ទូទៅ / 7ឥរិយាបទដែលមិនអាចទទួលបាននៅប្រទេសដទៃ តែបែរជាធម្មតានៅប្រទេសជប៉ុន

7ឥរិយាបទដែលមិនអាចទទួលបាននៅប្រទេសដទៃ តែបែរជាធម្មតានៅប្រទេសជប៉ុន

អ្នកដែលធ្លាប់ស្គាលប្រទេសជប៉ុន ច្បាស់ជាដឹងប្រទេសនេះមានច្បាប់ទំលាប់ជាច្រើន ប៉ុន្តែមានពេលខ្លះអ្នកប្រហែលជាមិនអាចទទួលយកឥរិយាបទរបស់ជនជាតិជប៉ុនបាន ពីព្រោះវាពិតជាខុសស្រលះពីប្រទេសរបស់អ្នកឬប្រទេសដទៃ។

#1. រុញគ្នាពេលឡើងរថភ្លើង

មានពេលខ្លះក្នុងរថភ្លើងនៅក្រុងតូក្យូគឺចង្អៀតខ្លាំង ដូច្នេះមិនថាពេលចុះឬឡើងរថភ្លើងចាំបាច់ត្រូវរុញគ្នាទៅវិញទៅមក ហើយអ្នកក៏មិនអាចនិយាយសុំទោសទៅកាន់មនុស្សគ្រប់រូបដែរ។

#2. ស្រែកខ្លាំងៗនៅក្នុងភោជនីយដ្ឋាន

នៅពេលដែលអ្នកចង់ខ្ជប់ម្ហូបអាហារពេលញ៉ាំអត់អស់ អ្នកគ្រាន់តែស្រែកខ្លាំងៗ”Sumimasen!”  (សូមទោស សូមរំខានមួយភ្លែត)ទៅកាន់អ្នករត់តុ ពួកគាត់នឹងរត់មករកអ្នកយ៉ាងលឿនបំផុតដើម្បីផ្តល់សេវាកម្មជូនអ្នក។ហើយឥរិយាបទនេះគឺធម្មតានៅតាមភោជនីយដ្ឋានជប៉ុន។

#3. មិនចាំបាច់អោយលុយTip

ជនជាតិជប៉ុនគឺមិនទទួលលុយTipទេ ហើយរឿងដែលគួរអោយភ្ញាក់ផ្អើលនោះគឺពួកគាត់យល់ថាការអោយលុយTipជារឿងមើលងាយគេ។ការទទួលយកលុយTipអាចបង្កបញ្ហាលំបាកទាំងអតិថិជន និងអ្នកផ្តល់សេវាកម្ម។ក្នុងការកំណត់មិនទទួលយកលុយTip មិនត្រឹមតែអាចផ្តល់សេវាកម្មអោយអតិថិជនស្មើរភាពគ្នា ថែមទាំងបង្កើនគុណភាពនៃវិស័យសេវាកម្មរបស់ប្រទេសជប៉ុនអោយកាន់តែលេចធ្លោជាងគេលើពិភពលោកទៀត។

#4. មិនចូលចិត្តនិយាយត្រង់

ជនជាតិជប៉ុនមិនចូលចិត្តបង្កជម្លោះ ដូច្នេះទោះជាមានរឿងមិនពេញចិត្តក៏ត្រូវរកវិធីបដិសេធដោយរកលេសឬរៀបពាក្យនិយាយកុំអោយគេខឹង ដូច្នេះជាទូទៅអ្នកត្រូវគិតពីអត្ថន័យពិតប្រាកដដែលបានបង្កប់ក្នុងពាក្យរបស់ពួកគាត់។ជាទូទៅ ជនជាតិជប៉ុនចូលចិត្តសរសើរអ្នកដទៃ ទោះជាអ្នកនិយាយភាសាជប៉ុនមិនសូវបានល្អ ក៏ពួកគាត់នៅតែសរសើរពីអ្នកមិនដាច់មាត់ដែរ។នេះមិនមែនជាការសំដែងឬសើចចំអកទេ ប៉ុន្តែជនជាតិជប៉ុនគឺព្យាយាមគោរពដអ្នកដទៃ ជៀសវាងមិនអោយគេមានអារម្មណ៏ថាត្រូវបានមើលងាយឬមិនត្រូវបានគោរព។ផ្ទុយពីវប្បធម៏នេះនៅប្រទេសអឺរ៉ុប ចំពោះជនជាតិអឺរ៉ុប នៅពេលមិនពេញចិត្តនិងការងារគេប្រាកដជានិយាយប្រាប់ត្រង់ ហើយទង្វើនៅជប៉ុនបែបនេះនៅប្រទេសអឺរ៉ុបគេបែរជាយល់ថាមិនគោរពអ្នកដទៃទៅវិញ។

#5.ចូលចិត្តនិយាយកាត់សំដីពេលគេកំពុងនិយាយ

នៅពេលនិយាយជាមួយជនជាតិជប៉ុន ជាញឹកញាប់អាចស្តាប់លឺពួកគាត់តែងនិយាយពាក្យខ្លះៗនៅពេលគេកំពុងនិយាយ​ ដូចជាពាក្យ​ Eh? (អេ?)​ Souka(តាមពិតគឺអញ្ចឹង) Hontou ni!(ពិតមែនឬ?) ។តាមប្រទេសជាច្រើន វាជាឥរិយាបទមិនគួរសមនៅពេលនិយាយកាត់សំដីអ្នកដទៃដែលកំពុងរៀបរាប់រឿងអ្វីមួយ។ប៉ុន្តែចំពោះជនជាតិជប៉ុនវិញ បែរជាយល់ថាវាជាការយកចិត្តទុកដាក់ និងចាប់អារម្មណ៏ខ្លាំងទៅលើរឿងរបស់អ្នកដែលកំពុងនិយាយ។

#6.  មិនចាំបាច់ជួយបើកទ្វារអោយគ្នា

ក្នុងស្ថានភាពភាគច្រើន ជនជាតិជប៉ុនគឺកម្របើកទ្វារអោយអ្នកដទៃណាស់។ហើយក៏មិនមានសីលធម៏ណាតំរូវអោយមនុស្សប្រុសត្រូវជួយបើកទ្វារអោយមនុស្សស្រីដែរ។ពីព្រោះចំពោះជនជាតិជប៉ុនយល់ថា Gentlemanនិងការបើកទ្វារអោយគេគឺមិនមានអ្វីពាក់ព័ន្ធគ្នាទេ។

#7. នៅពេលញ៉ាំអាហារតែងបញ្ចេញសំលេងលឺៗ

ការបញ្ចេញសំលេងពេលញ៉ាំមីកាន់តែខ្លាំង មានន័យថាអ្នកកំពុងសរសើរទៅលើស្នាដៃចំអិនម្ហូបរបស់ចុងភៅ។ក្រៅពីនេះក៏មានអ្នកខ្លះនិយាយថា ការញ៉ាំបញ្ចេញសំលេងលឺៗ នឹងធ្វើអោយអាហារមានរស់ជាតិកាន់តែឆ្ងាញ់។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?