http://4238-ch4-v53.uzlove.life Share To You

អាហារ / ទាក់ទងនិងរបៀបញ៉ាំអាហារស៊ូស៊ីអោយបានត្រឹមត្រូវ

ស៊ូស៊ីជាអាហារល្បីមួយក្នុងចំណោមអាហារផ្សេងទៀតរបស់ប្រទេសជប៉ុន។មិនថានៅហាងតាមកន្លែងសាធារណៈឬកម្មវិធីផ្ទាល់ខ្លួន ស៊ូស៊ីត្រូវតែមានដោយខានពុំបាន។យ៉ាងណាមិញ ការញ៉ាំអាហារស៊ូស៊ីក៏មានវិធីនិងទំលាប់ក្នុងការទទួលទានផងដែរ ជាពិសេសពេលចូលរួមពិសារភោជនីអាហារនៅតាមភោជនីយដ្ឋានជាន់ខ្ពស់ តែងតែមានចុងភៅរៀបចំអាហារស៊ូស៊ីឈរនៅតុស៊ូស៊ីផ្ទាល់ ប្រសិនបើអ្នកគ្រាន់តែញ៉ាំតាមកន្លែងធម្មតាគឺមិនមានបញ្ហាជាផលប៉ះពាល់អ្វីទេ ប៉ុន្តែប្រសិនបើអ្នកមានភ្ញៀវកិតិ្តយស ឬទៅចូលរួមកម្មពិធីអញ្ជីញនៅប្រទេសជប៉ុន អ្នកគួរណាស់ត្រូវយល់ដឹងនិងចាប់អារម្មណ៏អំពីចំនុចខ្លះៗនៅតាមភោជនីយដ្ឋានស៊ូស៊ីដូចខាងក្រោម។

1、ចូលកុំបាញ់ទឹកអប់នៅពេលទៅភោជនីយដ្ឋានស៊ូស៊ី ពីព្រោះក្លិនទឹកអប់អាច ធ្វើអោយប៉ះពាល់ដល់ភ្ញៀវដទៃនិងក្លិនអាហារស៊ូស៊ីបាន។

2.、សូមបិទទូរស័ព្ទឬដាក់សំលេងស្ងាត់ ពីព្រោះការរក្សារភាពស្ងៀមស្ងាត់និងមានសុជីវធម៌ពេលបរិភោគអាហារគឺសំខាន់នៅពេលសំណេះសំណាលគ្នាតាមភោជនីយដ្ឋាន។

3、 ប្រសិនបើមានកក់កន្លែងទុកមុន សូមព្យាយាមកុំលុបចោលការកក់ ពីព្រោះចុងភៅបានរៀបចំគ្រឿងផ្សំសំរាប់អ្នកនៅពេលព្រឹករួចរាល់ហើយ។

4、នៅពេលអ្នកចូលក្នុងភោជនីយដ្ឋាន ចុងភៅធ្វើស៊ូស៊ីនឹងសួរពីជំរើសរបស់អ្នក ដោយចង់កម្ម៉ង់អាហារដោយខ្លួនឯង(お好み) ឬអោយចុងភៅជាអ្នករៀបចំជូន(おまかせ)។ជាទូទៅ ពួកគាត់អាចសួរអ្នកបន្ថែមទៀតពីសាច់ដែលអ្នកមិនចូលចិត្ត ឬសាច់ដែលធ្វើអោយអ្នកប្រតិកម្មអាឡែរហ្សី។ 

5、ប្រសិនបើអ្នកជ្រើសរើសប្រើចង្កឹះញ៉ាំស៊ូស៊ី អ្នកត្រូវចាប់ស៊ូស៊ីមកមួយចំហៀងសិន រួចគៀបស៊ូស៊ីឡើង​ យកសាច់ត្រីជ្រលក់ទឹកស៊ីអ៊ីវ ទើបទទួលទាន។

6、 ប្រសិនបើអ្នកជ្រើសរើសយកដៃចាប់ស៊ូស៊ីញ៉ាំ អ្នកត្រូវប្រើមេដៃ ដៃចង្អុល និងដៃកណ្តាលចាប់ស៊ូស៊ីក្នុងពេលតែមួយ ​យកចំនែកសាច់ត្រីជ្រលក់ទឹកស៊ីអ៊ីវ រួចទទួលទាន។ពិតប្រាកដណាស់ តាមហាងនីមួយៗ តែងតែមានបែបបទពិសេសផ្សេងៗគ្នា ដូច្នេះអ្នកត្រូវចាប់អារម្មណ៏ពីស្ថានភាពក្នុងហាងសិន តាមហាងខ្លះ សាច់ត្រីត្រូវបានជ្រលក់ទឹកស៊ីអ៊ីវរួចហើយ ដូច្នេះអ្នកអាចយកស៊ូស៊ីមកទទួលទានបានតែម្តង។

7、 ដើម្បីរក្សារសជាតិសារាយសមុទ្រអោយផ្អែមឆ្ងាញ់ អ្នកអាចញ៉ាំខ្ញីជ្រក់ពណ៏ក្រហមជាមុនសិន ដើម្បីលាងរសជាតិម្ហូបមុនដែលជាប់នឹងអណ្តាត។

8、 ការចេញមុខម្ហូបស៊ូស៊ីគឺអាស្រ័យទៅលើចុងភៅជាអ្នករៀបចំ។ជាធម្មតា ស៊ូស៊ីដែលលាបទឹកជ្រលក់ផ្អែមគឺតែងចេញក្រោយគេ។នៅពេលបរិភោគស៊ូស៊ីជិតអស់ ចុងភៅនឹងសួរទៅភ្ញៀវដើម្បីថែមទៀតឬអត់ ប៉ុន្តែប្រសិនបើអ្នកកំពុងញ៉ាំបានពាក់កណ្តាលទីហើយចង់បញ្ឍប់ ក៏អាចប្រាប់ទៅចុងភៅបានដែរ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?