http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើអ្នកធ្លាប់ឃើញអ្នកដំណើរដេកតាមរថភ្លើងដែរឬទេ?តើជនជាតិជប៉ុនផ្ទាល់មានអារម្មណ៏របៀបណាពេលឃើញពួកគាត់?

តើអ្នកធ្លាប់ឃើញអ្នកដំណើរដេកតាមរថភ្លើងដែរឬទេ?តើជនជាតិជប៉ុនផ្ទាល់មានអារម្មណ៏របៀបណាពេលឃើញពួកគាត់?

ខ្ញុំមានមិត្ត​ភក្តិម្នាក់ធ្វើគ្រួបង្រៀនអង់គ្លេសនៅអូសាកាប្រទេសជប៉ុន រយះពេលដំបូងដែលគាត់ទៅរស់នៅទីនោះ គាត់បានជួបប្រទះរឿងប្លែកៗជាច្រើនដែលខុសពីស្រុកកំនើតគាត់ស្ទើរតែទាំងស្រុង។នៅក្នុងថ្នាក់រៀនគាត់មានសិស្សប្រមាណ20%-30%តែងដេកពេលកំពុងរៀន រហូតដល់ម៉ោងចេញទៅផ្ទះទើបពួកគាត់ភ្ញាក់ ដូច្នេះមានថ្ងៃមួយគាត់ក៏សំរេចចិត្តទិញកញ្ចែ យកមកផ្លុំនៅពេលសិស្សកំពុងដេកក្នុងថ្នាក់ ប៉ុន្តែទង្វើរបស់គាត់ត្រូវបានគេយល់ថាមិនត្រឹមត្រូវ ហើយថែមទាំងត្រូវចាត់ជាមនុស្សអាក្រក់ទៀតផង។តើអ្នកដឹងទេថាការដេកនៅជប៉ុនតំណាងអោយអ្វី?

ក្តោបក្តាប់ពេលវេលាដេកតាមដែលអាចទៅរួច

ប្រសិនបើអ្នកធ្លាប់ជិះរថភ្លើងនៅជប៉ុន នឹងមានឪកាសប្រទះឃើញបុរសវ័យកណ្តាលភាគច្រើនដេកលើរថភ្លើង។នៅជប៉ុន អ្នកធ្វើការភាគច្រើនតែងដេកតាមសួនច្បារ កៅអីវែង ឬនៅក្នុងការិយាល័យប្រជុំ។ បើប្រៀបធៀបនឹងប្រទេសដទៃទៀត ឥរិយាបថបែបនេះប្រហែលជាត្រូវបានគេរិះគន់ជាដំណំ បើចំពោះខ្ញុំវិញនៅពេលឃើញមនុស្សដេកលើកៅអីវែង គឺយល់ថាម្នាក់នឹងប្រាកដជាអ្នកស្រវឹងស្រាមិនខាន។ប៉ុន្តែតាមពិតនៅក្នុងក្រសែភ្នែកប្រជាជនជប៉ុន អ្នកដែលដេកតាមសួនឬកន្លែងសាធារណៈគឺមានន័យថាម្នាក់នឹងគាត់ជាអ្នកធ្វើការនឿយហត់ខ្លាំង និងតំណាងអោយគាត់ជាអ្នកខិតខំធ្វើការងារខ្លាំង។

ដេកជាមួយការងារ

អ្នកប្រហែលជាធ្លាប់ដឹងលឺ ជនជាតិជប៉ុនភាគច្រើនគឺញៀននឹងការធ្វើការងារ ក្នុងមួយអាទិត្យពួកគាត់អាចធ្វើការ60ម៉ោងជារឿងធម្មតា។បុគ្គលិកជប៉ុនមានវប្បធម៏មូយគឺនៅពេលថៅកែមិនទាន់ទៅផ្ទះ ពួកគាត់មិនអាចចាកចេញពីក្រុមហ៊ុនមុនបានទេ ដូច្នេះទោះជាពួកគាត់ទៅដល់ផ្ទះក៏គ្មានពេលវេលាសំរាកគ្រប់គ្រាន់ដែរ ផ្ទុយទៅវិញពេលបុគ្គលិកដេកនៅកន្លែងធ្វើការគឺតំណាងអោយបុគ្គលិកឧស្សាហ៏ព្យាយាមធ្វើការច្រើនម៉ោង។

“ភាពឧស្សាហ៍ គឺមានន័យថាអ្នកត្រូវចំណាយពេលវេលាវែងនិងបញ្ចេញអោយអស់ពីសម្ថភាពទៅលើការងារមួយនោះ ទើបអាចទទួលបានការសរសើរខ្ពស់ពីថ្នាក់លើ ទោះជាអ្នកឈឺឬអស់កំលាំងប៉ុណ្ណាក៏ដោយ ប្រសិនបើអ្នកនៅតែចូលរូមការប្រជុំ នោះនឹងបញ្ចាក់ថាអ្នកជាបុគ្គលិកគំរួ ឧស្សាហ៍ព្យាយាម និងមានការទទួលខុសត្រូវខ្ពស់ ហ៊ានលះបង់ខ្លួនឯងដើម្បីការងារ។​មនុស្សម្នាក់ដែលអាចយកឈ្នះលើកម្លាំងរាងកាយ មកដោះដូរថាមពលវិជ្ជមានគឺជាសីលធម៏និងស្មារតីដ៏ឧត្តុងឧត្តមមួយ។”គំនិតរបស់អ្នកធ្វើការជប៉ុន។

លើក្រោយ នៅពេលអ្នកឃើញជនជាតិជប៉ុនដេកតាមជណ្តើរឬតាមការិយាល័យ គួរគិតថាពួកគាត់ជាបុគ្គលិកគំរូ។តើអ្នកចង់សាកល្បងធ្វើការមួយអាទិត្យ60ម៉ោងដែរឬទេ តើអ្នកអាចដេកនៅកន្លែងណាក៏បានដែរឬទេ? និយាយពីអារម្មណ៏របស់អ្នកប្រសិនបើអ្នកធ្លាប់នៅក្នុងស្ថានភាពបែបនេះ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?