http://4238-ch4-v53.uzlove.life Share To You

ជីវភាព / មូលហេតុទាំង5ដែលធ្វើអោយអ្នកស្រលាញ់ជីវភាពនៅជប៉ុន

នៅពេលមករស់នៅប្រទេសជប៉ុន ទើបអ្នកដឹងថាប្រជាជនពិតជាមានសុជីវធម៏ និងគោរពទៅលើច្បាប់ទម្លាប់ដោយឯកឯងប្រៀបដូចជាម៉ាស៊ីនស្វ័យប្រវត្តិអញ្ចឹង ។ខាងក្រោមនេះជាការចែករំលែកទៅលើរឿងទាំង5ដែលអ្នកអាចស្រលាញ់ជីវភាពនៅក្នុងប្រទេសជប៉ុន។

1. សូម្បីតែសត្វក៏មានខោអាវចូលរួមកម្មវិធី

នេះគឺជារឿងពិត សូម្បីតែកូនឆ្កែក៏មានសំលៀកបំពាក់ចូលរួមតាមកម្មវិធី ឬបុណ្យទានគ្រប់រដូវកាលរបស់កូនៗទាំងនេះដែរ។មានពេលខ្លះ អ្នកអាចឃើញរទេះរុញកូនក្មេងតាមតំបន់ទេសចរណ៏ និងប្រាសាទផ្សេងៗ ប៉ុន្តែខាងក្នុងបែរជាដាក់សត្វចិញ្ចឹម។ចំពោះអ្នកចូលចិត្តចិញ្ចឹមសត្វ ពេលមកដល់ប្រទេសជប៉ុនអ្នកប្រាកដជាសោយសុខជាមួយសំភារៈមិនចេះខ្វះក្នុងការតុបតែង ជាពិសេសខោអាវស្អាតៗរបស់សត្វចិញ្ចឹម មិនថាមនុស្សឬសត្វចិញ្ចឹមគឺសុទ្ធតែមានវាសនាល្អមែនទែន។

2. បង្គន់ចេញទឹកដោយស្វ័យប្រវត្តិ

នេះជាអ្នកការបង្កើតដ៏អស្ចារ្យ ពីព្រោះដោយសារក្នុងបន្ទប់ទឹកនិមួយៗគឺមានបំពាក់ប្រព័ន្ធបិទបាំងសំលេង អាចមានបន្ទប់ខ្លះមានដាក់ភ្លេងទៀតផង ហើយទឹកបង្គន់ក៏អាចសំរួលតាមរដូវកាលទៀត ដូចជាពេលរដូវរងារទឹកប្រែជាក្តៅឧណ្ឌៗ។វាពិតជារឿងដែលត្រូវតែសរសើរការកែច្នៃនិងបង្កើតមុខងារអនាម័យដ៏ល្អសូម្បីនៅក្នុងបន្ទប់ទឹក ។

3. ពាក់ស្បែកជើងក្នុងផ្ទះនៅកន្លែងធ្វើការ

ថ្វីត្បិតតែយើងស្តាប់ទៅរាងចំលែក នៅកន្លែងម៉េចអាចពាក់ស្បែកជើងក្នុងផ្ទះបាន?ប៉ុន្តែចំពោះបុគ្គលិកវិញពិតជាមានអារម្មណ៏កក់ក្តៅ ដោយសារមនុស្សទូទៅគឺមិនចូលចិត្តកន្លែងធ្វើការ ដូច្នេះឆ្លងកាត់តាមរយះការកែប្រែបរិយាកាសខ្លះៗអាចធ្វើអោយបុគ្គលិកមានអារម្មណ៏កាន់តែស្រលាញ់ការងារ។

4. ទោះជាមានអាយុច្រើនក៏នៅតែសកម្មខ្លាំងនឹងជីវិត

មើលទៅមនុស្សចាស់ៗអាយុ60ឆ្នាំ មិនថាប្រុសឬស្រីពួកគាត់រាល់ថ្ងៃនៅតែញញឹម នឹងបញ្ចេញពលកម្មខ្លាំងក្នុងជីវភាពរស់នៅ ដូចជាជិះកង់ ឬជិះរថភ្លើងដោយខ្លួនឯង ឡើងជណ្តើរតាមវត្តអារាម រត់ពេលព្រលឹម មើលទៅពួកគាត់នៅតែស្វាហាប់ និងក្មេងជាងវ័យ។វាពិតជារឿងគួរអោយស្ញប់ស្ញែងដែលជនជាតិជប៉ុនមានការប្រឹងប្រែងលើជីវភាពរស់នៅ ហើយក៏ដោយសារមូលហេតុនេះបានជាធ្វើអោយជនជាតិជប៉ុនមានអាយុវែង និងសុខភាពល្អ។

5. សេវាកម្មដឹកជញ្ជូនដល់ផ្ទះក្នុងថ្ងៃតែមួយ

ប្រទេសជប៉ុនត្រូវបានគេទទូលស្គាល់ថាជាប្រទេសដែលមានសេវាកម្មខ្ពស់ជាងគេ។នៅក្នុងនោះក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះក្នុងថ្ងៃតែមួយ ក្នុងករណីអ្នកបានកម្ម៉ង់ទិញទំនិញហើយ និងអាចទទួលទំនិញបានយ៉ាងរហ័សទាន់ចិត្តក្នុងថ្ងៃតែមួន។ប្រសិនបើប្រៀបធៀបជាមួយប្រទេសដទៃ ការដឹកជញ្ជូនទំនិញត្រូវរងចាំយ៉ាងហ៊ោចពីរថ្ងៃឬច្រើនថ្ងៃជាងនេះក៏ថាបាន។

និយាយត្រឡប់មកវិញ រស់នៅក្នុងប្រទេសជប៉ុនក៏មានកន្លែខ្វះខាតដែរ ប៉ុន្តែគុណសម្បតិ្តជាច្រើនបានធ្វើអោយអ្នករស់នៅទទួលបានភាពងាយស្រួល និងផាសុខភាព ដែលជាមូលហេតុសំខាន់ធ្វើអោយមនុស្សជាច្រើនស្រលាញ់ចូលចិត្តប្រទេសជប៉ុន។​

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?