ស្របពេល/ឆ្លៀតពេល/ឆ្លៀតឱកាស....ព្រមទាំងផង
① ある動作に二つの目的があることを表します。
→នេះវេយ្យាករណ៍បង្ហាញពីមានគោលដៅ2ក្នុងសកម្មភាពណាមួយ។
② とても硬い表現で、目上の人への挨拶、手紙、お礼、お見舞い、報告、お詫び等で用いられます。
→ជាការពិពណ៌នាដែលផ្លូវការខ្លាំង ដូច្នេះហើយត្រូវបានការប្រើប្រាស់ក្នុងស្ថានភាពដូចជា សូមអភ័យទោស,រាយការណ៍,ការសួរសុខទុក្ខ,ការថ្លែងអំណរគុណ,សំបុត្រ,និងការសម្តែកគាវរកិច្ច(សម្តែងការគួរសម)ទៅកាន់ថ្នាក់លើ ជាដើម។
③ 後件には移動に関する動詞がよく使われる。
→ ប្រយោគខាងក្រោយ ភាគច្រើនត្រូវបានគេប្រើប្រាស់ជាកិរិយាសព្ទ័ដែលទាក់ទងនឹងការបំលាស់ទី។
④ 「お礼、お祝い、お見舞い、ご報告、ご挨拶、お詫び」などの名詞に接続します。。
→ នាមដែលតែងតែភ្ជាប់ជាមួយមានដូចជា 「お礼、お祝い、お見舞い、ご報告、ご挨拶、お詫び」ជាដើម។
⑤ 自分の行いに対して使うが、聞き手の行いに対して使わない。
→ប្រើប្រាស់ចំពោះទង្វើខ្លួនឯង តែមិនប្រើប្រាស់ចំពោះទង្វើរបស់ដៃគូនោះទេ។
例1
ご報告 〇かたがた 〇がてら 〇ついでに お礼申し上げます。
例2
ケリーさん、日本へ来るの?
じゃ、来日 ✕かたがた 〇がてら 〇のついでに 私の家へ来たら?
名詞 +かたがた
〔名詞は動作性のあるもの〕
1、
お礼かたがた今後のことをご相談に参りました。
→ខ្ញុំមកនេះ គឺឆ្លៀតឱកាសសម្តែងការថ្លែងអំណរគុណផងដែរ ព្រមទាំងធ្វើការពិភាក្សារឿងថ្ងៃក្រោយផង។
2、
今日はお見舞いかたがた、先日の件についてご報告にうかがいました。
→ថ្ងៃនេះ ខ្ញុំមកសួរសុខទុក្ខផង ហើយឆ្លៀតឱកាសនេះធ្វើការរាយការណ៍ពីការងារថ្ងៃមុនផង។
3、
4月より事務所が移転いたしました。お知らせかたがたご挨拶申し上げます。
→យើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរការិយាល័យពីខែមេសានេះមក។ យើងខ្ញុំសូមជំរាបជាដំណឹងផង ហើយឆ្លៀតឱកាសនេះសម្តែងការគួរសមផង។
4、
近くに寄ったので、先日のお礼かたがた挨拶に伺いました。
→ដោយសារតែបានឆៀងមកជិតៗនេះ ដូច្នេះហើយ ចូលមកថ្លែងអំណរគុណកាលពីរឿងថ្ងៃមុនផង ហើយឆ្លៀតឱកាសនេះសម្តែងការគួរសមផង។
5、
お仕事かたがた、東京観光にいらして下さい。(いらしてください=いらっしゃってくださいの略)
→ពេលមកធ្វើការ សូមឆ្លៀតពេល មកដើរលេងទីក្រុងតូក្យូផង ។
6、
ご出張かたがた、ぜひ京都を観光なさってください。
→ពេលចុះបេសកម្ម សូមឆ្លៀតពេលដើរលេងខេត្តក្យូតូផង។
7、
入院している恩師のお見舞いかたがた、近況を報告してきました。(恩師=គ្រូដែលមានគុណលើយើង)
→ឆ្លៀតឱកាសមកសួរសុខទុក្ខលោកគ្រូដែលកំពុងចូលពេទ្យនោះ ក៏ធ្វើរាយការណ៍ពីស្ថានភាពថ្មីនេូជូនគាត់ផង។
8、
友人のお見舞いかたがた、実家へ帰ることにしました。
→ខ្ញុំសម្រេចចិត្តថា ឆ្លៀតពេលទៅសួរសុខទុក្ខមិត្តភក្តិនោះ ក៏វិលត្រលប់ទៅផ្ទះកំណើតផងដែរ។
9、
娘さんとの結婚のご報告かたがた、一度ご挨拶させて頂きます。
→ឆ្លៀតឱកាសក្នុងរាយការណ៍ពីអាពាហ៍ពិពាហ៍រវាងកូនស្រីរបស់អ៊ុំ ខ្ញុំក៏សូមធ្វើការសម្តែងគួរសមផងដែរ។
10、
皆様のご協力により、募金は100万円に達しました。ご報告かたがたお礼申し上げます。
→ដោយសារទទួលបានការសហការពីអ្នកទាំងអស់គ្នា ការប្រមូលមូនិធីគឺបានឈានដល់100មុឺនយ៉េនហើយ។ ឆ្លៀតឱកាសក្នុងការមកធ្វើការរាយការណ៍នេះ ខ្ញុំក៏សម្តែងការថ្លែងអំណរគុណផងដែរ។
11、
近くで用があったので、お礼かたがた年末の挨拶をしに伺いました。
→ដោយសារតែមានធុរះនៅក្បែរនេះ ដូច្នេះហើយខ្ញុំបានមកធ្វើការថ្លែងអំណរគុណផង ហើយឆ្លៀតឱកាសនេះធ្វើការសម្តែងការគួរសមចុងឆ្នាំផង។
12、
メールにて大変恐縮ではございますが、ご報告かたがたお礼申し上げます。
→សូមអភ័យយ៉ាងពន់ពេកដែលធ្វើការទាក់ទងតាមរយៈអុីមែល យើងខ្ញុំសូមធ្វើការរាយការណ៍ ហើយឆ្លៀតឱកាសនេះក៏សូមធ្វើការថ្លែងអំណរគុណផងដែរ។
13、
メールにて恐縮ですが、お詫びかたがた先ほどの見積書の訂正のお願いを申し上げます。
→សូមអភ័យយ៉ាងពន់ពេកដែលធ្វើការទាក់ទងតាមរយៈអុីមែល ឆ្លៀតឱកាសនៃការសូមអភ័យទោសនេះផងដែល យើងខ្ញុំសូមធ្វើស្នើរសុំអោយធ្វើការកែសម្រួលនូវតារាងប៉ាន់ស្មានតម្លៃអំបាញ់មិញផង។
14、
先日はわざわざお見舞いにお越しいただき、ありがとうございました。おかげさまで手術は無事に終了いたしました。メールにて恐縮ですが、取り急ぎ、お礼かたがたご報告まで。
→សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការអញ្ជើញមកសួរសុខទុក្ខពីចម្ងាយកាលពីថ្ងៃមុន។ ដោយសារតែគុណបុណ្យរបស់អ្នក ការវះកាត់គឺបានបញ្ចប់ដោយសុវត្ថិភាព។ ហើយសូមអភ័យយ៉ាងពន់ពេកដែលធ្វើការទាក់ទងតាមរយៈអុីមែល ដោយសារតែប្រញាប់ ដូច្នេះឆ្លៀតឱកាសថ្លែងអំណរគុណ ក៏សូមធ្វើការរាយការន៍ស្របជាមួយគ្នាបែបនេះ។
15、
この度はご注文、誠にありがとうございます。至急、発送いたします。今後とも弊社の商品をよろしくお願い申し上げます。まずは、お礼かたがたご挨拶まで。
→សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការកម្មង់ នាពេលថ្មីៗនេះ ។យើងខ្ញុំនឹងប្រញាប់ធ្វើការផ្ញើរចេញ។ហើយក៏សង្ឃឹមថាលោកអ្នកនឹងបន្តជួយជ្រោមជ្រែងផលិតផលក្រុមហ៊ុនយើងទៅថ្ងៃក្រោយបន្ថែមទៀតផងដែរ។ ជាបឋម ឆ្លៀតឱកាសនេះសូមធ្វើការថ្លែងអំណរគុណ ហើយនិងធ្វើការសម្តែងការគួរសមផងដែរ។
Audio