http://4238-ch4-v53.uzlove.life Share To You

គំនូរជីវចល / ហេតុអ្វីបានជា Doraemon អត់មានត្រចៀក?

ហេតុអ្វីបានជា Doraemon អត់មានត្រចៀក?

មានរឿងនិយាយថា មុនដំបូងDoraemon​ (ドラえもん) ត្រូវបានផលិតជាតុក្កតាឆ្មាយន្ត សំរាប់ការពារកូនក្មេង ដែលមានសំបុរពណ៏ពងមាន់ សំលេងខ្លាំងៗ ត្រចៀកស្រួច ហើយមានមាឌធំជាងសព្វថ្ងៃទៀត។ប៉ុន្តែ នៅពេលដែលទៅរស់នៅជាមួយគ្រួសារគេ ចៃដន្យនៅពេលថ្ងៃត្រង់កំពង់ដេកលក់ ត្រូវបានកណ្តុរខាំដាច់ត្រចៀក ទោះបីជាពេលនោះបានបញ្ចូនទៅមន្ទីពេទ្យក៏ព្យាបាលមិនជា​ ហើយដោយសារពិបាកចិត្តពេកក៏ច្រលំផឹកទឹកឈឺចិត្ត ធ្វើអោយDoraemonកាន់តែសោកសៅយំអស់3ថ្ងៃ3យប់ ចុងក្រោយដោយសារបានប្អូនស្រីជួយ​ ក៏ប្រែមកសភាពធម្មតាវិញ ប៉ុន្តែដោយសារទឹកភ្នែកហូរច្រើនពេកបានលាងពណ៏លើខ្លួនDoraemonទៅជាពណ៏ទឹកប៊ិចវិញ​ ដូច្នេះបានជាDoraemonមានសំបុរពណ៏ទឹកប៊ិច សំលេងស្អក ហើយស្អប់(ខ្លាច)កណ្តុរយ៉ាងនេះ។ 

ជីវប្រវត្តិសងេ្ខបរបស់Doraemon

ឈ្មោះ: Doraemon

ភេទ: ប្រុស

ថ្ងៃកំណើត: ថ្ងៃ3 ខែ9 ឆ្នាំ2112

កំពស់: 1.3មែត្រ

ទំងន់: 1.3គីឡូ

ប្អូនស្រីឈ្មោះ: Dorami

នំដែលចូលចិត្ត: Dorayaki

សត្វដែលខ្លាចជាងគេ: សត្វកណ្តុរ

ល្បែងដែលមិនចូលចិត្ត: លេងខ្សែក្នុងម្រាមដៃ

អត្ថចរិក: ស្លូតបូត ចូលចិត្តជួយគេ

តាមពិត Doraemon ត្រូវកើតនៅពេលអនាគតក្នុងឆ្នាំ2112 ប៉ុន្តែត្រូវបានបញ្ចូនមកអោយជួយNobi Nobita មុនពេលចាប់កំណើត។ពិតជាចង់ដឹងថានៅពេលដល់ឆ្នាំ2112 Doraemonនឹងក្លាយទៅជាយ៉ាងណាទៀត?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?