http://4238-ch4-v53.uzlove.life Share To You

ជីវភាព / តើជនជាតិជប៉ុនចូលចិត្តអ្វីខ្លះ?​

ជនជាតិជប៉ុនភាគច្រើនចូលចិត្តដើរលេងតាមប្រទេសអាស៊ី ដូចជាប្រទេសកម្ពុជា ថៃ វៀតណាម​ តៃវ៉ាន់ ម៉ាកាវ និងហុងកុង ជាពិសេសប្រទេសចិន និង​កូរ៉េខាងត្បូង។

ចូលចិត្តឡានម៉ាកអ្វី?

ម៉ាកឡានដែលលក់ដាច់ជាងគេក្នុងប្រទេសជប៉ុន ជាប់លេខមួយគឺម៉ាក Nissan Serenaលេខពីរគឺម៉ាក Subaru Impreza​​​​​​​​​​​​​​​​​​ លេខបីគឺម៉ាក Honda Freed

ចូលចិត្តលេខមួយណា?

ឆ្លងកាត់តាមការសាកសួរមតិ ជនជាតិជប៉ុនភាគច្រើនចូលចិត្តលេខ​ 3. 5. 7. 8. ចុងក្រោយគឺលេខ​1

ចូលចិត្តនិយាយពាក្យអ្វី?

ជនជាតិជប៉ុនចូលចិត្តនិយាយពាក្យ “អរគុណ” (arigatou) មិនថានិយាយទៅកាន់គេ ឬត្រូវបានគេនិយាយមកកាន់ខ្លួន គឺមានអារម្មណ៏ល្អ។ បន្ទាប់មកគឺពាក្យ “ខំប្រឹងឡើង” (doryoku) ចុងក្រោយគឺពាក្យ “ស្រលាញ់” (ai)។

ចូលចិត្តសត្វអ្វី?

ពិតជារឿងចំលែក តែវាជាការពិតណាស់ដែលប្រជាជនជប៉ុនចូលចិត្ត និងចាត់ទុកសត្វទាំងនោះជាសត្វសេរីមង្គល គឹសត្វជ្រូកព្រៃ សត្វក្អែក និងសត្វទីទុយ។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?