៉ុន ដូចជាបាយប្រអប់ជប៉ុន ស៊ូស៊ី មីអ៊ូដុង នំអង្ករបែបជប៉ុនឬនំដុតរាងត្រី។ល។ ដោយសារអាហារទាំងនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ ហើយការរៀបចំម៉ូតលើចាន ការវេចខ្ចប់ ឬការតុបតែងលម្អហាងមើលទៅក៏គួរអោយcute ជាមូលហេតុចម្បងក្នុងការទាក់ទាញអថិជនអោយមានការចាប់អារម្មណ៏កាន់តែខ្លាំងដូចគ្នា ជាពិសេសការតុបតែងបែបcute គឺតែងមានការពេញនិយមនិងគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្មេងស្រីៗ។មើលនេះសូម្បីតែនំដូណាត់ក៏មានរាងcute ធ្វើអោយអ្នកមិនដាច់ចិត្តញ៉ាំដែរ។

តុកត្តាplush toy (ប្រភេទតុកត្តាសាច់ទន់)

តើអ្នកមានធ្លាប់ស្គាល់ម៉ាកតុកត្តា​Plush ដែលល្បីឈ្មោះទាំងនេះដែរឬទេ?ជឿជាក់ថាអ្នកខ្លះប្រហែលជាធ្លាប់ទទួលកាដូរតុកត្តាប្រភេទនេះមិនខាន។នៅប្រទេសជប៉ុន តុកត្តាទាំងនេះគឺមានលក្ខណៈពិសេសេ និងអត្តសញ្ញាណផ្ទាល់ខ្លួនក្នុងការដាក់ឈ្មោះអោយតុកត្តានីមួយៗ។ម៉្យាងទៀង ទំហំនិងការរចនាម៉ូតរបស់តុកត្តាគឺសុទ្ធតែខុសៗគ្នាទាំងអស់។ថ្វីត្បិតតែវាមានតម្លៃរាងថ្លៃបន្តិច ប៉ុន្តែវាពិតជាមានតំលៃក្នុងការជូនជាកាដូរដល់មនុស្សជាទីស្រលាញ់ជាមួយតុកត្តាCute នេះ។

សម្ភារៈការិយាល័យ

ក្រៅពីតុកត្តាខាងលើ អ្នកប្រហែលជាធ្លាប់ឃើញសម្ភារៈការិយាល័យcute ដែលមានបំពាក់រូបតុកត្តានៅលើប៊ិចឬខ្មៅដៃ។តាមពិតវាមិនត្រឹមតែមើលទៅគួរអោយស្រលាញ់ ថែមទាំងអាចធ្វើអោយអ្នកងាយស្រួលចំណាំនិងបែងចែករបស់របរបានយ៉ាងលឿន សូម្បីតែសៀវភៅកំណត់ហេតុ ឬស្កត់ក៏មានរូបcute គួរអោយចង់ទិញជាច្រើនដែរ។

តើអ្នកមានឃើញរបស់ដែលខ្លួនចូលចិត្តហើយឬនៅ?​មិនអាចមិនសរសើរទៅលើគំនិតច្នៃប្រឌិតខ្ពស់របស់ជនជាតិជប៉ុនដែលមិនតែបង្កើតផលិតផលដែលមានគុណភាពខ្ពស់ ថែមទាំងមានរូបរាងcuteទៀត។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?