(ពេលណាក៏ដូចពេលណាដែរ)...មិនទាន់បានអីផង...ទៀត
① 「〜そばから」は「自分がやったことがすぐに他の人に無駄にされ、それが何度も続くこと。」という意味を表す文型です。
→「〜そばから」គឺជាវេយ្យាករណ៍ដេលបង្ហាញពីអត្ថន័យថា "រឿងដែលយើងគ្រាន់តែធ្វើភ្លាម ក៏ត្រូវបានគេធ្វើអាសាបង់ភ្លាម ហើយរឿងនេះបន្តកើតច្រើនដងទៀត"។
② 同じような場面で同じようなことを繰り返す様子を表す。つまり一回きりのことには使いにくい。
→បង្ហាញពីសភាពមួយដែលកើតរឿងដដែលនៅកន្លែងដដែលសារចុះសារឡើង។ មានន័យថា សម្រាប់រឿងដែលកើតឡើងតែមួយដង អាចនឹងពិបាកប្រើប្រាស់។
例
×息子は初めて新しいゲームを買ったそばから壊してしまった。
→កូនប្រុសខ្ញុំទើបតែទិញហ្គេមថ្មីជាលើកដំបូងភ្លាម បានធ្វើអោយខូចភ្លាម។
③ 話し手の不満や呆れた気持ちが含まれる。
→បង្កប់នូវអារម្មណ៍ស្រឡាងកាំង និងមិនពេញចិត្តរបស់អ្នកនិយាយ។
④ 好ましくないことに使われることが多いですが、そうじゃない場合にも使うことができます。
→ភាគច្រើនត្រូវបានគេប្រើប្រាស់ទៅលើរឿងមិនល្អ ឬ រឿងមិនដែលមិនចង់អោយកើតឡើង។ក៏ប៉ុន្តែ ក៏មានពេលខ្លះក៏អាចប្រើប្រាស់លើករណីក្រៅពីនឹងផងដែរ។
例
焼きたてのパンは店先に並べたそばから売り切れてしまいます。
→នំប៉័ងដែលទើបតែដុតហើយថ្មីៗ គឺគ្រាន់តែតំរៀបនៅមុខហាងភ្លាម លក់ដាច់អស់ភ្លាម។(ដាក់អស់ៗ)
⑤ 後件には命令、依頼、話し手の意志、判断を表す表現は使えません。
→នៅប្រយោគខាងក្រោយមិនប្រើប្រាស់ជាការបង្ហាញនូវការវិនិច្ឆ័យ ឬ ឆន្ទះរបស់អ្នកនិយាយ ឬ ការពឹងពាក់ ឬ ការបញ្ជារនោះឡើយ។
例
×学校から帰ってきたそばからベッドで横になるな。
→គ្រាន់តែត្រលប់មកពីសាលាវិញភ្លាម ហាមតំរេតខ្លួនភ្លាម។
V(辞書形・た形) +そばから
**
動詞の「辞書形」「た形」はどちらを使っても同じ意味になります。
→ប្រើប្រាស់កិរិយាសព្ទ័「辞書形」「た形」 មួយណាក៏ដោយ ក៏មានន័យដូចគ្នាដែរ។
例
覚えるそばから忘れる=覚えたそばから忘れる
1、
掃除をするそばから子供が散らかしてしまう。
→(ពេលណាក៏ដូចពេលណាដែរ)បោសសំអាតហើយមិនទាន់បានអីផង កូនៗក៏ពង្រាយពេញនឹងភ្លាម។
(សំអាតហើយពង្រាយៗ ចុះឡើងៗច្រើនដង បង្ហាញពីភាពមិនពេញចិត្តរបស់អ្នកនិយាយ)
2、
この商品は店頭に置いたそばから売れていく。
→(ពេលណាក៏ដូចពេលណាដែរ)ផលិតផលនេះ យកដាក់ខាងមុខហាងមិនទាន់បានអីផង ក៏លក់ដាច់អស់ភ្លាម។
(ដាក់់អស់ៗ)
3、
新しいカタカナ言葉は聞いたそばから忘れてしまう。
→(ពេលណាក៏ដូចពេលណាដែរ)ពាក្យថ្មីៗដែលជាអក្សរカタカナ ស្តាប់ មិនទាន់បានអីផង ក៏ភ្លេចបាត់ទៀតភ្លាម។
4、
人気アイドルのポスターは、張ったそばから取られてしまうそうだ。
→(ពេលណាក៏ដូចពេលណាដែរ)ផ្ទំាងរូបផ្សព្វផ្សាយរបស់តារាដែលជាidolនោះ បិទភ្លាមមិនទាន់បានអីផង ក៏លឺថាត្រូវបានគេបកយកទៅបាត់ទៀតភ្លាម។
5、
覚えたそばから忘れていく。
→(ពេលណាក៏ដូចពេលណាដែរ)ទន្ទេញចាំមិនទាន់បានអីផង ភ្លេចបាត់ទៀតភ្លាម។
6、
「気をつけてね」と言ったそばから怪我をした。
→(ពេលណាក៏ដូចពេលណាដែរ)និយាយថា "ប្រយ័ត្នប្រយែង"មិនទាន់បានផុតមាត់ផង ត្រូវរបួសទៀតភ្លាមបាត់។
7、
食事したそばから食事したことを忘れる。
→(ពេលណាក៏ដូចពេលណាដែរ)ទើបតែញ៉ាំហើយមិនទាន់បានអីផង ភ្លេចថាខ្លួនឯងញ៉ាំហើយទៀតបាត់។
8、
子供は洗濯したそばから、服を汚すので大変だ。
→(ពេលណាក៏ដូចពេលណាដែរ)បោកកក់ហើយមិនទាន់បានអីផង កូនៗ ធ្វើអោយប្រឡាក់បានទៀតភ្លាម ពិតជាពិបាកមែន។
9、
チャーイさんは聞いたそばから、忘れていつも同じ質問を繰り返す。
→(ពេលណាក៏ដូចពេលណាដែរ)លោកឆាយសួរ មិនទាន់បានផុតមាត់ផង គាត់ភ្លេចបាត់ភ្លាម ហើយតែងតែសួរចុះសួរឡើងនូវសំនួរដូចគ្នា។
10、
部長はいつも、意見をいったそばから否定してくるので、意見があっても言いにくい。
→(ពេលណាក៏ដូចពេលណាដែរ)ខ្ញុំនិយាយយោបល់មិនទាន់បានផុតមាត់ផង លោកប្រធានផ្នែកតែងតែបដិសេធភ្លាម ដូច្នេះ ទោះបីជាមានយោបល់ក៏ពិបាកនឹងហាមាត់និយាយដែរ។
11、
私が捨てるそばから、おじいさんが粗大ごみを拾ってくる。家のゴミが減らない。
→(ពេលណាក៏ដូចពេលណាដែរ)ខ្ញុំយកទៅបោះចោល មិនទាន់បានអីផង តាខ្ញុំក៏រើសសំរាមធំៗមកវិញភ្លាម។ សំរាមផ្ទះខ្ញុំមិនថយសោះ។
12、
痩せたいと言ったそばから焼きそばとラーメンを食べている。
→(ពេលណាក៏ដូចពេលណាដែរ)និយាយថា ចង់ស្គមដែរ តែមិនទាន់បានផុតមាត់ផង ញ៉ាំមី និង មីឆាទៀតបាត់ហើយ។
13、
あのパン屋は作ったそばからパンが売れるほど人気があって、なかなか食べられない。
→ហាងនំប៉័ងនោះ មានប្រជាប្រិយភាពណាស់ដល់ថ្នាក់(ពេលណាក៏ដូចពេលណាដែរ)ធ្វើហើយភ្លាមមិនទាន់បានអីផង លក់ដាច់អស់ភ្លាម ដូច្នេះមិនអាចអាចញ៉ាំបានទេ។
14、
仕事が終わったそばから仕事を頼まれるので、全然休めない。
→(ពេលណាក៏ដូចពេលណាដែរ)ការងារធ្វើចប់មួយ ហើយមិនទាន់បានដកដង្ហើមស្រួលបួលផង ត្រូវបានគេពឹងការងារទៀតភ្លាម ដូច្នេះ អត់បានសំរាកសោះតែម្តង។
15、
学校ではひとつの文型を覚えたそばから次の文型を学んでいくから大変だ。
→នៅសាលា(ពេលណាក៏ដូចពេលណាដែរ)ចាំបានទម្រង់វេយ្យាករណ៍មួយភ្លាមមិនទាន់បានអីផង ក៏រៀងទៅទម្រង់វេយ្យាករណ៍បន្ទាប់ភ្លាម ពិតជាលំបាកណាស់។
16、
あの人はメモを取らないから、教えたことを聞くそばから忘れてしまう。
→គាត់ម្នាក់នោះ មិនដែលកត់ត្រាទុកទេ ដូច្នេះ (ពេលណាក៏ដូចពេលណាដែរ)ស្តាប់នូវដែលខ្ញុំបានបង្រៀនហើយភ្លាម មិនទាន់បានអីផង ភ្លេចទៀតបាត់។
17、
「仲良くしなさい」と叱ったそばから、また兄弟喧嘩が始まった。
→ (ពេលណាក៏ដូចពេលណាដែរ)ស្តីបន្ទោសអោយថា "ត្រូវគ្នាវិញភ្លាម" មិនទាន់ផុតមាត់ផង បងប្អូន2នាក់នឹងចាប់ផ្តើមឈ្លោះគ្នាទៀតភ្លាម។
18、
リーさんは中間テストが終わったそばから期末テストの対策を始めた。
→(ពេលណាក៏ដូចពេលណាដែរ)លោកលី គ្រាន់តែការប្រលងពាក់កណ្តាលឆមាសចប់ភ្លាមមិនទាន់អីផង គឺចាប់ផ្តើមរៀបយុទ្ឋសាស្ត្រសម្រាប់ការប្រលងឆមាសភ្លាម។
19、
もうさっき部屋を掃除したばかりなのに。掃除したそばから部屋を散らかして・・・。
→ទើបតែបោសសំអាតបន្ទប់ហើយអំបាញ់មិញសោះ ។(ពេលណាក៏ដូចពេលណាដែរ)សំអាតហើយមិនទាន់បានអីផង គឺពង្រាយពេញបន្ទប់ទៀតភ្លាម។
20、
この人は、記憶に障害があるようだ。見たそばから忘れていってしまうのだ。
→គាត់ម្នាក់នេះ ទំនងជាមានបញ្ហាលើការចងចាំ។ (ពេលណាក៏ដូចពេលណាដែរ)ឃើញហើយភ្លាម មិនទាន់បានអីផង ភ្លេចទៅវិញបាត់ភ្លាម។
21、
お給料はもらったそばから、なくなっていく。どこに消えるんだろう…。
→(ពេលណាក៏ដូចពេលណាដែរ)អោយតែបានប្រាក់ខែភ្លាម មិនទាន់បានអីផង ក៏អស់ទៅវិញភ្លាម។ តើបាត់ខ្លួនទៅណាទៅ...?
22、
彼は天才だよ。あの難しい踊りを、見ているそばから覚えてしまうんだ。
→គាត់គឺជាមនុស្សដែលមានទេព្យកោសល្យតាំងពីកំណើត។(ពេលណាក៏ដូចពេលណាដែរ)របាំដែលលំបាកបែបនឹង គាត់គ្រាន់តែមើលភ្លាម ចងចាំភ្លាមបាត់។
23、
新しい文法を覚えたそばから忘れてしまう。
→(ពេលណាក៏ដូចពេលណាដែរ)ចាំបានវេយ្យាករណ៍ថ្មីភ្លាម មិនទាន់បានអីផង ភ្លេចទៅវិញបាត់។
24、
今年の新入社員は仕事のやり方を注意しているそばから間違える。
→បុគ្គលិកចូលថ្មីឆ្នាំនេះ (ពេលណាក៏ដូចពេលណាដែរ)ស្តីអោយប្រយ័ត្នប្រយែងលើរបៀបធ្វើការងារហើយភ្លាម មិនទាន់បានអីផង ធ្វើខុសបាត់ទៀតភ្លាម។
25、
PCは苦手なので、教えてもらったそばからわからなくなってしまう。
→ខ្ញុំមិនពូកែកុំព្យូទ័រនោះទេ (ពេលណាក៏ដូចពេលណាដែរ)គេបង្រៀនហើយភ្លាម មិនទាន់បានផុតមាត់ផង ខ្ញុំលែងយល់បាត់ភ្លាម។
26、
年のせいか、最近、人の名前を聞いたそばから忘れてしまう。
→ដោយសារតែខ្ញុំអាយុច្រើនទេដឹង ថ្មីៗនេះ (ពេលណាក៏ដូចពេលណាដែរ)ឈ្មោះរបស់គេលឺភ្លាម មិនទាន់បានផុតមាត់ផង ភ្លេចទៅវិញបាត់។
27、
子どものころ母がてんぷらを揚げるそばから、手を出して食べていた。
→កាលនៅក្មេង (ពេលណាក៏ដូចពេលណាដែរ)អោយតែម៉ាក់បំពងបង្ការភ្លាមមិនទាន់បានអីផង ខ្ញុំដឹងតែលូកដៃយកញ៉ាំភ្លាម។
28、
開店した当時は、客が帰ったそばから、次の客が来たもんだった。忙しかったよ。
→កាលទើបតែបើកហាង (ពេលណាក៏ដូចពេលណាដែរ)ភ្ញៀវទើបតែងើបត្រលប់ទៅវិញភ្លាម មិនទាន់បានដកដង្ហើមស្រួលបួលផង ភ្ញៀវបន្ទាប់មកដល់ភ្លាម ។ពិតជារវល់មែនទែន។
Audio