ជីវភាព / រឿងគួរចងចាំទាំង4យ៉ាងនៅពេលរញ្ជួយដី

សឹងតែរាល់សប្តាហ៏ហើយដែលប្រទេសជប៉ុនមានការរញ្ជួយដី គ្រាន់តែភាគច្រើនគឺប្រភេទរញ្ជួយដីកំរិតស្រាល ដូច្នេះទើបមិនមានអារម្មណ៏ដឹងខ្លាំង ប៉ុន្តែ ចំពោះប្រជាជនជប៉ុនភាគច្រើនវិញ ពួកគាត់បែរជាមិនមានការភ័យខ្លាចចំពោះរឿងរញ្ជួយដីនេះប៉ុន្មានទេ វាបានក្លាយជាទំលាប់តាំងងពីបុរាណមកម្លេះដែលកោះនេះតែងតែមានការរញ្ជួញដីញឹកញាប់។ដោយឡែក​ ចំពោះជនជាតិបរទេស ប្រហែលជាមានអារម្មណ៏ភ័យនិងមិនដឹងធ្វើយ៉ាងណាពេលមានការរញ្ជួយដីភ្លាមៗ។ដើម្បីទទួលបានសុវត្ថិភាពជាចម្បងខាងក្រោមនេះជាការចែករំលែកទៅលើករឿងគួរចងចាំទាំង4យ៉ាងពេលរញ្ជួយដី។

1. ចាកចេញអោយឆ្ងាយពីឧបករណ៏ដែលធ្វើពីកញ្ចក

ជាធម្មតាសំណង់នឹងអាចបែកឬផ្ទុះ នៅពេលទទួលសំពាធខ្លាំង ហើយអ្វីដែលអាចបែកធ្លាក់លឿនជាងគេបំផុតគឺឧបករណ៏ដែលធ្វើពីកញ្ចក់ ដូច្នេះអ្នកគួរជៀសអោយឆ្ងាយពី បង្អួច ទ្វារ ថូផ្កាឬប្រភេទអំពូលភ្លើងនៅពេលរញ្ជួយដី។

2.រកកន្លែងពួនឬកន្លែងវាល

នៅពេលកំពុងរញ្ជួយដីខ្លាំង អ្នកគួរអោនខ្លួនចុះ រួចយកដៃទាំងពីរអោបក្បាល ហើយរកកន្លែងពួនដូចជាខាងក្រោមតុ។ប្រសិនបើអ្នកនៅខាងក្រៅផ្ទះគួរស្វែងរកកន្លែងណាដែលវាល កុំនៅក្បែរបង្គោលភ្លើង ដើមឈើ  សំណង់អគារ ឬឡានធំៗអោយសោះ។

3.ចូលកុំតាំងខ្លួនជាអ្នកឆ្លាតជាងគេក្នុងពេលនេះ

លើកលែងតែអ្នកមានកូនតូចដែលត្រូវការពារ បើមិនដូច្នោះទេ សូមព្យាយាមរកកន្លែងការពារដោយខ្លួនឯងសិន ពីព្រោះក្នុងស្ថានភាពបែបនេះ ការជួយអ្នកដទៃដោយមិនបានស្វែងយល់ពីសុវត្ថិភាពពិតប្រាកដបែរជាអាចធ្វើអោយមានគ្រោះថ្នាក់ទាំងអស់គ្នាទៅវិញ។

4.គួររៀនពាក្យសុំជំនួយខ្លះ

មិនខុសគ្នានឹងការទិញប័ណ្ណធានារ៉ាប់រង ឬកត់លេខទូរស័ព្ទប៉ូលីសទុក។ជាក់ស្តែង អ្នកក៏អាចរៀននិយាយឬកត់ពាក្យសូមអោយគេជួយតាមខ្លួន ដូចពាក្យ助けてください” (tasuketekudasai)  ជាដើម។

សង្ឃឹមថាអ្នកនឹងមិនជួបរឿងទាំងនេះ ប៉ុន្តែគួរអានទុកជាបទពិសោធន៏បាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?