http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើផលិតផលអ្វីខ្លះដែលនៅជប៉ុនចែកអោយFREEហើយល្អទៀត?

នៅពេលអ្នកដើរតាមផ្លូវឬទទួនទានអាហារតាមភោជនីយដ្ឋាននានា ប្រហែលជាចាប់អារម្មណ៏ថាមានរបស់ខ្លះគឺគេមានចែកFREEអោយភ្ញៀវតែម្តង។មិនខុសទេ ប្រជាជនជប៉ុនក៏ចូលចិត្តរបស់FREEដែរ ខាងក្រោមនេះជារបស់ដែលគេតែងតែផ្តល់ឬចែកអោយFREEតាមទីកន្លែងសាធារណៈឬតាមហាងនានា ប្រសិនបើអ្នកឃើញហើយក៏អាចយកបានដោយមិនចាំបាច់ស្ទាក់ស្ទើរដែរ។

1.ទឹកផឹកតាមភោជនីយដ្ឋានដាច់ខាតគឺFREE

មិនថាអ្នកទៅភោជនីយដ្ឋានល្បីឬហាងតាមផ្លូវទេ ទឹកផឹកគឺមិនគិតលុយឡើយ។អោយតែអ្នកអង្គុយនៅក្នុងហាងភ្លាម បុគ្គលិកនឹងលើកទឹកមួយកែវជូនអ្នកភា្លម ប៉ុន្តែឥឡូវក៏មានភោជនីយដ្ឋានជាច្រើន​តំរូវអោយភ្ញៀវបំរើសេវាកម្មដោយខ្លួនឯង មានន័យថាភ្ញៀវត្រូវទៅចាក់ទឹកផឹកដោយខ្លួនឯង ដូច្នេះអ្នកចង់ផឹកប៉ុន្មានកែវក៏បាន។លើសពីនេះក៏មានហាងមួយចំនួនថែមក្រូចឆ្មារក្នុងទឹក ដើម្បីអោយកាន់តែមានផាសុខភាពដល់ភ្ញៀវ វាពិតជាទំនងណាស់ដែលអ្នកអាចផឹកទឹកក្រូចឆ្មារFREEបន្ទាប់ពីញ៉ាំអាហារឆ្អែតរួច។

2. Freeទឹកតែក្តៅ​ក្រោយពេលបរិភោគអាហារ

ថ្វីត្បិតមានកន្លែងខ្លះគ្រាន់តែអ្នកចូលដល់ហាងភ្លាមនឹងទទួលបានទឹកតែក្តៅភ្លាម ដូចជាហាងលក់មីជាដើម។ប៉ុន្តែនៅតាមតៀមលក់ស្រា ឬហាងលក់ស៊ូស៊ី នៅពេលអ្នកបរិភោគអាហារហើយនឹងមានតែក្តៅFreeជូនជាមិនខាន ទោះជាហាងដែលមានតំលៃធូរថ្លៃក៏ដូចគ្នាអញ្ចឹងដែរ។ប្រហែលជាអ្នកយល់ថាចំលែកនៅពេលញ៉ាំអាហារជាមួយស្រារួច បែរជាត្រូវផឹកទឹកតែក្តៅទៀត នេះក៏ដោយសារជនជាតិជប៉ុនយល់ថាការផឹកទឹកតែក្តៅអាចជួយដល់ប្រព័ន្ធរំលាយអាហារ ហើយក៏អាចទប់ស្កាត់កុំអោយអ្នកចង់ញ៉ាំបង្អែមឬស្រាបន្ថែមទៀតដែរ។

 3. ក្រដាសជូតមាត់ អាចយកបានFREEនៅតាមផ្លូវ

 នេះប្រហែលជារបស់FREEដែលមានប្រយោជន៏ជាងគេហើយ ពីព្រោះអ្នកមិនចាំបាច់ចំណាយលុយទៅទិញក្រដាសជូតមាត់តាមផ្សារទំនើប។ជាធម្មតា ការចែកជូនគឺនៅពេលព្រឹកតាមចំណតរថភ្លើង ដោយសារម៉ោងនឹងតែងមានបុគ្គលិក និងសិស្សចេញចូលច្រើនកុះករតាមច្រករថភ្លើង ដូច្នេះអ្នកអាចយកក្រដាសបានយ៉ាងរហ័សដោយមិនចាំបាច់មានអារម្មណ៏ថាមិនគួរសមឡើយ។លើសពីនេះ ប្រសិនបើអ្នកចង់យកពីរកញ្ចប់ឬច្រើនជាងនេះក៏បាន ពួកគាត់គឺរីករាយក្នុងការចែកជូនដោយFREEដល់អតិថិជនដែលចង់បាន។

 4. របស់FREEតាមMart

ប្រសិនបើអ្នកចូលចិត្តញ៉ាំមីកំប៉ុង វាជារឿងល្អពីព្រោះនៅតាមMartគឺតែងមានទឹកក្តៅFREEសំរាប់ឆុងមី ហើយអាចញ៉ាំក្នុងMartតែម្តង។ ក្រៅពីនេះតាមផ្សារទំនើបធំៗក៏មានFREEដុំទឹកកកអោយដែរ ប្រសិនបើអ្នកទិញរបស់ដែលត្រូវក្លាស្សេ។លើសពីនេះ អ្វីដែលអស្ចារ្យនោះគឺការខ្ចប់កាដូរអោយFREEទៀត ប្រសិនបើទំនិញដែលអ្នកទិញគឺសំរាប់ជូនគេ អ្នកអាចជ្រើសរើសក្រដាសកាដូរ និពណ៏ខ្សែរបូរដែលអ្នកចូលចិត្តបានដោយFREE ហើយបុគ្គលិកក្នុងMartអាចខ្ចប់កាដូរអោយអ្នកយ៉ាងស្អាតប្រណិត។ទាំងអស់នេះគឺជារបស់FREEដែលជនជាតិជប៉ុនចូលចិត្តកន្លងមក។អ្នកអាចសាកល្បងជាមួយរបស់FREEទាំងនេះ ប្រសិនបើមានឱកាសទៅលេងប្រទេសជប៉ុនកុំភ្លេចសប្បាយជាមួយរបស់FREEទាំងអស់នេះណា។ ហើយបើមានឃើញរបស់អ្វីប្លែក កុំភ្លេចចែករំលែកអោយអ្នកទាំងអស់គ្នាដឹងផងណា។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?