http://4238-ch4-v53.uzlove.life Share To You

ការសិក្សា / រឿងខ្លះៗដែលជួបពេលរៀនភាសាជប៉ុន


រឿងខ្លះៗដែលជួបពេលរៀនភាសាជប៉ុន

ទោះជាភាសាជប៉ុនពិបាករៀន ក៏ខ្ញុំនៅតែស្រលាញ់ភាសាមួយនេះដូចថ្ងៃចូលរៀនទីមួយ ប៉ុន្តែពេលខ្លះខ្ញុំក៏ចង់អោយគេដឹងពីអារម្មណ៏នៅលើវិថីដ៏វែងមួយនេះដែរ(សុំពេលDrama)។តើអ្នកយល់ថាការរៀនជប៉ុនងាយស្រួលដែររឺទេ?តោះ! ទៅមើលរឿងខ្លះៗដែលយល់ថាជាកូនដុំថ្មតូចៗ តែវាឈឺនៅពេលដើរបុកម្តងៗ។

មានសំពាធក្នុងការបញ្ចេញសំលេងអោយត្រូវ100%

នៅពេលដែលរៀនពាក្យថ្មី ត្រូវឆែកមើលវចនានុក្រម ត្រូវផ្ទៀងស្តាប់សំលេងរបស់ពាក្យ រាល់ពេលបញ្ចេញសំលេងម្ដងៗចង់អោយត្រឹមត្រូវពេក គឺជាបញ្ហាមិនអាចដោះស្រាយរបស់សិស្សមួយចំនួន។

មិនមានរបៀបក្នុងការរៀនច្បាស់លាស់

មិនមានគំរោងរៀនច្បាស់លាស់ ថ្ងៃនេះនឹកឃើញចង់រៀនអីគឺរៀនហ្នឹង មិនមានឯកសាររៀនត្រឹមត្រូវ មានពេលខ្លះអត់ដឹងបន្តទៅមុខដោយរបៀបណា។

ទន្ទេញពាក្យមិនងាយចាំ

ទន្ទេញពាក្យយ៉ាងណាក៏មិនងាយចាំ ជាពិសេសអក្សរKanji មើលទៅស្រដៀងគ្នាទាំងអស់។

ស្តាប់អានសរសេរមិនសមតុល្យ

ការអានសរសេរភាគច្រើនគឺមិនមែនជាបញ្ហា ប៉ុន្តែនៅពេលប្រលងស្តាប់ តែងតែស្តាប់អត់យល់ ស្តាប់មិនច្បាស់ ហើយជាពិសេសគឺនៅពេលសន្ទនាគ្នាកាន់តែនិយាយមិនចេញ។

ពិបាកទទួលយកចំណេះដឹងច្រើន

រាល់ថ្ងៃពិតជាបានអានអត្ថបទច្រើន រៀនក៏ច្រើន ប៉ុន្តែខួរក្បាលពិបាកចាំ ពិបាកស្រូបយកចំណេះដឹងទាំងនោះ។

ភ័យខ្លាចពេលមានកំហុស

មិនថារៀនដល់កំរិតណាក៏នៅតែប្រឈមបញ្ហាមួយហ្នឹង គឺខ្លាចនិយាយខុសនៅពេលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាក់ស្តែង។

តើអ្នកមានធ្លាប់ជួបបញ្ហាដូចខាងលើដែររឺទេ?បើអ្នកមានជួបបញ្ហាផ្សេងទៀតក៏អាចComment នៅខាងក្រោមបន្ថែមទៀតក៏បាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

 

 

 

 

</article