ក្នុងនាមជា...... មិនគួរមានទង្វើរបែបនឹង….
① 職業や立場を考えると、すべきではない行為や態度について、非難の気持ちを込めて言う時に使う。
→វេយ្យាករណ៍ប្រើប្រាស់នៅពេលដែលនិយាយដោយអារម្មណ៍រិះគន់(ទិទៀន) អំពីឥរិយាបថ ឬ ទង្វើដែលមិនគួរធ្វើ ប្រសិនយើងគិតពីតួនាទី ឬ មុខងារ។
② よく一緒に使う言葉。
→ពាក្យដែលតែងតែប្រើប្រាស់ជាមួយ។
あるまじき行為
あるまじきこと
あるまじき発言
あるまじき言動
立場を表す名詞+に +あるまじき
(警察にあるまじき)
立場を表す名詞+として +あるまじき
(警察としてあるまじき)

1、
カンニングするなど、学生にあるまじき行為だ。
→ដូចជារឿងលួចមើលគ្នាជាដើម ជាទង្វើមិនគួរមានក្នុងនាមជាសិស្ស។
2、
子供を虐待して殺すとは、まったく親にあるまじきことだ。
→ការដែលធ្វើបាបកូន ហើយសម្លាប់នោះ គឺជារឿងមួយដែលមិនគួរមានក្នុងនាមជាឪពុកម្តាយ។
3、
部下に全責任を負わせるなど、人の上に立つものとしてあるまじきことだ。
→ការដែលអោយកូនចៅ(ថ្នាក់ក្រោម)ជាអ្នកទទួលខុសត្រូវទាំងអស់ គឺជារឿងមួយដែលមិនគួរមានក្នុងនាមជាអ្នកដែលឈរនៅពីលើគេ។
4、
それは政治家としてあるまじき発言だった。
→នេះជាសម្តីដែលមិនគួរមានក្នុងនាមជាអ្នកនយោបាយ។
5、
生徒に暴力を振るうなんて、教師としてあるまじき行為だ。
→ការដែលប្រើប្រាស់អំពើហិង្សាទៅលើសិស្ស ជាទង្វើមិនគួរមានក្នុងនាមជាគ្រូបង្រៀន។
6、
よく遅刻するのは社会人としてあるまじき行為だ。
→ការដែលតែងតែមកយឺត ជាទង្វើដែលមិនគួរមានក្នុងមានជាមនុស្សក្នុងសង្គម។
7、
思い返すと、昨日のは大人としてあるまじき言動だった。
→នៅពេលដែលគិតឡើងវិញ សម្តីសំដៅម្សិលមិញ ជាសម្តីសំដៅដែលមិនគួរមានក្នុងនាមជាមនុស្សធំ។
8、
酒を飲んで運転するなど警官にあるまじき行為だ。
→ការដែលផឹកសុរ៉ាហើយបើកបរនោះ ជាទង្វើមិនគួរមានក្នុងនាមជាប៉ូលីស។
9、
彼は「あの国と戦争するべきだ」と議員としてあるまじき発言をしたため、辞職に追い込まれた。
→ដោយសារតែគាត់បានធ្វើការបញ្ចេញយោបល់ដែលមិនគួរមានក្នុងនាមជាសមាជិកសភា ដោយនិយាយថា "គួរតែធ្វើសង្គ្រាមនឹងប្រទេសនោះ" ដូច្នេះហើយត្រូវបានគេដេញដោលដល់ឈប់ពីការងារ។
10、
危険を知りながら販売するとはメーカーとしてあるまじき行為だ。
→ការដែលចែកចាយ(លក់) ដោយដឹងថាមានគ្រោះថ្នាក់នោះ គឺជាទង្វើដែលមិនគួរមានក្នុងនាមជារោងចក្រផលិត។
11、
体罰をするなんて、教育者にあるまじきことだ。
→ការដែលធ្វើទារុណកម្មលើរាងកាយ គឺជារឿងដែលមិនគួរមាន ក្នុងនាមជាអ្នកអប់រំ។
① 「まじ」には「てはならない」と言う意味があります。この「Aまじき~」という文型は「絶対許されない」と言う非難の気持ちを表します。
→「まじ」 មានអត្ថន័យថា "មិនត្រូវ ឬ ហាម"។ ដូច្នេះហើយ ទម្រង់ 「Aまじき~」 ជាទម្រង់បង្ហាញពីអារម្មណ៍រិះគន់ ដែលថា "ដាច់ខាតមិនត្រូវបានគេលើកលែងអោយនោះទេ"
1、
外国人実習生を厳しい環境で働かせていることは許すまじき人権侵害である。
→ការដែលអោយកម្មសិក្សាការី(សិក្ខាកាម)បរទេស ធ្វើការនៅកន្លែងដែលមានបរិយាកាសពិបាកនោះ គឺជាការបំពានសិទ្ឋិមនុស្សដែលមិនគួរអនុគ្រោះអោយបានឡើយ។
2、
彼女は彼に言うまじきことを言ってしまい、別れることになった。
→នាងបាននិយាយអ្វីដែលមិនត្រូវនិយាយទៅកាន់គាត់ ដូច្នេះហើយក៏ឈានដល់បែកគ្នា។
3、
試験中にカンニングのような許すまじき行為をした者は0点にします。
→អ្នកដែលបានប្រព្រឹត្តិទង្វើមិនគួរអនុគ្រោះអោយ ដូចជាការលួចមើលក្នុងអំឡុងពេលប្រលងនោះ គឺនឹងត្រូវបានសូន្យពិន្ទុ។
4、
人の悪口は言うまじきことで、思っても言うべきではない。
→ការនិយាយអាក្រក់ពីគេជារឿងដែលមិនត្រូវនិយាយទេ ទោះបីជាយើងគិតអុីចឹង ក៏មិនគួរនិយាយដែរ។
Audio