http://4238-ch4-v53.uzlove.life Share To You

ទូទៅ / កាដូថ្មីសំរាប់ជូនសង្សារ មីកញ្ចប់សូកូឡា

តើគួរជូនកាដូអ្វីដល់សង្សារទៅ?ជាពិសេសដូចជានៅថ្ងៃបុណ្យសង្សារ ឬថ្ងៃខួបកំណើតជាដើម ពិតជាចង់ជូនកាដូដែលធ្វើអោយមនុស្សជាទីស្រលាញ់រំភើបចិត្តនិងមិនអាចបំភ្លេចបាន។ជាធម្មតា នៅថ្ងៃនឹងអ្វីដែលនឹកឃើញជាងគេគឺសូកូឡា ឬរបស់ដែលមានតំលៃផ្សេងៗទៀត។ប៉ុន្តែ មិនថាជាសូកូឡា ឬរបស់របរតែងមានម៉ូតច្រើនក្នុងការជ្រើសរើស ហើយមានពេលខ្លះតំលៃក៏ថ្លៃខ្ពស់ជាងការគិត។ដោយគិតពីចំនុចនេះ ក្រុមហ៊ុនមីកញ្ចប់明星 一平ちゃん夜店の焼そば នៅប្រទេសជប៉ុន បានផលិតមីរសជាតិបែបថ្មីសំរាប់ជូនសង្សារ នោះគឺមីកញ្ចប់ដែលមានគ្រឿងផ្សំសូកូឡាលាយនៅខាងក្នុង សង្ឃឹមថាសង្សាររបស់អ្នកនឹងចូលចិត្ត។

តើវាជាមីអ្វី?


ផលិតផលមីម៉ាក明星 一平ちゃん夜店の焼そば ជាប្រភេទមីកញ្ចប់ដែលពេញនិយមនៅប្រទេសជប៉ុន។ហើយនៅក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុនបានផលិតរូបមន្តថ្មីដែលយកសូកូឡាធ្វើជាគ្រឿងផ្សំ ដែលមានឈ្មោះមីសូកូឡា(明星 一平ちゃん夜店の焼そば チョコソース)


តើវាមានរសជាតិដូចម្តេច?


ជាក់ស្តែង វាជាប្រភេទមីកញ្ចប់ដែលមានគ្រឿងប្រៃដូចយើងញ៉ាំរាល់ដងអញ្ចឹង គ្រាន់តែនៅក្នុងកញ្ចប់មីថ្មីនេះមានបន្ថែមកញ្ចប់គ្រឿងសូកូឡាមួយទៀត។រស់ជាតិរបស់វាពិតជារាងប្លែកបន្តិច ដោយសាររាល់ដងយើងទំលាប់ញ៉ាំមីប្រៃឬហិល តែវាមានក្លិនឈ្ងុយសូកូឡាជាប់មាត់នៅពេលទំពារអស់។


របៀបឆុងមី


មីកញ្ចប់ប្រភេទនេះ ភាគច្រើនគឺមានចានដាក់ជាប់ជាមួយ អ្នកគ្រាន់តែឆុងមីជាមួយទឹកក្តៅគ្របទុកប្រហែលបីនាទី(កុំហែកគំរបអោយដាច់ចេញពីចាន)​ រួចចាក់ទឹកចេញតាមចន្លោះប្រហោងចានអោយអស់ បន្ទាប់មកហែកគ្រឿងចូលអោយអស់ រួចកូរចូលគ្នាជាការស្រេច។

អ្នកអាចសាកល្បងជូនកាដូពិសេសនេះដល់សង្សាររបស់អ្នកបាន វាអាចក្លាយជាអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបាន។ប៉ុន្តែ អ្នកត្រូវត្រៀមទឹកចិត្តអោយហើយថាសង្សាររបស់អ្នកនឹងអាចចូលចិត្តរសជាតិដ៏ពិសេសរបស់មីសូកូឡានេះដែរឬទេ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?