ភូមិសាស្រ្ត / តើអត្ថន័យរបស់ផ្កាSakuraតំណាងអោយអ្វី

តើអត្ថន័យរបស់ផ្កាSakura () តំណាងអោយអ្វី?​


ពេលទៅដើរលេងប្រទេសជប៉ុន​ ការគយគន់ផ្កាSakuraគឺជាទស្សនីយភាពមួយដែលមិនអាចរំលងបាន ជាក់ស្តែងមិនមែនដោយសារតែ​ផ្កាSakuraគឺជាផ្កាតំណាងរបស់ប្រទេសជប៉ុននោះទេតែផ្កាSakuraគឺតំណាងអោយអត្ថន័យនៃកំលាំងស្មារតី និងសេចក្តីស្នេហា ដូច្នេះគូរសង្សារដែលទៅកំសាន្តនៅប្រទេសជប៉ុនគឺមិនដែលរំលងឱកាសនេះឡើយ។
នៅប្រទេសជប៉ុន​មានតំបន់ផ្កាSakuraល្បីឈ្មោះជាច្រើនកន្លែង ផ្កាSakuraដែលដុះនៅតាមជាយក្រុងក្យូតូ ត្រូវបានអោយឈ្មោះថាជាផ្កាSakura​តំបន់ភ្នំ។ ដូច្នេះ តើផ្កាSakuraដែលមានលក្ខណៈខុសគ្នាតំណាង​អោយអត្ថន័យអ្វីខ្លះទៅ​?

 

 ​អត្ថន័យរបស់ផ្កាSakuraសុភមង្គល ភាពកក់ក្តៅ ភាពបរិសុទ្ធ សេចក្តីថ្លៃថ្នូរ និងភាពស្រស់ថ្លា

អត្ថន័យរបស់ផ្កាSakura​នៅរដូវរងា:អាថ៍កំបាំងនៃភូមិភាគខាងកើត 

 

អត្ថន័យរបស់ផ្កាSakuraដែលមានស្រទាប់លើគ្នា:តំណាងអោយភាទន់ភ្លន់និងស្ងប់ស្ងាត់

 

អត្ថន័យរបស់ស្មៅSakuraតំណាងអោយភាពយុវវ័យ​ (អត្ថន័យមួយទៀត ស្រលាញ់អ្នកតែម្នាក់គត់)

 

អត្ថន័យរបស់ផ្កាSakura​នៅតំបន់ភ្នំស្នាមញញឹម​ និង អារម្មណ៏ស្រស់ស្អាត    

​​​​​​​​ផ្កាSa​​k​​​​ura​ ត្រូវបានសំគាល់ជានិមិត្តសញ្ញានៃការចាកចេញរបស់រដូវរងា និងនាំយកនិទាឃរដូវមកអោយប្រជាជនជប៉ុន ជារៀងរាល់ឆ្នាំ​ ចាប់ពីថ្ងៃទី១៥ ខែមិនា ដល់​ ​ថ្ងៃទី១៥ ខែមេសា ត្រូវបានចាត់ទុកជា​រដូវផ្ការីករបស់ផ្កាSakura។​

នៅពេលរដូវផ្ការីក ប្រជាជននាំគ្នាវេចខ្ជប់ស្រានឹងម្ហូបអាហារ​ទៅញ៉ាំនៅក្រោមដើមផ្កាSakura​ ការសោយសុខដោយញ៉ាំបណ្តើរ និង​គយគន់ផ្កាSakuraបណ្តើរ ​ គឺពិតជាភាពអស្ចារ្យក្នុងឆាកជិវិត។

ប្រជាជនជប៉ុនយល់ថាឆាកជិវិតមនុស្សគឺ​ខ្លី ដូច្នេះត្រូវរស់អោយស្គុះស្គាយ​ និងអស្ចារ្យដូចផ្កាSakura​ ហើយបើទោះបីជាស្លាប់ ក៏ត្រូវលាចាកដោយមុតមាំ។ នៅពេលផ្កាSakura​ រុះរោយ គឺស្ងប់ស្ងាត់ និងមុតស្រួច ដូច្នេះផ្កាSakuraបានក្លាយជានិមិត្តសញ្ញានៃកំលាំងស្មារតីរបស់ជប៉ុន។ ប្រជាជនជប៉ុនមិនត្រឹមតែចូលចិត្តគយគន់ផ្កាSakura ហើយថែមទាំងយកផ្កាSakura មកកែច្នៃជានំ​​ឬការ៉េម ដែលមានរស់ជាតិបែ្លកមួយបែបទៀត។

តាមពិតផ្កានីមួយៗតែងតែបង្កប់ប្រវត្តរឿងនិទានស្នេហានៅខាងក្នុង ចុះក្រៅពីផ្កាSakura​ តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?