http://4238-ch4-v53.uzlove.life
តើអ្នកមានដែលចាប់អារម្មណ៏ហេតុអ្វីបានជាជនជាតិជប៉ុនចូលចិត្តផឹកMatcha ហើយមិនផឹកតែបៃតង?ហើយតើMatchaមានអត្ថប្រយោជន៏អ្វីខ្លះ?
Matchaជាប្រភេទម្សៅតែបៃតង ដែលគេជំរើសយកស្លឹកតែពបៃតងណាដែលនៅស្រស់ថ្មីយកមកចំហ៊ុយ រួចយកទៅកិន ហើយបន្ថយកំដៅហាលអោយស្ងួត។
ដើមកំណីតនៃការផឹកMatchaគឺចេញពីប្រទេសជប៉ុន ដែលការផឹកMatchaគឺមានក្បួនក្នុងការឆុងនិងផឹក។ជាក់ស្តែង ប៉ុន្មានឆ្នាំក្រោយមកនេះMatchaត្រូវបានកែច្នៃជាបង្អែមឬសំរាប់លាយជាមួយកាហ្វេក៏មាន ហើយការញ៉ាំឬផឹកMatchaកាន់តែទូលំទូលាយទៅតាមប្រទេសជាច្រើន។
តើអ្នកមានដឹងថាMatcha អាចជួយសុខភាពរបស់អ្នកទៅលើអ្វីខ្លះដែរឬទេ? Matchaអាចជំនួយដល់សរីរាង្គកាយរបស់អ្នកដូចខាងក្រោម:
ជួយការពារជំងឺសរសៃឈាមបេះដូង
ជួយសម្រកទំងន់
ជួយឱ្យពោះវៀនកាន់តែប្រសើរឡើង
ធ្វើអោយអារម្មណ៏ស្រស់ថ្លា
ជួយការពារធ្មេញពុក
តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?