អាហារ / ហេតុអ្វីបានជាជប៉ុនចូលចិត្តញ៉ាំបាយការី​?

 

សំលការីគឺជាមុខម្ហូបមួយដែលគ្រូសារជប៉ុនភាគច្រើនចូលចិត្ត យោងតាមការស្ទង់មតិមួយបានបង្ហាញថា 60%នៃគ្រួសារជប៉ុនអាចញ៉ាំការីពីរដងក្នុងមួយសប្តាហ៏បាន។

ម្សៅការីបាននាំចូលមកប្រទេសជប៉ុននៅចុងសតវត្សទី19 ហើយជប៉ុនក៏បានចាប់ផ្តើមកែប្រែដោយបង្កើនជំរើសនៃក្លិន និងរសជាតិអោយកាន់តែច្រើនមុខ។ឥឡូវម្សៅការីបានក្លាយទៅជាប្រភេទគ្រឿងផ្សំដែលល្បីនិងពេញនិយមទាំងក្នុងនិងក្រៅប្រទេស។

ជាក់ស្តែង ក៏ដោយសារតែប្រទេសជប៉ុនជាប្រទេសដែលយកបាយសជាអាហារចម្បង ដូច្នេះនៅពេលសំលការីផ្សំជាមួយបាយ បានធ្វើអោយជនជាតិជប៉ុនកាន់តែចូលចិត្តនិងយល់ថាមានភាពងាយស្រួល ជាពិសេសសំរាប់បុគ្គលិកអ្នកធ្វើការ ឬកូនសិស្សកំពុងរៀនសូត្រ ពួកគាត់គឺមិនដែលបដិសេធនិងបាយការីទេ ។

ដោយឡែក នៅតាមផ្ទះឬភោជនីយដ្ឋាន ពេលញ៉ាំបាយការីតែងតែមានស្ពៃជ្រក់Masukottojūsu សណ្តែកខៀវ ឬពងមាន់ឆៅលើបាយ​តាមចំណង់ចំណូលចិត្តបន្ថែម។ការពេញនិយមរសជាតិសាច់ផ្សំជាមួយការីនៅប្រទេសជប៉ុនគឺ មានសាច់ជ្រូក សាច់គោ សាច់មាន់ បន្លែសុទ្ធនិងការីគ្រឿងសមុទ្រ ប៉ុន្តែដោយយោងតាមតំបន់ខ្លះក៏មានការីសាច់ពពែ ការីខ្យងសមុទ្រ ឬការីអណ្តាតគោផងដែរ។

តើអ្នកនូវចង់ដឹងអ្វីពីប្រទេសជប៉ុនទៀត?