http://4238-ch4-v53.uzlove.life Share To You

ជីវភាព / តើជនជាតិជប៉ុនមានបម្រាមអ្វីខ្លះនៅក្នុងជីវភាពប្រចាំថ្ងៃ?

តើជនជាតិជប៉ុនមានបម្រាមអ្វីខ្លះនៅក្នុងជីវភាពប្រចាំថ្ងៃ?

 ♥ប្រសិនបើមានជនជាតិជប៉ុនប្រុសស្រីមួយគូរដើរតាមផ្លូវ មនុស្សស្រីត្រូវដើរនៅខាងស្តាំដៃ ហើយបើមានគ្នាបីនាក់ដើរស្របគ្នា អ្នកដែលដើរនៅកណ្តាលគឺជាអ្នកដែលមានឋានះខ្ពស់ឬត្រូវបានគេគោរពជាងគេ។

♥នៅពេលតុបតែងផ្ទះ ជនជាតិជប៉ុនមិនចូលចិត្តដាក់តាំង សត្វកញ្រ្ចោង រឺ រូបសត្វប្រម៉ាញ់នោះទេ ពីព្រោះសត្វកញ្រ្ចោងមានអត្ថន័យថាភាពលោភលន់។

♥នៅពេលទទួលកាដូរ (អំណោយ)​ត្រូវប្រើដៃពីរទទួល ហើយមិនត្រូវបើកកាដូរនៅមុខគេទេ។បើថ្ងៃក្រោយមានឪកាសជួបអ្នកជូនកាដូរម្តងទៀត ត្រូវសំដែងការអរគុណចំពោះកាដូរដែលបានជូនកាលពីឡើងមុន។

♥ជៀសវាងដាច់ខាតក្នុងការជូនក្រាស់សិតសក់ជាកាដូរ(អំណោយ)ទៅអោយជនជាតិជប៉ុន ពីព្រោះការបញ្ចេញសំឡេងរបស់ពាក្យ”ក្រាស់សិតសក់”នឹង”ការស្លាប់”គឺត្រដៀងគ្នា។

♥ប្រជានជនជប៉ុនមានបម្រាមទៅលើការប្រើប្រាស់ពាក្យខ្លះ ដូចជាមិនអោយនិយាយពាក្យ “ជូរចត់”និង “ស្លាប់”រឺពាក្យដែលមានសំលេងស្រដៀងគ្នា។ លើសពីនេះ សូម្បីតែលេខក៏គេមិនចូលចិត្តប្រើលេខ”4″ ឬលេខ”42″ដែរ ពីព្រោះវាមានសំឡេងស្រដៀងនឹងពាក្យ”ស្លាប់” ដូច្នេះជាទូទៅនៅតាមមន្ទីរពេទ្យ​ សណ្ឋាគារ ពន្ធនាគារ(គុក)និងលេខទូរស័ព្ទ គឺមិនមានលេខ”4″ ឬលេខ”42″ទេ។

♥លេខ”13″ក៏ជាលេខបម្រាមដែរ មានសណ្ឋាគារជាច្រើនគឺរលងលេខ”13″ ដោយមិនអោយដាក់ជាន់ទី”13″ឬបន្ទប់លេខ”13″ទេ សូម្បីតែអាកាសយានដ្ឋាន Haneda​ ក៏គ្មានចំណតយន្តហោះលេខ”13″ដែរ។

♥ជនជាតិជប៉ុនចូលចិត្តជក់បារីដោយខ្លួនឯង កម្រដកជូនអោយអ្នកផ្សេងជក់ជាមួយណាស់ ពីព្រោះយល់ថាបារីនាំអោយខូចសុខភាព។

♥ជាធម្មតានៅពេលផ្តាសាយក្អក ជនជាតិជប៉ុនគឺពាក់ម៉ាស់ព៌ណសចេញក្រៅ។

♥នៅពេលបង្ហាញម្រាមដៃកូនដាក់គេ គឺមានន័យថា«សង្សារ»។

♥ជនជាតិជប៉ុនភាគច្រើនមានជំនឿលើអទិទេព(しんとう)និងព្រះពុទ្ធសាសនា។ដូច្នេះ គេមិនចូលចិត្ត ព​ណ៍ស្វាយនិងព​ណ៍បៃតងទេ ពីព្រោះព​ណ៍ស្វាយតំណាងអោយភាពកើតទុក្ខ ចំណែកព​ណ៍បៃតងតំណាងអោយអពមង្គល។

♥នៅពេលហ៊ុចនាមប័ណ្ណ ហាមដាច់ខាតដាក់នាមប័ណ្ណនៅហោប៉ាវខាងក្រោយ ពីព្រោះវាគឺជាឥរិយាបទមិនអោយតំលៃទៅភាគីម្ខាងទៀត។

♥ជនជាតិជប៉ុនចូលចិត្តរូបគំនូរដែរមានដើមស្រល់ ដើមឫស្សី ដើមផ្កាអង្គាសីល រូបទា រូបអណ្តើកជាដើម។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?