http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / លក្ខណៈខុសគ្នារបស់សំលៀកបំពាក់ជប៉ុន kimono ​Vs Yukata

អ្នកដែលធ្លាប់ចូលរួមកម្មវិធីឬបុណ្យទានជប៉ុន ប្រាកដជាឃើញការតុបតែងបែបប្រពៃណី ជាពិសេសនារីៗនឹងពាក់សំលៀកបំពាក់ជប៉ុនដែលមានរូបផ្កាឬរូបស្រស់ស្អាតគួរអោយទាក់ទាញ។ប៉ុន្តែ តើអ្នកធ្លាប់ដឹងដែលឬទេតាមពិតសំលៀកបំពាក់ដែលមើលទៅស្រដៀងគ្នានោះ គឺមានឈ្មោះខុសគ្នាហើយការប្រើប្រាស់ក៏នៅពេលខុសគ្នាដែរ។

សាច់ក្រណាត់

-សំលៀកបំពាក់きもの(kimono)គឺធ្វើពីសរសៃសូត្រ ដែលមើលទៅមានភាពថ្លៃថ្នូរ។

-សំលៀកបំពាក់ゆかた(Yukata): គឺធ្វើពីសរសៃកប្បាសឬប្រណាត់លីឡុងធម្មតា ពីព្រោះប្រភេទអាវនេះគឺសំរាប់ពាក់នៅរដូវក្តៅ។


ការផ្សំផ្គុំសំលៀកបំពាក់

-សំលៀកបំពាក់きもの(kimono):​ ត្រូវពាក់អាវច្រើនផ្សេងទៀតទ្រាប់នៅពីខាងក្នុង ឬមានបន្តោងនៅខាងក្រៅ។

-សំលៀកបំពាក់ゆかた(Yukata): មិនមានអាវទ្រាប់ច្រើននៅខាងក្នុងទេ ខាងក្រៅក៏មិនសូវមានបន្តោងឬគ្រឿងបំពាក់ច្រើនមុខ។


ដៃអាវ

-សំលៀកបំពាក់きもの(kimono): អាចវែងរហូតអូសដីក៏បាន អាស្រ័យទៅលើកម្មវិធីឬការចូលចិត្តរបស់អ្នកពាក់ផ្សេងៗគ្នា។

-សំលៀកបំពាក់ゆかた(Yukata): ដៃអាវមិនអាចវែងហួស50សង់ទីម៉ែត្រ។


រដូវកាល

-សំលៀកបំពាក់きもの(kimono): ពាក់នៅពេលរដូវរងារ ឬមានបុណ្យទានសំខាន់។

-សំលៀកបំពាក់ゆかた(Yukata): ពាក់នៅពេលរដូវក្តៅ ឬតាមហាងស្បាតែប៉ុណ្ណោះ។


ទីកន្លែង

-សំលៀកបំពាក់きもの(kimono): អាចពាក់នៅពេលចូលឆ្នាំ ទទួលយកសញ្ញាប័ណ្ណ ឬកម្មពិធីសំខាន់។

-សំលៀកបំពាក់ゆかた(Yukata): ពាក់នៅរដូវក្តៅ ទៅមើកាំជ្រួច ឬកម្មវិធីផ្សេងៗនៅក្នុងរដូវក្តៅ។

តើអ្នកចង់សាកល្បងពាក់សំលៀកបំពាក់ជប៉ុនដែរឬទេ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?