名詞
V(辞書形・た形・ない形)
い形
な形(だ)
ប្រសិនបើ/បើ
① 相手が話題にしたことを取り上げて、それに関してアドバイスしたり、リクエストしたりする時に使われる表現。
→នេះជាការបង្ហាញដែលត្រូវបានគេប្រើប្រាស់នៅពេលដែលអោយសំណើរ ឬ យោបល់ ទាក់ទងនឹងអ្វីដែលដៃគូបានលើឡើងជាប្រធានបទក្នុងការនិយាយ។
② ដោយសារតែយើងផ្តល់យោបល់ ឬ គំនិតទៅអោយដៃគូវិញ ដូច្នេះជាទូទៅវេយ្យាករណ៍ដែលតែងតែប្រើប្រាស់ជាមួយមានដូចជា 「~ほうがいい」「~がいい」「~てみたらどう?」ជាដើម។
1、
A: 来月、京都に旅行しようと思っているんです。
B: 京都へ行くなら、いい旅館を紹介しますよ。
→
A: ខែក្រោយខ្ញុំគិតថានឹងទៅដើរលេងទីក្រុងKyoto។
B: បើទៅទីក្រុងKyotoខ្ញុំនឹងណែនាំសណ្ឋាគារល្អអោយ។
2、
A: 将来は外国で働きたいと思っています。
B: 外国で働きたいなら、今から外国語の勉強をしておいたほうがいいですよ。
→
A: នៅថ្ងៃអនាគតគិតថាចង់ធ្វើការនៅក្រៅប្រទេស។
B: ប្រសិនបើចង់ធ្វើការនៅក្រៅប្រទេសចាប់ពីឥឡូវទៅយល់ល្អគួរតែរៀនភាសាបរទេសទុកជាមុន។
3、
A:今度、韓国へ旅行に行くんですが、お土産に何を買えばいいですか。
B:韓国ならやっぱり海苔かな。
→
A: លើកក្រោយ ខ្ញុំទៅដើរលេងប្រទេសកូរ៉េ តើគួរតែទិញអ្វីជាអំណោយយកមកវិញទៅន៎?
B: ប្រសិនជាប្រទេសកូរ៉េ គឺខ្ញុំគិតថាមានតែ សារ៉ាយទេ។
4、
A:先輩、リスニングの試験でいい点が取れないんです。
B:リスニングが苦手なら、シャドーイングの練習をしてみたらどうかな。
→
A: សិស្សច្បង ខ្ញុំយកអត់បានពិន្ទុល្អ ក្នុងការប្រលងស្តាប់សោះ។
B: ប្រសិនជាខ្សោយការស្តាប់ សាកល្បងហ្វឹកហាត់និយាយតាមវិញ ម៉េចវិញដែរ?
5、
A:将来、日本で働きたいと思っています。
B:日本で働きたいなら、基本的な日本語はもちろん、きちんと敬語を勉強しておいたほうがいいよ。
→
A: ខ្ញុំគិតតាំងពីមុនហើយថា ថ្ងៃអនាគត ចង់ទៅធ្វើការនៅប្រទេសជប៉ុន។
B: ប្រសិនជាចង់ធ្វើការនៅប្រទេសជប៉ុន មិនត្រឹមតែភាសាជប៉ុនមូលដ្ឋានទេ សូម្បីតែភាសាគួរសម យល់ល្អគួរតែរៀនល្អទុកអោយហើយទៅ។
6、
A:Bさん、近所にいい本屋はありませんか。
B:本屋ならジュンク堂がいいですよ。大きくてどんな本でもありますから。
→
A: លោកB មានហាងសៀវភៅណាល្អនៅក្បែរៗនេះទេ?
B: បើហាងសៀវភៅ ខ្ញុំអោយយោបល់ទៅ JUKUDOU។ព្រោះថា ធំទូលាយ ហើយសៀវភៅបែបណាក៏មានដែរ។
7、
A:久しぶりに寿司が食べたいなあ。
B:寿司なら、「くら寿司」がいいですよ。安くておいしいです。
→
A: ខានយូរញ៉ាំបាយដុំសូសុីយូរហើយនៀក ចង់ញ៉ាំ។
B: បើបាយដុំសូសុី ខ្ញុំអោយយោបល់ទៅ「くら寿司」។ព្រោះតម្លៃធូរថ្លៃហើយឆ្ងាញ់ទៀត។
8、
A:明日、パンニーさんと初めてデートするんだ。どこに行こうかな。
B:初めてのデートなら、Brownカフェとかはどう?静かで、コーヒーもおいしいから。
→
A: ថ្ងៃស្អែក ខ្ញុំណាត់ជួបកញ្ញាផាន់នីជាលើកដំបូង ទៅណាល្អទៅន៎?
B: បើជាការណាត់ជួបលើកដំបូង ហាងកាហ្វេប្រោណម៉េចដែរ? ស្ងាត់ហើយ កាហ្វេឆ្ងាញ់ទៀត ។
9、
A: 来月の連休に温泉へでも行こうかと思っているんですよ。
B: 温泉ならABC温泉が一番ですよ。ぜひ行ってみてください。
→
A: ឈប់សម្រាកច្រើនថ្ងៃខែក្រោយគិតថាចង់ទៅត្រាំអាងទឹកក្តៅ។
B: ប្រសិនបើអាងទឹកក្តៅ គឺអាងទឹកក្ដៅABCល្អជាងគេ។ សូមទៅសាកលមើលកុំខាន។
ប្រសិនបើ
① 相手の言ったことを話題に取り上げて述べる表現。
→ត្រង់ចំនុច គឺបង្ហាញពីការនិយាយលើកឡើងនូវអ្វីដៃគូបាននិយាយយកមកធ្វើជាប្រធានបទវិញ ។
② ក្នុងសន្ទនាពេលខ្លះដើម្បីអោយការសន្ទនាបានរលូន ឬ ខ្លី គេប្រើប្រាស់ពាក្យ「それなら=បើអុីចឹង」ដើម្បីជំនួសអោយសម្តីរបស់ដៃគូ។
1、
A: すみません、キムさん、いますか。
B: キムさんならさっき帰りましたよ。
→
A: សូមអភ័យទោសតើលោកKimនៅទេ?
B: បើលោកKimគាត់បានត្រលប់ទៅផ្ទះមុននេះបន្តិចហើយ។
2、
A: さっき貸したはさみは?
B: はさみなら、引き出しにもどしておいたよ。
→
A: កន្ត្រៃដែលខ្ញុំឱ្យខ្ចីអំបាញ់ម៉ិញនៅទីណា?
B: បើកន្ត្រៃនឹងខ្ញុំដាក់ចូលក្នុងថតតុវិញហើយ។
3、
A: チャーイさんはどこ?
B: チャーイさんなら、さっきトイレに行ったよ。
→
A: លោកឆាយនៅឯណា?
B: បើលោកឆាយអ៎ អំបាញ់មិញគាត់ទៅបន្ទប់ទឹកបានហើយ។
4、
A: ジュースを買いに、コンビニ行ってくるね。
B: あ、それならパンも買ってきて。
→
A: ខ្ញុំទៅម៉ាត ទិញទឹកផ្លែឈើមួយភ្លែត។
B: អា៎!បើអញ្ជឹងជួយទិញនំបុ័ងមកផង។("បើអុីចឹង" ត្រង់នេះ គឺជំនួសអោយ "បើទៅម៉ាត")
5、
A:すみません。浅草寺はどこですか。
B:浅草寺なら、この道をまっすぐいったところにありますよ。
→
A: សូមទោស តើវត្តASAKUSAនៅឯណា ?
B: បើវត្តASAKUSA គឺទៅត្រង់តាមផ្លូវនេះទៅឃើញហើយ។
ប្រសិនបើត្រឹម
① 限定や対照を表す。
→ត្រង់ចំនុចវេយ្យាករណ៍នេះបង្ហាញពីលក្ខណប្រៀបធៀប ឬ បង្ហាញពីដែនកំណត់ណាមួយ។
1、
A:明日は時間がありますか。
B:午後から忙しいので、午前なら大丈夫です。
→
A:ថ្ងៃស្អែកមានពេលដែរឬទេ ?
B:ដោយសារតែពេលល្ងាចរវល់ ដូច្នេះបើសិនជាពេលព្រឹក គឺមិនអីទេ ។
(បង្ហាញការប្រៀបធៀបពេលល្ងាចនិងពេលព្រឹក ហើយការជួបគ្នាបានត្រឹមពេលព្រឹក)
2、
A:何か楽器ができますか。
B:ギターならできますよ。
→
A:តើអ្នកចេះលេងឧបករណ៍ភ្លេងអីដែរឬទេ?
B:ប្រសិនជាត្រឹមហ្គីតា គឺចេះ ។
(បង្ហាញពីដែនកំណត់)
3、
A:ペットを飼ったことがありますか。
B:猫なら飼ったことがありますよ。
→
A:តើអ្នកធ្លាប់ចិញ្ចឹមសត្វចិញ្ចឹមដែរឬទេ?
B:ប្រសិនជាឆ្មា ធ្លាប់ចិញ្ចឹម។
4、
A:海外に行ったことがありますか。
B:中国なら行ったことがありますよ。
→
A:តើអ្នកធ្លាប់ទៅស្រុកក្រៅទេ?
B:ប្រសិនជាប្រទេសចិន គឺធ្លាប់ទៅ។
5、
A:Bさんは本を読みますか?
B:漫画なら読みますよ。
→
A:លោកB តើមានអានសៀវភៅទេ?
B:ប្រសិនជាMANGA គឺខ្ញុំអាន។
Audio