http://4238-ch4-v53.uzlove.life Share To You

ការសិក្សា / ភាសាកម្ចីបរទេស

ភាសាកម្ចីពីបរទេស 

ខ្ញុំមកពីប្រទេសអាមេរិកដល់ប្រទេសជប៉ុន ជិត៥ឆ្នាំហើយ ។ ប៉ុន្តែ ទោះបីមកដល់ឥលូវក៏ខ្ញុំនៅតែខ្សោយភាសាកម្ចីដែរ។ មានមនុស្សមួយចំនួនគិតថា ពាក្យកាតាកាណាសម្រាប់ជនបរទេសដូចខ្ញុំ គឺងាយស្រួល ប៉ុន្តែ តាមពិតទៅមិនអញ្ជឹងនោះទេ ។ វាគឺដូចនឹងភាសាមនុស្សភពផ្កាយអញ្ជឹង។ 

ចំនុចដំបូងនោះ គឺការបញ្ចេញសម្លេង គឺងាយនឹងភ័ន្តច្រលំ ។ ជនជាតិជប៉ុនប្រហែលជាគិតថា ដូចនឹងទៅនឹងភាសាអង់គ្លេស ប៉ុន្តែ ខ្ញុំអាចគិតបានតែ វាគឹជាភាសាផ្សេងស្រលះតែម្តង។ រូបខ្ញុំផ្ទាល់ក៏អញ្ជឹងដែរ ក្នុងមិត្តភក្តិដែលមកពីប្រទេសដទៃ ក៏មានអ្នកខ្លះមិនយល់ពីភាពខុសគ្នានៃពាក្យ コーヒー(កាហ្វេ)និងコピー(កូពី)ផងដែរ។

 ម្យ៉ាងវិញទៀត ការបែងចែកគ្នាក្នុងការប្រើប្រាស់ក៏ភាពស្មុគស្មាញ ហើយមិនសូវយល់។នៅពេលដែលខ្ញុំទើបមកដល់ប្រទេសជប៉ុនដំបូង នៅក្នុងភោជនីយដ្ឋាន នៅពេលដែលខ្ញុំនិយាយថា "ごはんをください" ស្រាប់ត្រូវបានគេនិយាយដាក់ "ライスですね"។ មានពេលខ្លះត្រូវបានគេសួរពី"アドレス"  ហើយនៅពេលដែលខ្ញុំប្រាប់អសយដ្នានផ្ទះខ្ញុំ បែរជាដៃគូរគាត់ភ្ញាក់ផ្អើលទៅវីញ ។ "アドレス" ក្នុងភាសាជប់ុន គឺលឺថាមានន័យថា "អ៊ីមែល"។លើសពីនេះ នៅមានពាក្យមួយចំនួនទៀត ដូចជា "アポ(ការណាត់ជួប)"プレゼン(ការឡើងធ្វើបទបង្ហាញ)ជាដើម គឺលែងដឹងអ្វីទៅជាអ្វីតែម្តង។ 

ថ្មិៗនេះ គឺមានពាក្យមួយចំនួនត្រូវបានគេប្រើប្រាស់ដូចជា "アイデンティティ(អត្តសញ្ញាណ)""コンプライアンス(អនុលោម)" ។នេះប្រហែលដោយសារតែពិបាកក្នុងនិយាយអោយរលូនជាភាសាជប៉ុន ទើបត្រូវបានគេប្រើប្រាស់ ។ប៉ុន្តែ វាក៏ជាបញ្ហា ដែលថាអាចនិយាយជាភាសាជប៉ុនបានហើយ នៅតែប្រើប្រាស់ភាសាកម្ចី ។ឧទាហរណ៍ មនុស្សខ្លះចូលចិត្តនិយាយពាក្យថា "ポリシー(គោលនយោបាយ)"ប៉ុន្តែ ករណីភាគច្រើន គួរតែនិយាយថា "របៀបគិត" ឬ "របៀបធ្វើ" ទៅត្រឹមត្រូវហើយងាយនឹងយល់ជាង។ 

ជាក់ស្តែង ខ្ញុំមិនមែនប្រឆាំង១០០%ទៅនឹងភាសាកម្ចីនោះទេ ។ខ្ញុំគិថា មានពាក្យមួយចំនួនមកដល់ឥលូវហើយ គឺមិនចាំកែប្រែនោះទេដូចជា "シャツ""パソコン" ដែលអ្នកណាៗក៏គេប្រើប្រាស់ធម្មតាទៅហើយ។ 

ភាសាកម្ចី គឺរបស់មួយដែលមិនអាចខ្វះបានក្នុងភាសាជប៉ុន ប៉ុន្តែការប្រើប្រាស់ច្រើនជ្រុលពេក គឺមិនល្អនោះទេ ។ខ្ញុំគិតថាត្រូវតែគិតពីរបៀបប្រើប្រាស់ អោយមាន"តុល្យាភាព(ភាពស្មើគ្នា)"