① ទំនងជា(ប៉ាន់ស្មាន ដោយឃើញអ្វីមួយ)
② លឺថា (បានព៍ត៌មានពីនរណាម្នាក់ ឬ អ្វីមួយ)
①「〜らしい」は推量を表す文型で「たぶん〜と思う」「〜だそうだから〜と思う」という意味を表します。
→「〜らしい」គឺជាទម្រង់វេយ្យាករណ៍បង្ហាញពីការប៉ាន់ស្មាន ហើយបង្ហាញពីអត្ថន័យថា "ខ្ញុំគិតថាប្រហែល~"ឬ "ដោយសារតែលឺថា~ដូច្នេះហើយខ្ញុំគិតថា~"។
② 注:「らしい」は、単なる推量ではなく、なんらかの根拠にもとづいて推しはかることを意味します。
→ចំណាំ៖「らしい」មិនមែនត្រឹមតែការប៉ាន់ស្មានដោយគ្មានភស្តុតាំងទេ គឺជាវិភាគប៉ាន់ស្មានដោយផ្អែកលើអំណះអំណាងអ្វីមួយ។
③ 見たり聞いたりした情報から判断して述べる推量表現。
→ការប៉ាន់ស្មានដោយរៀបរាប់តាមការវិនិច្ឆ័យពីព៍ត៌មានដែលបានលឺ ឬ បានឃើញ ។
例:
あそこのパンはおいしいらしい。
→នំប៉័ងទីនោះ ទំនងជាឆ្ងាញ់ ។
**ការប្រើប្រាស់「らしい」អាចមាន២ករណីគឺ
【ឃើញ ឬ ស្តាប់លឺ 】ឃើញគេតម្រង់ជួរមុខហាងច្រើននាក់ ហើយក៏បានប៉ាន់ស្មានថា នំប៉័ងទីនោះគឺឆ្ងាញ់។
【ព៍ត៌មាន】ព៍ត៌មានដែលបានមកពីមិត្តភក្តិជាដើម ដូច្នេះហើយក៏បានប៉ាន់ស្មានថា នំប៉័ងទីនោះគឺឆ្ងាញ់។
|
****
【見たり聞いたりして判断する】場合は「〜ようだ(五感推量)」にとても似ています。
→ករណីដែល【វិនិច្ឆ័យតាមរយៈការលឺ ឬ ការឃើញ】នោះ គឺស្រដៀងទៅនឹង 【~ようだ(ប៉ាន់ស្មាន់តាមញ្ញាណទាំង5)】។
【伝聞情報で判断する】場合は「〜そうだ(伝聞)」の使い方に似ています。
→ករណីដែល【វិនិច្ឆ័យតាមរយៈព័ត៌មានដែលបានប្រាប់តពីគេ】គឺស្រដៀងនឹងរបៀបប្រើប្រាស់នៃវេយ្យាករណ៍【~そうだ(លឺតពីអ្នកដទៃ)】។
名詞+らしい
い形容詞+らしい
な形容詞 (だ)+らしい
V(辞書形・ない形・た形) +らしい
1、
Aさんは明日誕生日らしいよ。
→ស្អែកទំនងជាថ្ងៃខួបកំណើតលោកA។
(អាចជាឃើញអ្វីមួយ ឬ លឺពីនរណាគេម្នាក់)
2、
あのレストランのハンバーグはとっても美味しいらしいよ。
→ដុំសាច់ហេមប៊ឺហ្គឺនៅភោជនីយដ្ឋាន ទំនងជាឆ្ងាញ់ណាស់។
(អាចជាឃើញអ្វីមួយ ឬ លឺពីនរណាគេម្នាក់)
3、
ラタナさんによると、チャーイさんは最近、日本人の彼女ができたらしい。
→តាមសម្តីរបស់លោករតនា លឺថាលោកឆាយ ថ្មីៗនឹងរកបានសង្សារជាជនជាតិជប៉ុន។
4、
コムサンさん、来月で会社を辞めるらしいよ。やっぱり仕事が辛かったのかな。
→លោកកំសាន្ត លឺថាខែក្រោយ ឈប់ពីក្រុមហ៊ុន។ ប្រហែលជាការងារនឹងលំបាកទេដឹងន៎។
5、
新しい先生は英語、中国語、韓国語がペラペラらしいよ。
→លោកគ្រូថ្មីយើង លឺថាអាចនិយាយភាសាកូរ៉េ ភាសាចិន និង ភាសាអង់គ្លេសបានរលូន។
6、
寝すぎるのは、体に悪いらしいです。
→លឺថាការដេកច្រើនជ្រុលមិនល្អសម្រាប់ខ្លួនប្រាណនោះទេ។
7、
来月、あの歌手の新しい曲が出るらしいです。
→បទចម្រៀងថ្មីរបស់តារាចម្រៀងនោះ ទំនងជាចេញខែក្រោយ។
8、
この花は、あまり水をあげなくてもいいらしいです。
→ផ្កានេះ លឺថាមិនសូវចាំបាច់ស្រោចទឹកក៏មិនអីដែរ។
9、
あなたの大学を卒業するのは大変らしいけど、あなたは大丈夫?
→ការបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យរបស់អ្នក ទំនងជាលំបាក។អ្នកឯងអត់អីទេឬ?
10、
この絵はピカソが描いたものらしいが、本物かどうかわからない。
→រូបនេះ ទំនងជាលោកPicassoជាអ្នកគូរ ប៉ុន្តែមិនដឹងថា ជារបស់ពិត ឬ យ៉ាងណាទេ។
11、
死んだおじいさんは、若い頃アメリカにいたらしい。
→លោកតាដែលស្លាប់ទៅហើយនោះ លឺថា កាលនៅក្មេងគាត់រស់នៅប្រទេសអាមេរិក។
12、
リンさんは最近とてもきれいになった。恋人ができたらしい。
→កញ្ញាRinថ្មីៗនេះដូចជាស្អាតណាស់។ ទំនងជារកបានសង្សារហើយ។
13、
暗くてよく見えないが、雨が降っているらしい。みんな、かさをさして歩いている。
→ងងឺតហើយមើលមិនសូវឃើញអ្វីសោះ តែទំនងដូចជាភ្លៀងធ្លាក់។អ្នកទាំងអស់គ្នាកំពុងតែដើរដោយទូរឆ័ត្រ។
14、
あの店の店員さんはよく雑誌を読んでいる。店がひまらしい。
→បុគ្គលិកនៃហាងនោះតែងតែអានទស្សនវដ្តី ទំនងជាហាងនេះទំនេរណាស់។
15、
父は仕事がいそがしいらしくて、毎晩帰りが遅い。
→ប៉ាទំនងជាការងាររវល់ណាស់ មកផ្ទះយប់ជារៀងរាល់ថ្ងៃ។
16、
A: テイさんとアリさんはこのごろあまり話をしませんね。
B: ええ、けんかをしたらしいですよ。
→
A: ថ្មីៗនឹងលោកTeiនិងលោកAriមិនសូវជានិយាយនឹងគ្នាទេ។
B: បាទ ទំនងជាឈ្លោះគ្នាហើយ។
17、
A: あのレストラン、いつもすいていますね。
B: ええ、うわさでは、あまりおいしくないらしいですよ。
→
A: ភោជនីយដ្ឋាននឹងពេលណាក៏ទំនេរដែរ។
B: បាទ បើតាមពាក្យចចាមអារាមលឺថាទំនងជាមិនសូវជាឆ្ងាញ់ទេ។
18、
歌手のAとBが離婚するらしいといううわさだ。
→មានពាក្យចចាមអារាមថាតារាចម្រៀងAនិងBទំនងជានឹងលែងលះគ្នា។
Audio