ពោរពេញទៅដោយ.../មួយតួខ្លួន.../សុទ្ឋតែ...
① 全体的にそればかりであることを表します。物、色、出来事などに使う。
→វេយ្យាករណ៍នេះបង្ហាញពីរឿងដែលពោរពេញទៅដោយអ្វីមួយទាំងស្រុង ។ប្រើប្រាស់ទៅលើរឿងរ៉ាវឬ ពណ៌ ឬ រត្ថុជាដើម។
② この文型は「いいこと」「悪いこと」両方に使うことができます。
→ទម្រង់នេះអាចប្រើប្រាស់បានទៅលើ"រឿងល្អ"ក៏បាន "រឿងអាក្រក់" ក៏បាន។
③ 「〜ずくめ」は決まった単語と使用されることが多いですので、いくつかを暗記しておくといいと思います。
→ដោយសារតែ「〜ずくめ」ភាគច្រើនត្រូវបានប្រើប្រាស់ជាមួយពាក្យមួយចំនួនដែលគេកំណត់ ដូច្នេះយល់ល្អគួរណាតែទន្ទេញនូវពាក្យមួយចំនួន។
いいことずくめ |
សុទ្ឋតែរឿងល្អ |
黒ずくめ |
ខ្មៅមួយតួខ្លួន |
めでたいことずくめ |
សុទ្ឋតែរឿងដែលគួរអោយអបអរសាទរ |
贅沢ずくめ |
ពោរពេញទៅដោយភាពហ៊ឺហារ |
御馳走ずくめ |
សុទ្ឋតែអាហារឆ្ងាញ់ៗ |
新記録ずくめ |
សុទ្ឋតែកំណត់ត្រាថ្មីៗ |
規則ずくめ |
ពោរពេញទៅដោយច្បាប់វិន័យ |
結構ずくめ |
សុទ្ឋតែរឿងល្អឥតខ្ចោះ |
(結構ずくめな話=សម្តីដែលនិយាយចេញមមកសុទ្ឋតែរឿងល្អ)
**「白ずくめ」「ピンクずくめ」などの言い方はあまりしません。
→របៀបនិយាយដូចពាក្យ 「白ずくめ」「ピンクずくめ」គឺពុំមាននោះទេ ។
|
名詞 +ずくめ【尽くめ】
1、
規則ずくめの学校生活。
→ជីវភាពសាលាដែលពោរពេញទៅដោយច្បាប់វិន័យ។
2、
ホームステイは楽しいことずくめだった。
→Home Stay ដែលពោរពេញទៅដោយ រឿងសប្បាយៗ។
(ホームステイ=ការទៅស្នាក់នៅគេហដ្ឋានរបស់ជនជាតិដើមមួយរយៈដើម្បីទទួលបានបទពិសោធន៍ពីជីវភាពឬទំនៀមទំលាប់ជាដើម)
3、
今回のオリンピックは新記録ずくめの珍しい大会だった。
→កីឡាអូឡាំពិកលើកនេះ គឺជាការប្រកួតដ៏កម្រ ដែលសុទ្ឋតជាកំណត់ត្រាថ្មីៗ។
4、
今年は大学に合格したし、彼女 もできたし、いいことずくめの年 だった。
→ឆ្នាំនេះ ខ្ញុំប្រលងជាប់សកវិទ្យាល័យផង ហើយរកបានសង្សារទៀត គឺជាឆ្នាំដែលពោរពេញទៅដោយរឿងល្អ ៗ។
5、
この学校は、何 から何 まで規則ずくめで、本当に嫌になる。
→សាលារៀននេះ មិនថាពីចំនុចណាដល់ចំនុចណា(គ្រប់រឿង) គឺពោរពេញទៅដោយច្បាប់ ពិតជាគួរស្អប់មែន។
6、
恋人ができたし、時給も1000円も上がったし、最近は良い事ずくめだ。
→ថ្មីៗនេះ ខ្ញុំរកបានសង្សារ ហើយ ប្រាក់ម៉ោងរបស់ខ្ញុំក៏ឡើងដល់1000យ៉េនទៀត សុទ្ឋតែរឿងល្អៗ។
7、
彼の話はいつも結構ずくめだが、どこまで信用できることやら。
→សម្តីរបស់គាត់ លើកណាក៏និយាយចេញមកសុទ្ឋតែរឿងល្អដូចឥតខ្ចោះណាស់អុីចឹង ប៉ុន្តែមិនដឹងថាអាចជឿបានត្រឹមណានោះទេ។
8、
彼は最近昇進する。結婚が決まる、その上、宝くじに当たるといいことずくめ。
→គាត់ថ្មីៗនេះឡើងតំណែង សំរេចរៀបការ លើសពីរនេះត្រូវឆ្នោតទៀតសុទ្ធតែជារឿងល្អ។
9、
ワンさんはお金持ちで、毎日全身ブランドずくめだ。
→លោកវណ្ណជាអ្នកមាន គាត់ស្លៀកពាក់មួយតួខ្លួនគាត់សុទ្ឋតែជារបស់ប្រ៊េនៗ។
10、
防犯カメラに写っている黒ずくめの男が犯人だ。
→បុរសដែលស្លៀកពាក់មួយតួខ្លួនខ្មៅសុទ្ឋដែលបានថតដោយកាមេរ៉ាសុវត្ថិភាពនោះ គឺជាជនល្មើស។
11、
今年は幸せずくめの一年だった。
→ឆ្នាំនេះជាឆ្នាំមួយដែលពោរពេញទៅដោយសុភមង្គល។
12、
ご馳走ずくめの晩ご飯。
→អាហារពេលល្ងាចដែលពោរពេញទៅដោយរបស់ឆ្ងាញ់ៗ។
13、
いいことずくめの人生なんてあるわけがないよ。
→វាមិនអាចទៅរួចដែលមានឆាកជីវិតមួយដែលពោរពេញសុទ្ឋតែរឿងល្អៗនោះ។
14、
日本料理、韓国料理、洋食とご馳走ずくめのパーティーです。
→កម្មវិធីជប់លាងដែលពោរពេញទៅដោយអាហារឆ្ងាញ់ៗ និង អាហារជប៉ុន អាហារកូរ៉េ អាហារអឺរ៉ុប។
15、
新しいプロジェクトが始まり残業ずくめの毎日だ。
→តាំងពីចាប់ផ្តើមគម្រោងថ្មីមក រាល់ថ្ងៃនឹងគឺពោរពេញទៅដោយការងារថែមម៉ោង។
16、
彼は全身黒ずくめの格好でパーティーに参加している。
→គាត់បានចូលរួមកម្មវិធីជប់លាង ដោយការតុបតែងសំលៀកបំពាក់មួយតួខ្លួនខ្មៅសុទ្ឋ។
17、
今年は、息子の結婚、孫の誕生と、めでたいことずくめの一年だった。
→ឆ្នាំនេះ អាពាហ៍ពិពាហ៍កូនប្រុសខ្ញុំផង ចៅខ្ញុំកើតទៀត គឺជាឆ្នាំមួយដែលសំបូររឿងគួរអោយអបអរសាទរណាស់។
18、
幸せずくめに見えた彼女にも、人知れぬ悩みがあったんだね。
→សូម្បីតែនាងដែលមើលទៅពោរពេញទៅដោយសុភមង្គលនោះ ក៏មានទុក្ខកង្វល់ដែលគេឯងមិនដឹងដែរ។
Audio