វប្បធម៏ប្រពៃណី / ទំនៀមទំលាប់ទាំង​៨យ៉ាងដែលអ្នកមិនបានដឹងពីជប៉ុន​(ភាគ១)

ទំនៀមទំលាប់ទាំង​៨យ៉ាងដែលអ្នកមិនបានដឹងពីជប៉ុន​(ភាគ១)

ប្រទេសជប៉ុន ជាប្រទេសដែលមានភាពស្រស់ស្អាតនិងគួរឱ្យទាក់ទាញ។ តែងាកមកមើលទំនៀមទំលាប់ ប្រពៃណីរបស់ប្រទេសជប៉ុនវិញ មានរឿងខ្លះពិតជាធ្វើអោយអ្នកមិនដែលបានដឹងសោះ ហើយខាងក្រោមនេះគឺជាទំនៀមទំលាប់ទាំង៨ដែលគេមិនយល់ថាជារឿងចំលែកនៅក្នុងប្រទេសជប៉ុន។គ្រាន់តែលឺថាបរិភោគសាច់សេះ ហើយថែមទាំងជាសាច់ឆៅត្រជាក់ទៀត​ ខ្ញុំគិតថាមនុស្សភាគច្រើនពិតជាមិនអាចទទួលយកបាន ប៉ុន្តែចំពោះប្រជាជនជប៉ុន ការបរិភោគសាច់សេះឆៅគឺជាអាហារដ៏ឆ្ងាញ់បំផុតលើលោក ហើយក៏មានភោជនីយដ្ឋានជាច្រើនបានដាក់លក់ម្ហូបសាច់សេះឆៅនេះជាធម្មតា។ តាមការស្រាវជ្រាវរបស់ប្រទេសជប៉ុនបានអោយដឹងថា សាច់សេះគឺសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ហើយកាឡូរីទាបជាងសាច់គោ និងសាច់ជ្រូក ដែលវាជាកត្តាមួយធ្វើអោយមនុស្សមានសុខភាពល្អ អាយុវែង។ការបរិភោគសាច់សេះឆៅនៅជប៉ុនគឺមានប្រវត្តិជាង10ឆាំ្នមកហើយ។ទោះបីជាប្រទេសជប៉ុនជាប្រទេសស្រស់ស្អាតដែលមនុស្សគ្រប់រូបតែងរំពឹងចង់ទៅនៅ ប៉ុន្តែពេលខ្លះវាក៏មានការបារម្មណ៏អំពីសុវត្ថិភាពដែរ ទ្វីត្បិតតែប្រទេសជប៉ុនត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពល្អបំផុតនៅលើពិភពលោក​(អត្រាឧក្រិដ្ឋកម្មទាបបំផុត) ប៉ុន្តែការររញ្ជួយដីនៅជប៉ុនគឺជារឿងដែលងាយកើតឡើងបំផុតលើពិភពលោក។ ប្រទេសជប៉ុនយ៉ាងហោចណាស់មានការរញ្ជួយដីជាមធ្យមគឺ1500ជាងដងជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ 2001 នៅភាគឦសាននៃប្រជុំកោះជប៉ុនបានរងនូវការរញ្ជួយដីទំហំ 9.0 រ៉ិចទ័រ(Tohoku រញ្ជួយដី) ដែលជាការរញ្ជួយដីខ្លាំងបំផុត ដោយមានមនុស្ស29,000 នាក់​ត្រូវបានបាត់បង់ជិវិត បើប្រៀបធៀបនឹងការរញ្ជួយដីនៅឆ្នាំ1923 វិញ ទំហំរញ្ជួយដីត្រឹមតែ7.9 រ៉ិចទ័រ តែមានមនុស្សស្លាប់រហូតដល់ទៅ142,80០នាក់ ដោយវាបានក្លាយជាប្រវត្តិសាស្រ្តរញ្ជួយដីធំបំផុតនៅប្រទេសជប៉ុនផងដែរ។

6. ម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិមាននៅតាមដងផ្លូវសឹងតែគ្រប់ទិសទី

ប្រជាជនជប៉ុនពិតជាស្រឡាញ់ម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិណាស់ មិនថាទៅដល់កន្លែងណា ក៏មានស្រមោលម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិដែរ។ពីមុនម៉ាស៊ីនផ្គត់ផ្គង់គ្រាន់តែជាម៉ាស៊ីនលក់របស់តិចតួច (ដំឡូងបារាំង, ស្ករកៅស៊ូ, ស្ករគ្រាប់, សូដានិងសូកូឡា​និងភេសជ្ជៈ)។ ប៉ុន្តែដើម្បីធ្វើអោយជីវភាពប្រជាជនងាយស្រួល ការបង្កើតគំនិតថ្មីៗ និងចម្លែកត្រូវបានក្លាយជាយុទ្ធសាស្រ្តរបស់ជនជាតិជប៉ុន ឥឡូវម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិអាចលក់សំភារៈដូចជា ស៊ុតស្រស់ ថង់អង្ករ និងផ្កា ព្រមទាំងលក់ក្រដាសបង្គន់ ឆ័ត្រ នុយស្ទូចត្រីជាដើម។ពិតជាមានតែការគិតមិនដល់ តែមិនមានអ្វីដែលធ្វើមិនបានមែន។ទោះបីជាស្តាប់ទៅចម្លែកបន្តិចមែន តែម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិពិតជាមានភាពងាយស្រួលជាងទៅដើរផ្សារណាស់។

5. ពេលបរិភោគមីស៊ុបត្រូវបញ្ចេញសំឡេងអោយលឺ(ខ្លាំង)

នៅប្រទេសអឺរ៉ុប ការបញ្ចេញសំឡេងលឺៗពេលបរិភោគអាហារត្រូវចាត់ទុកថាគ្មានសុជីវធម៏។ ប៉ុន្តែផ្ទុយទៅវិញ នៅប្រទេសជប៉ុន ពេលបរិភោគមីស៊ុបត្រូវតែបញ្ចេញសំឡេងលឺៗ ទោះជានៅទីសាធារណៈក៏ដោយ។ហេតុអ្វីបានជាប្រជាជនជប៉ុនត្រូវបញ្ចេញសំឡេងលឺៗពេលបរិភោគអាហារ?ជាក់ស្តែង ប្រជាជនជប៉ុនយល់ថាការបញ្ចេញសំឡេងលឺៗពេលបរិភោគអាហារ គឹជាការទទួលស្គាល់ពីរស់ជាតិឆ្ងាញ់របស់អាហារ និងសរសើរពីស្នារដៃរបស់ចុងភៅ ជាពិសេសប្រសិនបើបរិភោគកាន់តែលឿន ដោយមិនខ្វល់ពីអកប្បកិរិយារឺរូបរាងពេលបរិភោគ(ដូចអត់ឃ្លាន) កាន់តែអោយតំលៃដល់ម្ហូបអាហារ និងហាងដែលទៅបរិភោគទៀត។

ទំនៀមទំលាប់ទាំង​៨យ៉ាងដែលអ្នកមិនបានដឹងពីជប៉ុន​(ភាគ២)នឹងបង្ហាញបន្ថែមនៅពេលបន្តិចទៀតនេះ តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?