http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើគួរទៅប្រទេសជប៉ុននៅរដូវកាលមួយណាដែលល្អជាងគេ?

ជាក់ស្តែងមិនថានៅរដូវកាលមួយណា ប្រទេសជប៉ុនតែងមានប្រារព្ធពីធីសឹងគ្រប់រដូវយ៉ាងញឹកញាប់។ដូចជានៅរដូវក្តៅមានការពិធីបន់ស្រន់និងមើលកាំជ្រួច នៅរដូវរងារមានកម្មវិធីមើលចង្កៀងគោមនិងជិះស្គី រដូវស្លឹកឈើជ្រុះមានទេសភាពពណ៏លឿងមាសស្រស់ស្អាត នៅនិទាឃរដូវមានផ្កាSakuraរីកស្គុះស្គាយ ដូច្នេះប្រសិនបើអ្នកមានគំរោងទៅលេងប្រទេសជប៉ុន មិនថាទេសភាពឬកម្មពិធីសប្បាយៗនឹងរងចាំអ្នកជានិច្ច។ចំពោះអ្នកទៅដើរលេងជប៉ុនលើកទីមួយ អាចជ្រើសរើសយករដូវកាលដែលមានសីតុណ្ហភាពសាកសមនឹងខ្លួនឯងសិន យោងតាមការព្យាករណ៍អាកាសធាតុ នៅរដូវក្តៅសីតុណ្ហភាពជាមធ្យមគឺ 25.2°C(77.4°F) នៅរដូវរងារសីតុណ្ហភាពជាមធ្យមគឺ5.1°C(41.2°F)។តាមតំបន់ខុសគ្នា អាកាសធាតុក៏មានការប្រែប្រួលខ្លាំងដែល។

រដូវក្តៅ

ប្រសិនបើអ្នកជាចង់ឡើងភ្នំFuji គួរជ្រើសរើសយករដូវក្តៅគឺសាកសមបំផុត។មិនថានៅរដូវណាទេ កន្លែងកាន់តែខ្ពស់អាកាសធាតុក៏កាន់តែត្រជាក់ ដូច្នេះជ្រើសរើសយកពេលវេលាដែលមានសីតុណ្ហភាពរាងក្តៅទើបជាពេលវេលាដ៏ល្អសំរាប់ឡើងភ្នំ។

 

និទាឃរដូវ

វាជាពេលវេលាដ៏ល្អសំរាប់ទៅដើរកំសាន្តតាមប្រាសាទ វត្តអារាមនិងសួនច្បារ។​ ពីព្រោះផ្កាSakuraនឹងចាប់ផ្តើមរីកនាពេលនិទាឃរដូវ ហើយទោះជាប្រាសាទឬវត្តអារាមមានការទទួលស្វាគមន៏ភ្ញៀវដោយមិនមានកំណត់រដូវកាល ប៉ុន្តែទីកន្លែងទាំងនេះមើលទៅកាន់តែមានមន្តស្នេហ៏ក៏ដោយសារមានអំណោយទានពីផ្កាសាកូរាផងដែរ។ដោយឡែកអ្នកត្រូវក្តោមក្តាប់ពេលវេលាក្នុងការគយគន់ផ្កាSakuraរីក ដោយសារវារីកតែរយះពេលប៉ុន្មានអាទិត្យប៉ុណ្ណោះ ពេលវេលាល្អក្នុងការគយគន់ផ្កាSakura គឺចាប់ពីចុងខែមិនាដល់ខែមេសា។

 

រដូវស្លឹកឈើជ្រុះ

រដូវស្លឹកឈើជ្រុះជារដូវកាលល្អបំផុតក្នុងការមើលឃើញសម្រស់ធម្មជាតិរបស់ប្រទេសជប៉ុន។ អ្វីៗគ្រប់យ៉ាងនៅតាមសួនបានក្លាយជាពណ៏ចំរុះដ៏ស្រស់ស្អាត។ ស្លឹកឈើប្រែក្លាយទៅជាលឿងមាស ខណៈពេលដើមឈើមួយចំនួននៅតែខៀវស្រងាត់ អ្វីៗគ្រប់យ៉ាងមើលទៅគឺស្រស់ស្អាតនិងស្ងប់ស្ងាត់ក្នុងពិភពធម្មជាតិ។

 

រដូវរងារ

រដូវរងារជាថេរវេលាដ៏ល្អសំរាប់ជិះស្គី ភ្ញៀវទេសចរណ៏ជុំវិញពិភពលោកត្រូវបានទាក់ទាញអោយមកដោយសារភ្នំព្រិលជប៉ុន។ ប៉ុន្តែប្រទេសជប៉ុនមិនត្រឹមតែត្រូវបានគេស្គាល់ថាមានរមណីយដ្ឋានជិះស្គីដ៏ល្បី ថែមទាំងមានការតុបតែងចង្កៀងគោមនាពេលរាត្រីទៀត។ ប្រសិនបើអ្នកយល់ថាចង្កៀងគោមនៅរដូវក្តៅមើលទៅរស់រវើក នោះអ្នកនឹងឃើញភាគទាក់ទាញកាន់តែអស្ចារ្យនៅរដូវរងារ។បើអ្នកមានវិស្សមកាលតែពីរបីថ្ងៃហើយចង់ទៅប្រទេសជប៉ុន ចូរចេញដំណើរតាមរដូវកាលដែលអ្នកចូលចិត្តចុះ ពីព្រោះកម្មពិធីនិមួយៗគឺតែងធ្វើនៅកន្លែងសាធារណៈ អ្នកអាចចូលរួមពេលណាក៏បាន។មិនថានៅរដូវមួយណា ប្រទេសជប៉ុនគឺកំពុងរងចាំអ្នក។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?