http://4238-ch4-v53.uzlove.life Share To You

ជីវភាព / ត្រូវចេះលើកទឹកចិត្តខ្លួនឯង សំណាងល្អនឹងរត់មករកអ្នក

ត្រូវចេះលើកទឹកចិត្តខ្លួនឯង សំណាងល្អនឹងរត់មករកអ្នក

♥ ចំពោះមនុស្សវិជ្ជមាននៅពេលជួបការលំបាកគឺយល់ថាវាជាឱកាសមួយក្នុងការចាប់ផ្តើម ចំពោះមនុស្សអវិជ្ជមាននៅពេលជួបឱកាសគឺយល់ថាកំពុងចាប់ផ្តើមការលំបាក។

♥ ឆាកជិវិតជាកញ្ចក់មួយផ្ទាំង នៅពេលអ្នកញញឹមទៅកាន់ជីវិតរបស់អ្នក វានឹងញញឹមមកកាន់អ្នកវិញ។

♥ ប្រសិនបើមានទំនាក់ទំនងមួយធ្វើអោយអ្នកចាប់ផ្តើមស្អប់ខ្លួនឯង សូមជឿជាក់ថាវាមិនមែនជាសេចក្តីស្រលាញ់ដោយពិតប្រាកដឡើយ។ប៉ុន្តែ ប្រសិនបើអ្នកនៅតែស្រលាញ់គេ អ្នកអាចបន្តការស្រលាញ់បាន ពីព្រោះនៅថ្ងៃណាមួយអ្នកនឹងធំដឹងក្តីដោយបទពិសោធទាំងនោះគឺមានតែអ្នកទើបដឹងច្បាស់ជាងគេ។

♥ នៅលើពិភពលោកនេះ គឺមិនមានមេដាយផ្តល់ជូនអ្នកដែលពោរពេញដោយភាពសោកសៅ និងមិនព្រមកែប្រែទៅលើឆាកជិវិតរបស់ខ្លួនឡើយ។

♥ ការហ៊ានប្រឈមមុខនឹងរឿងលំបាកគឺជាសៀវភៅរបស់ឆាកជិវិតមនុស្សដែលត្រូវរៀន។

♥ មិនបោះបង់ចោលនូវមួយវិនាទីនេះ វិនាទីក្រោយអ្នកនឹងមានក្តីសង្ឃឹម។

♥ នៅលើលោកនេះមិនមានផ្លូវដែលដើរមិនរួចនោះទេ គឺមានតែមនុស្សគិតមិនចេញ។

♥ នៅជុំវិញអ្នកមិនមែនគ្មានភាពរីករាយទេ គ្រាន់តែអ្នកមិនបានសម្លឹងឃើញភាពរីករាយទាំងនោះ។

♥ មនុស្សម្នាក់សប្បាយចិត្ត មិនមែនគាត់មានអ្វីៗគ្រប់បែបយ៉ាងនោះទេ តែគឺមកពីគាត់មិនប្រកាន់រឿងជាច្រើន។

♥ ប្រសិនបើសត្រូវរបស់អ្នកធ្វើអោយអ្នកខឹង គឺមានន័យថាអ្នកនៅមិនទាន់យកឈ្នះគេបាន។ប្រសិនបើមិត្តភក្តិរបស់អ្នកធ្វើអោយអ្នកខឹង គឺមានន័យថាអ្នកនៅខ្វល់ពីចំណងមិត្តភាពនេះ។