http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / តើគួរចងចំណងដៃ​ឬជូនកាដូរអ្វីនៅពេលចូលរួមមង្គលការរបស់ជនជាតិជប៉ុន?

ប្រទេសនីមួយៗតែងតែមានច្បាប់ទំលាប់ខុសៗគ្នា មិនថាពេលចូលរួមកម្មពិធីមង្គលការ ឬបុណ្យទាន យើងត្រូវមានការស្វែងយល់ពីវប្បធម៏ ប្រពៃណីរបស់ប្រទេសដែលនឹងត្រូវចូលរួមជាមួយ។ ការដឹងពីច្បាប់ទំលាប់ មិនមែនមានន័យថាបង្ខំខ្លួនអោយធ្វើនូវអ្វីដេលមិនពេញចិត្តនោះទេ តែវាជាការគោរព និងផ្តល់តំលៃអោយអ្នកដទៃ​ និងខ្លួនឯង ប្រសិនបើយើងអាចចុះសំរុងក្នុងកម្មពិធីនិងធ្វើអោយបរិយាកាសកាន់តែសប្បាយទាំងអស់គ្នាបាន។ពេលខ្លះ ថ្វីត្បិតតែយើងយល់ថាវាជារឿងតូចតាច តែមានពេលខ្លះក៏អាចដោយសារតែរឿងតូចហ្នឹងហើយ ទើបធ្វើអោយភាគីម្ខាងទៀតអាក់អន់ចិត្តក៏ថាបាន។​ខាងក្រោមនេះ​ គឺជាការចែករំលែកខ្លះៗ ចំពោះតើគួរចងចំណងដៃ​ឬជូនកាដូរអ្វីនៅពេលចូលរួមមង្គលការរបស់ជនជាតិជប៉ុន?មិនត្រូវចងចំណងដៃជាតួរលេខគូ

ខុសពីប្រទេសដទៃ ប្រទេសជប៉ុនមានប្រពៃណីមិនចូលចិត្តចងចំណងដៃជាតួរលេខគួ ដូចជា បួនម៉ឺនយេន ឬប្រាំបីម៉ឺនយេន ពីព្រោះគេយល់ថាតួរលេខនេះអពមង្គល ជាទូទៅគេចូលចិត្តចងចំណងដៃជាតួរលេខសេស ដូចជាបីម៉ឺនយេន (ប្រសិនបើមានចូលរួម) តែបើយើងមិនបានចូលរួម ហើយផ្ញើរចំណង់ដៃយ៉ាងហ៊ោចណាស់ក៏មួយម៉ឺនយេនដែរ។

មិនត្រូវជូនការដូរជារបស់គូរ

ជនជាតិជប៉ុនមិនចូលចិត្តអោយភ្ញៀវចូលរួមមង្គលការជូនការដូរជារបស់គូរទេ ដូចជា កែវមួយគូរ ឬនាឡិការមួយគូរ ពីព្រោះជនជាតិជប៉ុនយល់ថា របស់គូរនៅពេលបែកគ្នាគឺស្រួលបែងចែកគ្នា ដូច្នេះ ប្រសិនបើជូនរបស់គូរមានន័យថាជូនពរគេអោយឆាប់បែកគ្នា។អ្នកអាចជូនចានមួយឈុតឬខ្ទះមួយក៏បាន ធ្វើយ៉ាងណារករបស់មានតែមួយគឺល្អបំផុត។

 តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?