http://4238-ch4-v53.uzlove.life Share To You

ទូទៅ / 4យ៉ាងអាចជួយអ្នកបានពេលឈឺនៅជប៉ុន

ថ្នាំ4យ៉ាងអាចជួយអ្នកបានពេលឈឺនៅជប៉ុន

មិនថាអ្នកគឺទៅរស់នៅឬដើរលេង ប្រហែលជាមិនបានប្រុងប្រយ័ត្នហើយឈឺនៅពេលណាមួយ ភ្លាមៗនោះអ្នកមិនចង់ទៅមន្ទីពេទ្យព្រោះវាគ្រាន់តែឈឺបន្តិចបន្តួច ដូច្នេះក្នុងពេលនេះចំណេះដឹងព្យាបាលនិងឈ្មោះថ្នាំអ្នកត្រូវតែកត់ទុក ពីព្រោះតាមឱសថស្ថានជប៉ុន អ្នកលក់គឺមិនសូវប្រើភាសាអង់គ្លេសទេ ហើយអក្សរលើសំបកថ្នាំក៏សុទ្ធជាអក្សរជប៉ុនទៀត។ដោយបង្ការទៅលើប្រការណាមួយ ខាងក្រោមនេះជាការចែករំលែកប្រសិនបើអ្នកមានការបន្ទាន់ទៅឱសថស្ថានដើម្បីទិញថ្នាំខ្លះៗ។

#1. パブロンゴールド(Paburon)

នេះជាប្រភេទថ្នាំផ្តាសាយ វាពិតជាមានប្រសិទ្ធភាពខ្លាំងប្រសិនបើអ្នកយល់ថាមិនសូវស្រួលខ្លួនហើយចង់ផ្តាសាយ។អ្នកអាចផឹកបន្ទាប់ពីបាយហើយ30នាទី​ ក្នុងមួយថ្ងៃបីដង។ថ្នាំនេះក៏មានជាប្រភេទម្សៅដែរ ប៉ុន្តែវាពិបាកផឹកបន្តិច យកល្អត្រៀមទឹកមួយកែវធំក្បែរខ្លួនអោយហើយ ប្រសិនបើអ្នកទិញបានជាប្រភេទថ្នាំម្សៅ។

#2. .Bufferin

នេះជាប្រភេទថ្នាំបំបាត់ការឈឺចាប់ ជាពិសេសចំពោះនារីដែលឈឺចាប់ពេលមករដូវ។ជាធម្មតាតាមឱសថស្ថានមានលក់ថ្នាំបំបាត់ការឈឺចាប់ច្រើនប្រភេទ តែភាគច្រើនគឺមានលាយសារធាតុកាហ្វេអ៊ីននៅខាងក្នុង។ ដូច្នេះនៅពេលនេះអ្នកអាចជ្រើសរើស Bufferinបាន។

#3. フェイタス(肌內效貼布)

នេះជាប្រភេទបន្ទះកៅអៀកបិទពេលឈឺចុកសាច់ដុំ។កៅអៀកនេះមានបែងចែកជាពីរប្រភេទទៀតគឺកៅអៀកត្រជាក់និងកៅអៀកក្តៅ។នៅពេលអ្នកមានស្នាមជាំអាចជ្រើសរើសយកប្រភេទត្រជាក់បាន ហើយនៅពេលអ្នកឈឺចុកចាប់សាច់ដុំអាចជ្រើសរើសប្រភេទក្តៅបាន។វាមិនមានការឈឺក្រហាយលើស្បែក នៅពេលអ្នកចង់ហែកវាចេញ។ប្រអប់វាក៏ស្រួលចំណាំ ប្រអប់កៅអៀកត្រជាក់គឺពណ៏ខៀវ ហើយប្រអប់កៅអៀកក្តៅមានពណ៏ក្រហមឬពណ៏ទឹកក្រូច។

#4. ウコンの力

នេះជាប្រភេទភេសជ្ជៈបន្សាបជាតិស្រវឹង។អ្នកអាចទុកចិត្តក្នុងការផឹកបាន ហើយវាពិតជាងាយស្រួលទិញហើយតំលៃក៏ធូរថ្លៃទៀត មិនថាតាមឱសថស្ថានឬផ្សារទំនើបគឺអាចរកទិញបានទាំងអស់។

ជាការពិត ប្រសិនបើអ្នកមិនស្រួលខ្លួនខ្លាំងគឺដាច់ខាតត្រូវតែទៅមន្ទីពេទ្យ តែប្រសិនបើគ្រាន់តែឈឺបន្តិចបន្តួច ជឿជាក់ថាការចែករំលែខាងលើនឹងអាចជួយអ្នកបាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?