ជំនឿ / រូបនាំសំណាងរបស់ជប៉ុនមានអត្ថន័យអ្វីខ្លះ?

រូបនាំសំណាងរបស់ជប៉ុនមានអត្ថន័យអ្វីខ្លះ?

ជាក់ស្តែង នៅប្រទេសជប៉ុនមានរបស់នាំសំណាងជាច្រើនដូចជា រូបចម្លាក់ រូបគំនូរ ដើមឈើ ផ្កា ថង់ប៉ាក់ ខ្សែដៃពីវិហារ រូបតុកត្តា។ល។ ដោយខាងក្រោមនេះ យើងនឹងចែករំលែកអត្តន័យរូបចម្លាក់នាំសំណាងរបស់ប្រទេសជប៉ុនដែលឧស្សាហ៏ឃើញជាងគេអោយអ្នកទាំងអស់។

រូបឆ្មាបក់ដៃ​ Maneki neko

រូបឆ្មាបក់ដៃតំណាងអោយឆ្មាហៅទ្រព្យ ភាគច្រើនគេដាក់រូបឆ្មាបក់ដៃក្នុងហាងឬផ្ទះ ជាពិសេសក្នុងភោជនីយដ្ឋាន​។ ឆ្មាបក់ដៃខាងឆ្វេង គឺតំណាងអោយនិស័្សយល្អ បក់ហៅភ្ញៀវចូលហាងអោយច្រើន ចំណែកឆ្មាបក់ដៃខាងស្តាំ តំណាងអោយទ្រព្យហូរចូល បក់ហៅសំណាង លាភសការៈ។

រូបទេវតាទាំងប្រាំពីរ​ Shichifukujin

រូបទេវតាទាំងប្រាំពីរ​ Shichifukujin គឺតំណាងអោយឈ្មោះទេវតាផ្សេងៗគ្នា ដែលដំណាងអោយទេវតានាំសុភមង្គលទាំងប្រាំពីរ ដោយក្នុងនោះមានទេវតា Ebis/ Bishamon/ Jurojin/ Benten/ Fukurokuju/ Hotei/ Daikoku។​ជារៀងរាល់ដើមឆ្នាំខែមករា​ ថ្ងៃ២​ ប្រជាជនជប៉ុនមានជំនឿថា ប្រសិនបើគេយករូបភាពទេវតាទាំងប្រាំពីរនេះដាក់នៅក្រោមក្នើយ នឹងអាចនាំមកនូវសុបិន្តល្អទីមួយក្នុងឆ្នាំថ្មីនេះ។

រូបOni

រូបOni ជារូបតំណាងខ្មោចមួយប្រភេទនៅក្នុងទេវកថារបស់ជនជាតិជប៉ុន។វាមានរូបរាងស្រដៀងមនុស្ស ធ្មេញមុតស្រួច សក់រញេរញៃ ពាក់អាវស្បែកខ្លា ដៃកាន់ដំបងដែក​ តំណាងអោយភាពរឹងមាំនិងជោគជ័យ។ជារៀងរាល់ឆ្នាំនៅខែកុម្ភះ ថ្ងៃ៣ឬ៤ គេតែងប្រារព្វពីធីបាចគ្រាប់សណ្តែក ដោយគេ​នាំគ្នាឈរនៅមុខព្រះវិហារ ស្រែកខ្លាំងៗថាOni wa soto​ បណ្តើរ បាចគ្រាប់សណ្តែកបណ្តើរ ដែលមានអត្តន័យបណ្តេញគ្រោះខ្មោចចង្រៃចចេញអោយអស់ ហើយនាំយកសំណាងល្អមកជំនួសវិញ។បន្ទាប់មកគេនាំគ្នារើសគ្រាប់សណ្តែកមកញាំតាមអាយុរបស់គេ ដើម្បីនាំសំណាងល្អដូចការបួងសួង។ រហូតមកដល់សព្វថ្ងៃ រូបOni មានអត្ថន័យមួយទៀតគឺតំណាងអោយខ្មោចការពារ ជៀសផុតពីភាពចង្រៃច។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?