http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / ការជួបគ្នាដំបូងរបស់ជនជាតិជប៉ុន​

ការជួបគ្នាដំបូងរបស់ជនជាតិជប៉ុន​

មិនថានៅក្នុងរង្វង់សង្គមការងារឬរាប់អានមិត្ត​ភក្តិ មានពេលខ្លះប្រាកដជាមានការទាក់ទងជាមួយជនជាតិជប៉ុន ហើយការណាត់ជួបគ្នាពិភាក្សារការងារគឺជារឿងដែលជៀសមិនផុត។ ជាក់ស្តែង ប្រទេសនីមួយៗតែងមានទំលាប់ផ្សេងៗគ្នា ជាពិសេសនៅពេលជួបគ្នាឡើងដំបូង។សង្ឃឹមថាការចែងរំលែកខាងក្រោមនឹងអាចជួយអោយអ្នកទាំងអស់គ្នាបានដឹងកាន់តែច្រើនទាក់ទងជាមួយការជួបគ្នាដំបូងរបស់ជនជាតិជប៉ុន។

ការណាត់ជួបគ្នាគឺត្រូវតែទៀងម៉ោង

ជួបគ្នាលើកដំបូង សូមព្យាយាមកុំទៅយឺតអោយសោះ។ជាពិសេសបើត្រូវជួបជាមួយថ្នាក់លើឬអ្នកមានវ័យចំណាស់ជាងខ្លួន យ៉ាងហោចណាស់ត្រូវទៅអោយបានមុន១០នាទី។ ប្រសិនបើមិនបានប្រាប់ភាគីម្ខាងជាមុនថានឹងមាននាំបងប្អូនឬមិត្ត​ភក្តិទៅជាមួយ ដាច់ខាងកុំនាំទៅជាមួយ ជាពិសេសមនុស្សចាស់ឬកូនក្មេង។ពីព្រោះនៅពេលមានមនុស្សចាស់ឬអ្នកដទៃនៅជាមួយ ជនជាតិជប៉ុនយល់ថាមានសំពាធក្នុងការនិយាយ។

ពេលទៅលេងផ្ទះគេ

នៅមុនពេលចូលផ្ទះគេត្រូវនិយាយថា”សូមទោសដែលមករំខាន” ឬពាក្យគួរសមផ្សេងទៀតដែលយល់ថាមករំខានគេហើយ។ ជាក់ស្តែង អំណោយ(កាដូរ)ជួបគ្នាលើកទីមួយគឺជារបស់ខានមិនបាន តែកុំទិញរបស់ថ្លៃពេក ពីព្រោះអាចធ្វើអោយម្ចាស់ផ្ទះទើសទាល់។នៅពេលនៅក្នុងផ្ទះកុំដើរមើលបន្ទប់គេងរបស់គេ ពីព្រោះជនជាតិជប៉ុនយល់ថាបន្ទប់គេងជាកន្លែងផ្ទាល់ខ្លួន មិនចង់អោយអ្នកផ្សេងឃើញ។ហើយនៅពេលត្រលប់ទៅវិញត្រូវសំដែងការអរគុណដល់ម្ចាស់ផ្ទះ ពេលទៅដល់ផ្ទះត្រូវផ្ញើរEmail អរគុណម្តងទៀត។

កុំសួរសំនួរទាក់ទងជាមួយរឿងបុគ្គលពេក

លើកលែងតែមានការជិតស្និទ្ធហើយ ឬគេជាអ្នកលើកឡើងមកនិយាយមុន ជាធម្មតានៅពេលជួបគ្នាលើកទីមួយមិនគួរសូរពីបញ្ហាផ្ទាល់ខ្លួនគេទេដូចជា អ្នកមានរៀបការហើយឬនៅ?មានកូនប៉ុន្មាន?ធ្វើការងារអ្វី?ប្រាក់ខែប៉ុន្មាន?ឪពុកម្តាយធ្វើការងារអ្វី?។ល។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?