អាហារ / អាហារសម្រន់ទាំង6ដែលឆ្ងាញ់និងមានផាសុខភាព

អាហារសម្រន់ទាំង6ដែលឆ្ងាញ់និងមានផាសុខភាព

មុនដំបូងខ្ញុំតែងយល់ថាជនជាតិជប៉ុនមានសុខភាពល្អនិងរាងស្អាតគឺដោយសារគេបរិភោគអាហារប្រភេទសាច់ត្រីឆៅនិងបាយដែលជាអាហារសំបូរប្រូតេអ៊ីនខ្ពស់ ប៉ុន្តែការពិតវាផ្ទុយពីអ្វីដែលខ្ញុំបានគិត នៅទីនេះក៏មាននំចំនីលក្ខណៈអាហារសម្រន់ជាច្រើនដែលឆ្ងាញ់ហើយមិនប៉ះពាល់សុខភាពទៀត។ខាងក្រោមនេះជាប្រភេទនំដែលមានកាឡូរីទាប ទោះជាញ៉ាំច្រើនក៏មិនធ្វើអោយឡើងគីឡូនិងមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ អ្នកអាចទិញនំទាំងនេះតាមហាងលក់ថ្នាំ ផ្សារទំនើបឬMartក៏បាន ។

#1.  Calorie Mate Block

មានជនជាតិបរទេសជាច្រើនចាប់អារម្មណ៏ជាមួយឈ្មោះនិងការវេចខ្ចប់របស់នំCalorie Mateនេះ។Calorie Mate មានជាប្រភេទនំ និងចាហួយ សំខាន់គឺនំនេះមានធាតុផ្សំពីវិតាមីនទាំងប្រាំយ៉ាង ក្នុងនំមួយដុំមានកំដៅ100កាឡូរី មួយប្រអប់មាន2ទៅ4នំផ្សេងៗគ្នា។Calorie Mateមានរសជាតិច្រើនដូចជា រសជាតិដើម ឈីស សូកូឡា និងរសជាតិផ្លែឈើ។ប្រសិនបើអ្នកគ្រាន់តែចង់ញ៉ាំអ្វីបន្តិចបន្តួចមុនបរិភោគអាហារ នំឬចាហួយCalorie Mateជាជំរើសដ៏ល្អសំរាប់អ្នក។

#2. នំសម្រន់ធ្វើពីសណ្តែក

នំសម្រន់សណ្តែកនេះនិងនំCalorie Mateគឺចេញពីក្រុមហ៊ុនតែមួយ។ថ្វីត្បិតតែនំនេះផលិតពីសណ្តែក ប៉ុន្តវាមានរសជាតិច្រើនដូចជា រសជាតិសណ្តែកដី អាល់ម៉ុង ប៉េងប៉ោះ blueberries strawberries ផ្លែប៉ោម ទំពាំងបាយជូរ  កាកាវ ទឹកក្រូច ។ល។ ក្នុងនំមួយដុំមានកំដៅ125-145កាឡូរី។

#3. Happy Dates

ប្រសិនបើអ្នកចង់ស្វែងរកប្រភេទនំនេះបន្ថែមទៀតនៅក្នុងGoogle ប្រហែលជានៅពេលអ្នកវាយអក្សរ Happy Datesនឹងមិនបង្ហាញលទ្ធផលដូចដែលអ្នកគិតនោះទេ។ទោះជាយ៉ាងណា ប្រភេទនំនេះមានអ្នកចូលចិត្តច្រើន ដោយសារធាតុផ្សំសំខាន់របស់នំនេះគឺផលិតមកពីពុទ្រា ហើយវាមានរសជាតិដូចជា សូកូឡា KIWI អាល់ម៉ុង និងស្រូវសាឡី។នំមួយដុំមានកំដៅទាបជាង100កាឡូរី អ្វីដែលលើសពីនេះទៅទៀតគឺ Happy Dates ជាប្រភេទនំបួស។

#4. Perfect Plus

ប្រភេទនំនេះត្រូវបានចាត់ទុកជានំដែលពេញនិយមជាងគេក្នុងចំណោមអាហារសម្រន់សុខភាពផ្សេងទៀត។នំ Perfect Plusមានរសជាតិ នំពងទាឈីស សូកូឡា ផ្លែប៉ោម Mocha។ល។ មានពេលខ្លះអ្នកក៏អាចឃើញរសជាតិផ្សេងទៀតតាមរដូវកាលដូចជារសជាតិឈីសទឹកឃ្មុំ។ ក្នុងនំមួយដុំមានកំដៅប្រមាណ170កាឡូរី។

#5. Asahi BalanceUp

អាចនិយាយបានថានំប្រភេទនេះមិនត្រឹមជាអាហារសម្រន់ទេ ពីព្រោះបរិមាណនំនេះច្រើនជានំដទៃទៀត ដូច្នេះប្រសិនបើអ្នកញ៉ាំជាមួយតែឬកាហ្វេនឹងធ្វើអោយអ្នកឆាប់មានអារម្មណ៏ឆ្អែត។ Asahi BalanceUp មានរសជាតិ blueberries សូកូឡា ក្រែមឈី strawberry សណ្តែកសៀង ស្រូវសាឡី  និងរសជាតិក្រូចឆ្មារស្រូវសាឡី។ជាធម្មតា នៅតាមMart ឬតាមហាងលក់ថ្នាំតែមានកម្មវិធីទិញមួយថែមមួយ ដូច្នេះពេលដើរផ្សារកុំភ្លេចរកមើលនំ Asahi BalanceUp ណា។ក្នុងនំមួយដុំមានកំដៅប្រមាណ170កាឡូរី។

#6. ぐーぴたっ點心

ប្រសិនបើអ្នកមិនទាន់ដល់ម៉ោងបរិភោគអាហារ ហើយគ្រាន់តែចង់ញ៉ាំអ្វីបន្តិចបន្តួចកុំអោយទំនេរមាត់ នំぐーぴたっ點心គឺល្អបំផុត ពីព្រោះវាមានជាតិផ្អែមតិចតួច ហើយការូឡីក៏ទាបទៀត។វាមានរសជាតិដូចជាblueberry សូកូឡា សូកូឡាលាយចេក ទឹកដោះគោ ។ល។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?