ពិតជា.../…ចង់ដាច់ខ្យល់/គ្មានអ្វី...ជាងនេះទៀតទេ
ことこの上ない/~この上ない/~この上なく
① それよりも勝るものがないこと、よりよい状態がないこと、既に極限であることを表します。
→នេះជាវេយ្យាករណ៍បង្ហាញថា "គ្មានអ្វីឈ្នះនឹងទៀតទេ " ឬ"គ្មានស្ថានភាពណាល្អជាងនេះទៀតទេ" ឬ "បង្ហាញពីកម្រិតដែលផុតគេ"។
② 良いことにも良くないことにも使えます。
→អាចប្រើប្រាស់បានទាំងរឿងល្អ និង មិនល្អ។
③ かたい言い方ですので、ほとんどの場合は書き言葉として使われます。
→ដោយសារតែជារបៀបនិយាយបែបផ្លូវការ ដូច្នេះ ករណីភាគច្រើន ត្រូវបានប្រើប្រាស់ជាភាសាសរសេរ។
V辞書形+ことこの上ない
い形容詞+ことこの上ない
な形容詞+な+ことこの上ない
***
この上ない+名詞
この上なく+な形容詞/い形容詞
例
音楽を聞くことは彼にとってこの上ない喜びのひとつになっている。
→ការស្តាប់តន្ត្រី សម្រាប់គាត់ បានក្លាយជាងរឿងមួយដែលរីករាយជាងអ្វីៗទាំងអស់។
この上なく幸せだ。
→គ្មានអ្វីដែលមានសុភមង្គលជាងនេះទៀតទេ ។
(ខ្ញុំពិតជាមានសុភមង្គលណាស់)
1、
あの厳しい部長との出張は、疲れることこの上ない。
→ការចុះបេសកម្មជាមួយនឹងលោកប្រធានផ្នែកដ៏សែនតឹងរឹងនោះ គឺពិតជាហត់ណាស់។
2、
いつものことながら、社長のスピーチは長いばかりで、退屈なことこの上ない。
→ដូចតែរាល់ដឹងអញ្ជឹង ការថ្លែងសន្ទុកថារបស់លោកប្រធានក្រុមហ៊ុនវែងនោះវែង ធុញចង់ស្លាប់ហើយ។
3、
北海道でのホームスティはたった1週間だったが、楽しいことこの上なかった。
→Homestay នៅHokkaidou គឺរយះពេលតែ១អាទិត្យក៏ពិតមែន តែពិតជាសប្បាយណាស់។
(ホームスティគឺជាការស្នាក់នៅអាស្រ័យនៅគេហដ្ឋានជនជាតិដើម ដើម្បីទទួលបទពិសោធន៍ជាក់ស្តែងនូវជីវភាពក៏ដូចជាវប្បធម៌ជាដើម)
4、
初めて対面した我が子は、この上なくかわいらしかった。
→កូនរបស់ខ្ញុំដែលខ្ញុំបានជួបលើកដំបូង គ្មានអ្វីដែលគួរអោយស្រឡាញ់ជាងនេះទៀតទេ។
5、
こんなにも良くして頂いて、嬉しいことこの上ありません。
→ខ្ញុំពិតជារីករាយពន់ពេក ដែលអ្នកបានធ្វើល្អដាក់ខ្ញុំបែបនេះ។
6、
おばあちゃんが亡くなって、この上ない悲しさを味わった。
→បន្ទាប់ពីលោកយាយរបស់ខ្ញុំបានស្លាប់ ខ្ញុំបានស្គាល់រសជាតិ ដ៏សែនសោកសៅដែលគ្មានអ្វីអាចប្រៀបបាន។
7、
N1の文法は複雑なことこの上ない。
→វេយ្យាករណ៍N1 គឺពិតជា ស្មុគស្មាញ គ្មានអ្វីប្រៀបបាន។
8、
N1に合格した!嬉しいことこの上ない。
→ខ្ញុំប្រលងជាប់N1ហើយ! គ្មានអ្វីដែលគួរអោយរីករាយជាងនេះនោះទេ។
9、
先生の字は読みにくいことこの上ない…
→អក្សររបស់លោកគ្រូ ពិតជាពិបាកអានមែនទែន។
10、
箱根の紅葉は、きれいなことこの上ないものであった。
→ស្លឺកឈើក្រហមនៅតំបន់HAKONE គឺពិតជាស្អាតគ្មានអ្វីអាចប្រៀបបាន។
11、
週末、家の留守番をすることはつまらないことこの上ない。
→ការដែលនៅចាំផ្ទះ ចុងសប្តាហ៍ គឺពិតជាអផ្សុកគ្មានអ្វីអាចប្រៀនបាននោះទេ។
12、
片思いだった彼女と付き合えて、うれしいことこの上ない。
→ពិតជាគ្មានអ្វីរីករាយជាងនេះទៀតទេ ដែលអាចរាប់អានស្រលាញ់គ្នាជាមួយនារីដែលខ្ញុំលួចស្រលាញ់នោះ។
13、
住んでいるアパートから駅までは5分もかからないし、空港までは直通のバスがあるので、どこへ行くにも便利なことこのうえない。
→ពីផ្ទះដែលខ្ញុំជួលរស់នៅ ទៅដល់ស្ថានីយ៍រថភ្លើង ចំណាយពេលមិនដល់5នាទីផង ហើយ មានឡានក្រុងទៅដល់ព្រលានយន្តហោះផ្ទាល់ទៀត ដូច្នេះហើយ មិនថាទៅទីណា ពិតជាមានភាពងាយស្រួលមែនទែន។
14、
地域のみんなが通った小学校が壊されるなんて、さびしいことこのうえない。
→សាលាបឋមសិក្សាដែលអ្នកទាំងអស់គ្នានៅតំបន់នេះបានទៅមករៀននោះ គឺនឹងត្រូវបានគេវាយចោល ពិតជារឿងដែលគួរអោយឯកកោរណាស់។
15、
提出前に、必ず部長と課長の了解が必要なんて、面倒なことこのうえない。
→ការដែលចាំបាច់ទទួលការយល់ព្រមនិងអនុញ្ញាត្តិពីប្រធានក្រុម និងប្រធានផ្នែកមុនពេលប្រគល់នោះ ពិតជារឿងមួយដែលគួរធុញទ្រាន់មែនទែន។
16、
新しい看板ができた。目立つことこの上ないね。黄色だから。
→ផ្លាកយីហោថ្មីបានធ្វើរួចហើយ។ពិតជា លេចធ្លោរមែនទែន ។ព្រោះថាជាពណ៌លឿន។
Audio