http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / ហេតុអ្វីបានជាHello Kittyអត់មានមាត់?

Hello Kitty (ハローキテ)ជាតុក្កតាមួយក្នុងចំនោមតុក្កតាផ្សេងទៀតរបស់ក្រុមហ៊ុនSanrioនៅប្រទេសជប៉ុន។ Hello Kittyត្រូវបានបង្កើតនៅឆ្នាំ1974 ហើយសំរេចជ្រើសរើសយករូបភាពដាក់ជាផ្លូវការនៅឆ្នាំ1976។

Hello Kitty ត្រូវបានគេទទួលស្គាល់ថាជាប្រភេទតុក្កតានាំសំណាងស្រដៀងឆ្មាបក់ដៃ រូបរាងដូចឆ្មា ភេទស្រី សំបុរពណ៏ស ត្រចៀកខាងឆ្វេងមានចងបូរ ហើយអត់មានមាត់។ប៉ុន្តែ តើអ្នកធ្លាប់ឆ្ងល់ដែររឺទេហេតុអ្វីបានជា Hello Kittyអត់មានមាត់?

 

 

ជាក់ស្តែង ក្រុមហ៊ុនSanrioបានបង្ហាញថាHello Kitty​តាមពិតមិនមែនជាឆ្មាទេ ពីព្រោះនាងមានជើងតែពីរ មិនដូចឆ្មាមានជើងបួន ហើយការដែលមិនដាក់មាត់អោយនាង ពីព្រោះមិនចង់អោយនាងមានអារម្មណ៏ប្រែប្រួលច្រើន ដោយសង្ឃឹមថានាងអាចនាំយកតែភាពសប្បាយចិត្តជូនអ្នកនៅជុំវិញខ្លួន។ដោយឡែកតាមគំនួរជីវចលរបស់Hello Kittyខ្លះក៏មានមាត់សំរាប់ញ៉ាំបាយ និងនិយាយដែរ ប៉ុន្តែរូបភាពដែលគេពេញនិយមគឺHello Kittyដែលអត់មានមាត់។

 ជីវប្រវត្តិសង្ខេបរបស់Hello Kitty

ឈ្មោះ: Hello Kitty

ថ្ងៃកំណើត:​ថ្ងៃ1 ខែ11 ឆ្នាំ1974

ប្រភេទឈាម:​​ប្រភេទA

កំពស់:​ កំពស់ផ្លែប៉ោម5គ្រាប់

ទំងន់:​ផ្លែប៉ោម3គ្រាប់

ជំនាញ: ចូលចិត្តដុតនំ

ពាក្យដែលចូលចិត្ត: មិត្តភាព

កីឡាដែលចូលចិត្ត:កីឡាវាយកូនបាល់(Tennis)

ឧបករណ៏ភ្លេងដែលចូលចិត្ត:Paino

ឈ្មោះមិត្តប្រុស​:Daniel Dear

 

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?