http://4238-ch4-v53.uzlove.life Share To You

ការសិក្សា / មុនពេលប្រលងមានអារម្មណ៏ភ័យ?​

គន្លឹះខ្លះៗអាចជួយអ្នកបាន

វាជារឿងធម្មតានៅពេលដែលអ្នកមានអារម្មណ៏ភ័យ ឬតានតឹងមុន និងក្នុងពេលប្រលង តែប្រសិនបើអារម្មណ៏ភ័យខ្លាចគ្រប់ដណ្តប់លើខ្លួនអ្នកខ្លាំងពេក នឹងអាចធ្វើអោយមានផលប៉ះពាល់មិនល្អដល់សត្ថភាពប្រលង ខាងក្រោមនេះជាការចែករំលែកទៅលើគន្លឹះខ្លះៗដែលអាចធ្វើអោយអ្នកធូរស្រាលពេលប្រឈមមុខនឹងការប្រលង។

បម្លែងពីការព្រួយបារម្ភមកជាជំនឿចិត្ត

មានកូនសិស្សមួយចំនួនគឺតែងតែគិត ឬព្រួយបារម្ភជ្រុលទៅលើការប្រលង ហើយតែងប្រាប់ខ្លួនឯងថា ខ្ញុំនឹងទៅមិនរួចទេ ខ្ញុំខ្លាចការប្រលង ខ្ញុំនឹងអាចបរាជ័យ។ជាក់ស្តែង សតិអារម្មណ៏របស់មនុស្សគឺចំលែក នៅពេលដែលយើងតែងតែគិតអំពីរឿងនឹងថាអាចក្លាយទៅជាយ៉ាងមិញ ដំណើររឿងនឹងប្រែប្រួលដូចអ្វីដែលយើងកំពុងគិត។ដូច្នេះ អ្នកគួរបម្លែងពីអារម្មណ៏អវិជ្ជមានមកវិជ្ជមានវិញ ដោយប្រាប់ខ្លួនឯង​ថា អ្នកគឺអាចធ្វើបាន មានការបារម្ភគឺជារឿងធម្មតា ខ្ញុំអាចយកឈ្នះលើការប្រលងនេះបាន។ដោយឡែក អ្នកក៏អាចសរសេរពីការបារម្ភរបស់អ្នកនៅលើក្រដាស ហើយគិតពីដំណោះស្រាយមួយៗទៅលើការព្រួយបារម្ភរបស់អ្នកបាន។ដូចគ្នា ប្រសិនបើនៅពេលប្រលងអ្នកមិនអាចឆ្លើយនឹងសំនួរនេះបាន អ្នកអាចរំលងទៅធ្វើសំនួរផ្សេងមួយទៀត ដោយប្រាប់ខ្លួនឯងថា សំនួរនេះនឹកមិនឃើញចំលើយជារឿងធម្មតា ហើយខំប្រឹងធ្វើសំនួរផ្សេងទៀតដែរចេះជាមុនសិន។

សរសេរពីឧត្តមភាពរបស់ខ្លួន

ប្រសិនបើអ្នកមានអារម្មណ៏អវិជ្ជមាន នោះអ្នកនឹងកាន់តែទាញយករឿងអវិជ្ជមានមកដាក់លើខ្លួនបន្ថែម ដូចគ្នា អ្នកអាចទាយយករឿងវិជ្ជមានរបស់អ្នកមកសរសេរជំនួស ដូចជាអ្នកបានយកចិត្តទុកដាក់ក្នុងការរំលឹកមេរៀន ជាក់ស្តែងវាជាឧត្តមភាពនៃការខិតខំប្រឹងប្រែងរបស់អ្នក ហើយអ្នកអាចវាយបំបែកអារម្មណ៏អវិជ្ជមានដែលតាមខ្លួនអ្នកបាន។

ស្វែងរករឿងដែលអាចបន្ធូរការតានតឹង នឹងធ្វើអោយអ្នកសើចបាន

អ្នកអាចស្វែងរករឿងដែលអាចបន្ធូរការតានតឹងបាន​ ដូចជា ស្តាប់ចំរៀង ហាត់កីឡា ទៅមើលកុន មើលរឿងកំប្លែងដែលអ្នកចូលចិត្ត ឬនិយាយលេងជាមួយមិត្ត​ភក្តិ ពីព្រោះការចំណាយពេលវេលាធ្វើអោយខ្លួនសប្បាយចិត្តនិងសើច គឺជាវិធីសាស្រ្តមួយក្នុងការកាត់បន្ថយអារម្មណ៏តានតឹងបានយ៉ាងមានប្រសិទ្ធិភាព។

រៀបចំសំភារៈប្រលងអោយបានមុននិងគ្រប់គ្រាន់

ការរៀបចំសំភារៈប្រលងអោយបានមុននិងគ្រប់គ្រាន់ គឺជារឿងសំខាន់ ហើយក៏ជាផ្នែកមួយធ្វើអោយអ្នកមានជំនឿចិត្តទៅលើការប្រលងផងដែរ។

នៅពេលប្រលង​

1.ព្យាយាមទៅដល់កន្លែងប្រលងអោយបានមុនម៉ោង

ប្រសិនបើអ្នកទៅយឺត អារម្មណ៏តានតឹងនឹងបន្ថែមកំរិតនៅពេលប្រលង ដូច្នេះ ព្យាយាមទៅដល់កន្លែងប្រលងអោយបានមុនប៉ុន្មាននាទី គឺជាការចាប់ផ្តើមដ៏ល្អនៃការប្រលងរបស់អ្នក។

2.ប្រសិនបើអ្នកមានអារម្មណ៏តានតឹងពេក អាចឈប់មួយភ្លែតសិន​។ដោយសារ នៅពេលប្រលងមានអារម្មណ៏តានតឹង ឬភ័យខ្លាចជារឿងធម្មតា ប្រសិនបើខួរក្បាលរបស់អ្នកមួយរំពេចនោះមិនមានការចងចាំអ្វីសោះ អ្នកអាចឈប់មួយភ្លែត ហើយបិទភ្នែក ដកដង្ហើមវែង ចាំអារម្មណ៏របស់អ្នកល្អប្រសើរបន្តិចហើយ ចាំបន្តធ្វើលំហាត់ទៀត។ជាក់ស្តែង ប្រសិនបើអ្នកមិនបានសំរួលអារម្មណ៏នោះទេ អារម្មណ៏តានតឹងនឹងជាប់ជាមួយអ្នកនៅពេលប្រលងរហូត។

3.យកកំលាំងស្មារតីដាក់លើសំនួរប្រលង​​ នៅពេលប្រលងត្រូវរក្សារគំនិតវិជ្ជមានអោយជាប់។អ្នកអាចប្រាប់ខ្លួនឯងថា ខ្ញុំគឺចេះធ្វើ ខ្ញុំត្រៀមរួចរាល់ហើយ។ កុំគិតថា ប្រសិនបើ ខ្ញុំមិនចេះនឹងយ៉ាងម៉េចទៀត។ការធ្វើអារម្មណ៏អោយធូរស្រាល នឹងអាចបំភ្លេចអារម្មណ៏តានតឹងបាន។

ជូនពរអោយអ្នកសំណាងល្អក្នុងពេលប្រលង។

   តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?